Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ផ្តល់​អង្ករ ៦ ពាន់​តោន ដល់​រដ្ឋាភិបាល និង​ប្រជាជន​គុយបា​

Views: 5

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាស​ផ្តល់​អង្ករ ៦ ពាន់​តោន ដល់​រដ្ឋាភិបាល និង​ប្រជាជន​គុយបា ក្នុងនោះ អង្ករ ៣ ពាន់​តោន ជា​ជំនួយ​របស់​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា និង ៣ ពាន់​តោន​ទៀត ជា​ជំនួយ​របស់​វិស័យ​ឯកជន​។ ការប្រកាស​ផ្តល់​អង្ករ ៦ ពាន់​តោន ដល់​រដ្ឋាភិបាល និង​ប្រជាជន​គុយបា បានធ្វើ​ឡើង នៅក្នុង​ជំនួប​ពិភាក្សា​ការងារ ជាមួយ​ប្រធានាធិបតី​គុយបា នៅ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២២​។

​នៅក្នុង​ជំនួប​ជាមួយ​លោក មី​ហ្គេ​ល ឌី​យ៉ា​ស​-​កា​ណែ​ល បឺ​មូ​ដេ​ស (Miguel Diaz-Canel) ប្រធានាធិបតី​គុយបា កាលពី​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២២ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាស​ផ្តល់​អង្ករ ៦ ពាន់​តោន​ដល់​រដ្ឋាភិបាល និង​ប្រជាជន​គុយបា​។​

​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់​ថាៈ អង្ករ ៦ ពាន់​តោន​នេះ មាន ៣ ពាន់​តោន ជា​ជំនួយ​របស់​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ហើយ ៣ ពាន់​តោន​ទៀត ជា​ជំនួយ​របស់​វិស័យ​ឯកជន​។​ ​សម្តេច​តេ​ជោ បាន​គូសបញ្ជាក់ថាៈ អង្ករ ៦ ពាន់​តោន​នេះ នឹង​ដឹក​ចេញពី​កម្ពុជា នៅ​ខែតុលា ហើយ​ដឹក​ដល់​ប្រទេស​គុយបា នៅក្នុង​ខែធ្នូ​។​

​ចំណែក​លោក​ប្រធានាធិបតី​គុយបា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ រាជរដ្ឋាភិបាល ប្រជាជន និង​វិស័យ​ឯកជន​របស់​កម្ពុជា សម្រាប់​ការ​ផ្តល់ជំនួយ ជា​អង្ករ​នេះ​។​

​នៅក្នុង​ជំនួប​នេះ សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក ប្រធានាធិបតី​គុយបា បាន​ជជែក​គ្នា​ពី​ការរៀបចំ​ឱ្យមាន​ទស្សនកិច្ច របស់​ក្រុម​អ្នកបច្ចេកទេស​ផ្នែក​កសិក​ម្ម ដើម្បី​សិក្សា​ស្រាវជ្រាវ​ផ្នែក​កសិកម្ម នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​លើ​ដំណាំ​ស្រូវ ហើយ​កម្ពុជា រ៉ាប់រង​រាល់​ការចំណាយ លើ​ការសិក្សា ស្រាវជ្រាវ​នេះ​។​

​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បានចាត់ទុក​ការសិក្សា​ស្រាវជ្រាវ​លើ​វិស័យ​កសិកម្ម គឺជា​ចំណែក​មួយ​សម្រាប់​ធានា​ដល់​សន្តិសុខ​ស្បៀង​រវាង​កម្ពុជា និង​ប្រទេស​គុយបា​៕/V​

Post navigation