Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចពិជ័យសេនាទៀ បាញ់ អញ្ជើញបិទវគ្គហ្វឹកហ្វឺនជំនាញបោស សម្អាតមីនមនុស្សធម៌

Views: 9

ដោយៈ​យោធិន​កំពង់ស្ពឺៈ​ សម្តេច​ពិជ័យ​សេនា​ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​នា​ព្រឹក​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២២ បាន​អញ្ជើញ​ជា​អធិប​ភាព​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​បោសសម្អាត​មីន​មនុស្សធម៌ ផ្ទេរ​ប្រគល់​មធ្យោបាយ​សម្ភារៈ​បោសសម្អាត​មីន និង​បើក​វគ្គ​ហ្វឹកហ្វឺន​ស្ពាន​បណ្តែត​ទឹក​ដល់​កងកម្លាំង​មួក​ខៀវ​សម្រាប់​បេសកកម្ម​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​។​

រូបថត ( សម្តេច​ពិជ័យ​សេនា​ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ )
ថ្លែង​ក្នុង​ពិធី​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​បោសសម្អាត​មីន​មនុស្សធម៌ ផ្ទេរ​ប្រគល់​មធ្យោបាយ​សម្ភារៈ​បោសសម្អាត​មីន និង​បើក​វគ្គ​ហ្វឹកហ្វឺន​ស្ពាន​បណ្តែត​ទឹក​ដល់​កង​យោធា​មួក​ខៀវ​ដែល​ដំណើរការ​ប្រារព្ធ​ធ្វើឡើង​នៅ​សាលា​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព​ពហុ​ជាតិ​ដែល​ហៅ​កាត់​ថា​PKO នាយ​ឧ​ត្ត​ម​សេនីយ៍​សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ អនុប្រធាន​ទី​២ អាជ្ញាធរ​មីន និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព (NPMEC)​បានបញ្ជាក់​ថាៈ​ពិធី​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​បោសសម្អាត​មីន​មនុស្សធម៌ ផ្ទេរ​ប្រគល់​មធ្យោបាយ​សម្ភារៈ​បោសសម្អាត​មីន និង​បើក​វគ្គ​ហ្វឹកហ្វឺន​ស្ពាន​បណ្តែត​ទឹក​ឲ្យ​ដល់​កងអនុសេនាតូច​បោស​សម្អាត​មីន​ចំនួន​៩​កង​ចំណុះ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ​និង​ពិធី​បើក​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ស្ពាន​បណ្តែត​ទឹក គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដែល​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​បានរៀបចំ​ធ្វើឡើង​ក្នុងពេល​តែមួយ សំដៅ​ដល់​ការពង្រឹង​សមត្ថភាព​ក​ង​យោធពលខេមរភូមិន្ទ​សម្រាប់​បោសសម្អាត​មីន​មនុស្សធម៌​ក្នុងប្រទេស និង​ដើម្បី​លើកកម្ពស់​សមត្ថភាព​ក​ង​កម្លាំង​រក្សា​សន្តិភាព​លើ​ជំនាញ​ស្ពាន​បណ្តែត​ទឹក​សម្រាប់​បេសកកម្ម MINUSCA នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​។​
នាយ​ឧ​ត្ត​ម​សេនីយ៍​សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ អនុប្រធាន​ទី​២ អាជ្ញាធរ​មីន និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​ក៏បាន​ថ្លែង​បញ្ជាក់​បន្ថែមថាៈ​គិត​ចាប់ពី​ពេល​ចូលរួម​បេសកកម្ម​ពី​ឆ្នាំ​២០០៦​ដល់​បច្ចុប្បន្ន កម្ពុជា​បាន​បញ្ជូន​កងកម្លាំង​ទៅ​ចូលរួម​បេសកកម្ម​អង្គការសហប្រជាជាតិ​សារុប​ចំនួន​៨.៣០២​នាក់ ក្នុងចំណោម​នោះ​នារី​ចំនួន​៥៨០​នាក់ ទៅកាន់​បេសកកម្ម​ចំនួន​១១​ក្នុងប្រទេស​ចំនួន​៩ រួមមានៈ ស៊ូដង់ ស៊ូដង់​ខាងត្បូង ឆាត លី​បង់ សាយ​ប្រឺស ស៊ី​រី ម៉ាលី អាហ្វ្រិក​កណ្តាល និង​យេ​ម៉ែន​។​
បច្ចុប្បន្ន​កម្លាំង​រក្សា​សន្តិភាព​កម្ពុជា​ចំនួន​៨០១​នាក់​
​ក្នុងនោះ​នារី​១១៨​នាក់ បាននិងកំពុង​បំពេញបេសកកម្ម​នៅ​សាធារណរដ្ឋ​ស៊ូដង់​ខាងត្បូង លី​បង់ ម៉ាលី និង​អាហ្វ្រិក​កណ្តាល​។​
ប្រមុខ​កង​យោធា​មួក​ខៀវ​កម្ពុជា​ក៏បាន​វ​ញ្ជា​ក់​បន្ថែមថាៈ វគ្គ​ហ្វឹកហ្វឺន​ជំនាញ​បោសសម្អាត​មីន​មនុស្សធម៌​បានចាប់ផ្តើម​ពីថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២២ ថោ​យ​មាន​សិក្ខាកាម​ចំ​បួន​៩​កង កម្លាំង​សារុប​ចំនួន​២៣៤​នាក់​។​
ថ្លែង​ក្នុង​ពិធី​បិទ​វគ្គ​សម្តេច​ពិជ័យ​សេនា​ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បានបញ្ជាក់​ថាៈ​ពិធី​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​បោសសម្អាត​មីន​មនុស្សធម៌ ពិតជា​មា​ប​សារៈសំខាន់​ណាស់​ក្នុងការ​អនុវត្ត​នូវ​ឆន្ទៈ​ប្តេជ្ញាចិត្ត​របស់​រាជរដ្ឋាភិបាល​ក្នុង​ការបន្ត​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​ដឺ​ល​បង្កឡើង​ដោយសារ​មីន និង​កាកសំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម តាម​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា “២០១៦-២០៣០”, ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ “២០១៩-២០២៣”​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ “២០១៨-២០២៣”​និង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន “២០១៨-២០២៥”​។​
សម្តេច​ពិជ័យ​សេនា​ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុងការ​ផ្តល់​ថវិកា​ដែល​ទទួលបាន​ពី​សប្បុរសជន​នានា សម្រាប់​បរិច្ចាគ​ចូលរួម​យុទ្ធនាការ​បោសសម្អាត​មីន​នៅ​កម្ពុជា ជូន​មជ្ឈមណ្ឌល​ជាតិ​ធ្វើការ​ហ្វឹកហ្វឺន​ជំនាញ​បោសសម្អាត​មីន​មនុស្សធម៌ ផ្តល់​សម្ភារៈ​បោសសម្អាត​មីន​ជូន​កងអនុសេនាតូច​បោស​សម្អាត​មីន​ចំនួន​៩​កង ចំណុះ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​។​ N

 ប្រភពរូប ( General TEA Banh )

Post navigation