Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចតេជោ ហ៊ុន សែន ការខុសគ្នាខាងជាតិសាសន៍និងសាសនាមិនមែនជាឧបសគ្គនៃការអភិវឌ្ឍប្រទេសជាតិនោះទេ

Views: 3

ដោយៈតារារិទ្ធ(ភ្នំពេញ)សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមាប្រសាសន៍ ថារាជរដ្ឋាភិបាលក្នុងបុព្វហេតុប្រទេសជាតិនិងប្រជាជនបានធ្វើឲ្យសាសនាទាំងអស់ទទួលបាននូវការលើកទឹកចិត្តសុខដុមនីយកម្មឆ្ពោះទរកការរីកចម្រើនិងរស់នៅក្នុងសុ ខសន្តិភាពនិងការអភិវឌ្ឍ។

សម្តេចតេជោបានថ្លែងនព្រឹកថ្ងៃទី ២៧ ខែមករា ២០២៣ក្នុងឳកាសអញ្ជើញជាអធិ បតីក្នុងពិធីអបអរខួប ១០០ ឆ្នាំនៃវត្តមានសាសនាគ្រិស្តនៅកម្ពុជានៅកោះពេជ្រ ។

សម្តេចតេជោបន្តថា រាជរដ្ឋាភិបាលតែង តែយកចិត្តទុកដាក់លើការផ្ដល់សេរីភាពខាងជំនឿសាសនាយ៉ាងទូលំទូលាយដល់ប្រជាជនទូទៅដោយឈរលើមូលដ្ឋាននៃការពង្រឹងសុខដុមនណីយកម្មរវាងសាស នានៅគ្រប់និកាយសាសនា ប្រឆាំងរាល់ទង្វើរើសអើងការបែងចែកក្នុងចំណោមប្រ ជាជនដែលបណ្ដាលមកពីភាពខុសគ្នានៃជំនឿសាសនាសំដៅទប់ស្កាត់ការយកសា សនាធ្វើជាអាជីវកម្មដែលអាចបង្ករវិបត្តិសា សនានៅកម្ពុជា។

សម្តេចបន្តថារាជរដ្ឋាភិបាលកាន់តែមានមោទនភាពយ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋរបស់ខ្លួនដែលប្រកាន់ខ្ជាប់សាសនាផ្សេងៗគ្នាប៉ុន្តែមានសាមគ្គីភាពគ្នាល្អ។

សម្តេចតេជោបន្តថា ការខុសគ្នាខាងជាតិ សាសន៍និងសាសនាមិនមែនជាឧបសគ្គនៃការអភិវឌ្ឍប្រទេសជាតិនោះទេ ។សូមកុំនាំគ្នាចាប់បង្ខំឲ្យអ្នកនេះជឿសាសនានេះឲ្យអ្នកនេះជឿសាសនានោះឬនិកាយនេះឬនិកាយនោះវាមិនអាចទៅរួចទេ។ហើយយើ ងទាំងអស់គ្នាពិតជាចងចាំបានថាយើងបាន ចងភ្ជាប់នៃជោគវាសនារបស់យើងជាមួយគ្នាតាំងពីអតីតកាលរហូតមកដល់ពេលនេះ ។ការចងចាំរបស់យើងនៅក្នុងអតីតកាល ដែលមានប្រវត្តិតាំងពីឆ្នាំ១៩២៣មកដល់ពេលនេះមានរយៈពេល១០០ឆ្នាំតាមរយៈ ១០០ ឆ្នាំនេះគ្រិស្តសាសនាបានឆ្លងកាត់អ្វីខ្លះទៅ ច្បាស់ណាស់មិនខុសពីសាសនាដ ទៃទៀតដែលក្នុងនោះមានព្រះពុទ្ធសាសនានិងឥស្លាមសាសនាក៏បានឆ្លងកាត់នូវសង្គ្រា មផលវិបាកនៃរបបប្រល៏យពូជសាសន៍ប៉ុល ពតនិងដំណាក់កាលនៃសង្គ្រាមជាបន្តបន្ទា ប់នោះហើយគឺជាការចងភ្ជាប់នៃជោគវាស នានៃបណ្ដាសាសនាទាំងអស់ដែលរស់នៅលើទឹកដីកម្ពុជា។ជាមួយសុខសន្តិភាពនិងការអភិវឌ្ឍរបស់ខ្លួនពេលយើងមានទុក្ខគឺទុក្ខទាំងអស់គ្នា ពេលយើងមានសុខគឺសុខទាំងអស់គ្នា។

ចំណុចនេះមិនត្រឹមតែជាមោទនភាពរបស់កម្ពុជាតែប៉ុណ្ណោះទេគឺជាមោទនភាពសម្រា ប់តំបន់និងពិភពលោកផងដែរដែលបណ្ដាប្រទេសជាច្រើនកោតសរសើរចំពោះសុខ ដុមបនីយកម្មសាសនានៅកម្ពុជា។ តាម រយៈគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលនិងកិច្ចសហប្រតិបត្តិការល្អជាមួយស្ថាប័នអង្គភាពក៏ដូចជាដៃគូពាក់ព័ន្ធដើម្បីធ្វើឲ្យមានប្រសិទ្ធភាពខ្ពស់លើការងារបង្កការងាយស្រួលជូនដល់ប្រជាពលរដ្ឋគ្រប់សាសនា។

សម្តេចយេជោបានយកឱកាសនេះដើម្បីអរ គុណចំពោះគ្រិស្តបរិស័ទទាំងអស់ដែលបានចូលរួមការពារនូវសន្តិភាពនិងបានចូលរួមការប្រយុទ្ធទប់ស្កាត់ជាមួយនឹងជំងឺកូវីដ ១៩ ក្នុងរយៈពេលកន្លងទៅនិងក៏បានចូលរួមដើ ម្បីអភិវឌ្ឍន៍ព្រះរាជាណាចក្រកម្ពុជា ៕

Post navigation