Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្ដេចតេជោ ហ៊ុន សែន៖ ជាង ៤៨​លានដុល្លារ ចំណាយ​សម្រាប់ដោះមីន បានត្រឹមឆ្នាំ២០២៣​ ​

ភ្នំពេញ៖ ក្នុងសារពិសេសជូនជនរួមជាតិ នៅល្ងាចថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា​ ថវិកាចំនួន ១៨ ៤៧៣ ៥៧០ដុល្លារ ដែលចេញពីព្រះរាជ​អំណោយរបស់​ព្រះមហាក្សត្រ និងសម្តេចម៉ែ និងសប្បុរសជន សម្រាប់ការដោះមីន ត្រូវចំណាយអស់នៅ​ត្រឹម​ព្រឹក​ថ្ងៃ១ធ្នូ ២០២២នេះ។

សម្តេចតេជោ បន្ថែមថា «ដើម្បីធានាថា ឆ្នាំ២០២៥ កម្ពុជា នឹងអស់គ្រាប់មីន ខ្ញុំបានពិភាក្សាជាមួយ​ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បញ្ចេញថវិកាសន្សំរបស់រាជរដ្ឋាភិបាល ចំនួន ៣០លានដុល្លារភ្លាម
ដាក់ទៅជាមូលនិធិបំផ្លាញចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ថវិកានេះ រួមជាមួយថវិកាពីដៃគូអភិវឌ្ឍ អាចបន្តប្រើប្រាស់បាន ក្នុងឆ្នាំ២០២៣។

សម្តេចតេជោ បន្តថា «ក្នុងករណីខ្វះ និងសម្រាប់ឆ្នាំ២០២៤ និង២០២៥ អាជ្ញាធរមីន ត្រូវធ្វើការ​ជាមួយ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីរៀបចំថវិកា ប្រចាំឆ្នាំ។ ដើម្បីឲ្យឆ្នាំ២០២៥ កម្ពុជា គ្មានមីន ការផ្តល់ដីដោយសុវត្តិភាព និងដោយស្នាមញញឹម ខ្ញុំសូមអំពាវនាវសប្បុរសជន មេត្តាបន្ត
ចូលរួមឧបត្ថម្ភ ទៅតាមលទ្ធភាព។ សូមឲ្យឆ្នាំ២០២៥ ក្លាយជាឆ្នាំគ្មានមនុស្ស ស្លាប់ របួស និងជាឆ្នាំប្រកបដោយស្នាមញញឹម បន្ទាប់ពីរងគ្រោះដោយគ្រាប់មីន រយៈពេល ៥៥ឆ្នាំ (១៩៧០.២០២៥)»៕

PicturePicture