Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចតេជោ ហ៊ុន សែន ៖ «ជីវិតក្មេងវត្ត»

Views: 6

ដោយៈតារារិទ្ធ(ភ្នំពេញ)នៅយប់ថ្ងៃទី ២៧ ខែកញ្ញា នេះផេកហ្វេសបុកផ្លូវការរបស់ស ម្តេចបានជូនដំណឹងអំពីការចាក់ផ្សាយនូវភាពយន្តចម្រៀង “ជីវិតក្មេងវត្ត” ដែលជាស្នាដៃនិពន្ធដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ។

ផេកហ្វេសបុកសម្តេចបានបញ្ជាក់ថាៈ«ថ្ងៃ ដែលបងប្អូន កូន ក្មួយ ចៅ ចៅទួតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីទន្ទឹងរង់ចាំបានមកដល់ហើ យភាពយន្តចម្រៀង “ជីវិតក្មេងវត្ត” ដែលជាស្នាដៃនិពន្ធដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ។

សូមអញ្ជើញបងប្អូនជនរួមជាតិតាមដានទស្សនាកម្មវិធីបើកសម្ពោធក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត សភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចាប់ពីម៉ោង ១០: ០០ នាទីតទៅនៅអគារក្រសួងរៀបចំដែន ដីនគរូបនីយកម្មនិងសំណង់ដែលផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ជាតិកម្ពុជា, បាយ័ ន,ហង្សមាស, PNN, អប្សរា, ប៉ុស្តិ៍លេខ៥, អាស៊ីអាគ្នេយ៍,CTN,ប៉ុស្តិ៍លេខ៩,ប៉ុស្តិ៍លេខ ៣, Town, Fresh News និង Page Samdech Techo Hun Sen, Cambodian Prime Minister។

ភាពយន្តចម្រៀងដែលពោរពេញទៅដោយការតស៊ូអត់ធនពុះពារគ្រប់ឧបសគ្គដើម្បីក្រេបយកចំណេះវិជ្ជា។ ផលិតដោយសមា គមសិល្បករខ្មែរ និងដឹកនាំសម្តែងដោយ លោក ហ្វៃ សំអាង»៕

Post navigation