Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីកសិកម្មនិងលោកបណ្ឌិត យ៉ង់ សាំងកុមារ លើការងារកសិកម្ម

Views: 7

ដោយ៖តារារិទ្ធ(ភ្នំពេញ)នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញរូបភាពនៃការ ជួបពិភាក្សាការងារជាមួយលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និង នេសាទ , លោកបណ្ឌិត យ៉ង សាំងកុមារ និង លោក ឡឹក សុធារ លើការងារកសិកម្ម។

សម្តេចតេជោហ៊ុន សែនបានបញ្ជាក់នៅលើទំព័រហ្វេសបុកថា៖«ទើបជួបពិភាក្សាជាមួយរដ្ឋមន្ត្រីកសិកម្ម ឌិត ទីណា និងបណ្ឌិត យ៉ង់ សាំងកុមារ ព្រមលោក ឡឹក សុធារ លើការងារកសិកម្មដែលលោកទាំងពីរនាក់ទើបមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា»។

លោកបណ្ឌិត យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយក និងជាអតីតបេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋានបានសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី ២៣ ខែ វិច្ឆិកា ២០២២ ។

នៅក្នុងលិខិតស្នើសុំចូលរួមជីវភាពនយោបាយនេះលោកបណ្ឌិត យ៉ង សាំងកុមារ បានគូសបញ្ជាក់ពីមូលហេតុដែលនាំឱ្យលោកស្នើសុំចូលរួមជីវភាពនយោ បាយជាមួយគណ បក្សប្រជាជនកម្ពុជាដោយសារពេញចិត្តនឹងគោលនយោបាយលើវិស័យកសិកម្មដែលសម្តេចតេជោបានគូសបញ្ជាក់នាពេលថ្មីៗនេះ។ក្នុងនោះមានគោលនយោបាយលើកកម្ពស់ជីវភាពកសិករប្រកបដោយវិធានការជាក់ស្តែងដូចជាគោលនយោបាយផលិតពូជស្រូវសម្រាប់លក់ចែកជូនប្រជាពលរដ្ឋក្នុងតម្លៃសមរម្យ គោលនយោបាយបាយកាត់បន្ថ យថ្លៃដើមផលិត គោលនយោបាយបង្កើនទុនដល់ធានាគារអភិវឌ្ឍកសិកម្មនិងជនបទ ព្រមទាំងគោលនយោបាយដោះស្រាយបញ្ហាទីផ្សារកសិផលជាដើម។

លោក ឡឹក សុធារ ដែលជាមនុស្សជំនិតមួយរូបរបស់លោកបណ្ឌិត យ៉ង សាំងកុមារ ថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋានក៏បានស្នើសុំចូលរួមជីវ ភាពនយោបាយជា មួយគណបក្សប្រជាជនកម្ពុជាផងដែរ ៕

Post navigation