Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចធិបតីចុះហត្ថលេខាលើអនុក្រឹត្យអនុញ្ញាតឱ្យបញ្ចុះអត្រាអាករនាំចេញលើមុខទំនិញថ្មធម្មជាតិសម្រាប់នាំចេញ

Views: 2

ដោយ៖តារារិទ្ធ/ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចុះហត្ថលេខាលើអនុក្រឹត្យអនុញ្ញាតឱ្យបញ្ចុះអត្រាអាករនាំចេញលើមុខទំនិញថ្មធម្ម ជាតិសម្រាប់នាំចេញមួយចំនួន ក្នុងគោលដៅជួយសម្រាលបន្ទុកដល់ក្រុមហ៊ុននាំចេញថ្មធម្មជាតិនិងជួយដល់ការប្រកួតប្រជែងនៃផលិតផលថ្មធម្មជាតិខ្មែរនៅលើទីផ្សារអន្តរ ជាតិ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារនៅក្នុងបណ្តាញសង្គមហ្វេសបុកនាព្រឹកថ្ងៃទី២៩ខែកញ្ញា ២០២៣ថា៖ «ថ្ងៃនេះខ្ញុំបានចុះហត្ថលេខាលើអនុក្រឹត្យអនុញ្ញាតឱ្យ បញ្ចុះអត្រាអាករនាំចេញលើមុខទំនិញថ្មធម្មជាតិសម្រាប់នាំចេញមួយចំនួនក្នុងគោលដៅជួយសម្រាលបន្ទុកដល់ក្រុមហ៊ុននាំចេញថ្មធម្មជាតិនិងជួយដល់ការប្រកួតប្រជែងនៃ ផលិតផលថ្មធម្មជាតិខ្មែរនៅលើទីផ្សារអន្តរជាតិ»។

សម្តេចបន្តថា«ក្នុងពេលដែលរូបខ្ញុំនិងគណប្រតិភូចុះពិនិត្យតាមស្តង់ពិពណ៌លក់ផលិតផលរបស់កម្ពុជានៅទីក្រុងណាននីងប្រទេសចិនក្នុងឱកាសចូលរួមពិពណ៌អាស៊ាន-ចិនលើកទី២០កាលពីថ្ងៃ ទី១៧ កញ្ញា កន្លងទៅថ្មីៗនេះ ខ្ញុំបានជួបជាមួយប្អូនស្រីម្នាក់ដែលជាតំណាងក្រុមហ៊ុនធ្វើអាជីវកម្មថ្មធម្មជាតិនៅកម្ពុជាដែលពេលនោះប្អូនស្រីបានស្នើអោយរាជ រដ្ឋាភិបាលកម្ពុជា ពិនិត្យលទ្ធភាពផ្តល់ការជួយបន្ថែមដល់ការធ្វើអាជីវកម្មថ្មធម្មជាតិនៅកម្ពុជា ។

ជាការឆ្លើយតបទៅនឹងសំណូមពរនោះក៏ដូចជាសំណូមពរស្រដៀងគ្នាពីបងប្អូនផ្សេងទៀតនៅកម្ពុជាដែលខ្ញុំបានទទួល ខ្ញុំបានប្រគល់ភារកិច្ចជូនឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដើម្បីសម្របសម្រួលកិច្ចប្រជុំរវាងស្ថាប័នពាក់ព័ន្ធដែលរួមមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរ៉ែនិងថាមពល ជាមួយនិងសមាគមថ្មក្រានីតកម្ពុជានិង ក្រុមហ៊ុនធ្វើអាជីវកម្មថ្មអារដើម្បីស្តាប់នូវកង្វល់និងសំណូមពរផ្សេងៗនិងដើម្បីដាក់ចេញនូវដំណោះស្រាយសមស្របនិងទាន់ពេលវេលាក្នុងគោលបំណងជំរុញការធ្វើអាជីវកម្មថ្មធម្ម ជាតិ និងការនាំចេញថ្មធម្មជាតិឲ្យបានកាន់តែប្រសើរឡើង។

ជាលទ្ធផលកិច្ចប្រជុំបានរៀបចំជាសំណើដើម្បីសុំគោលការណ៏សម្រេចរបស់រាជរដ្ឋាភិបាលដែលថ្ងៃនេះខ្ញុំបានចុះហត្ថលេខាលើអនុក្រឹត្យអនុញ្ញាតឱ្យបញ្ចុះអត្រានាំចេញលើមុខទំនិញនាំចេញមួយចំនួនក្នុងគោលដៅជួយសម្រាលបន្ទុកដល់ក្រុមហ៊ុននាំចេញថ្មធម្មជាតិនិងជួយដល់ការប្រកួតប្រជែងនៃផលិត ផលថ្មធម្មជាតិរបស់ខ្មែរ នៅលើទីផ្សារអន្តរជាតិ» ៕

Post navigation