Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចតេជោ ហ៊ុន សែន លើកឡើងនូវចំណុច៣សំខាន់ដែលទាក់ទងនឹងមោទនភាពជាតិ

Views: 3

ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងនូវចំណុច៣សំខាន់ដែលទា ក់ទងនឹងមោទនភាពជាតិដែលក្បាច់គុនល្បុកតោត្រូវបានបញ្ចូលទៅក្នុងបេតិកភណ្ឌអរូបីមនុស្សជាតិរបស់អង្គការយូនីស្កូ ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនៅក្នុងឱកាសបិទព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និង កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១ កាលពីល្ងាចថ្ងៃទី ៣០ខែ វិច្ឆិកា ២០២២នៅវិមាន ពហុកីឡាដ្ឋានជាតិមរតកតេជោ ។

សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរការដាក់បញ្ចូលក្បាច់គុនល្បុកតោជាបេតិកភណ្ឌអរូបីមនុស្សជាតិរបស់អង្គការយូនីស្កូកាលពីថ្ងៃទី ២៩ ខែវិច្ឆិកាឆ្នាំ២០២២ ។សម្តេចតេ ជោ ហ៊ុន សែន មានប្រសាសន៍ថា៖ក្នុងនាមរាជរដ្ឋាភិបាលសូមលើកឡើងនូវចំណុច៣សំខាន់ដែលទាក់ទងនឹងមោទនភាពជាតិរបស់យើង។

ទី១.ដំបូងផឹកទឹកត្រូវនឹកដល់ប្រភពទឹក។សម្តេចបន្តថាយើងគួរតែមានការអរគុណយ៉ាងជ្រាជ្រៅទៅដល់ដូនតារបស់យើងគ្រប់ជំនាន់ដែលបានខិតខំបន្សល់ស្នាដៃទុកឱ្យយើង ក្មេងជំនាន់ក្រោយ,ប្រសិនជាដូនតារបស់យើងមិនមានបន្សល់ទុកអ្វីឲ្យយើងនោះទេយើងក៏គ្មានលទ្ធភាពឯណាដើម្បីយកទៅដាក់បញ្ចូលក្នុងបញ្ជីបីតិកភណ្ឌពិភពលោកឬទៅជាសម្បត្តិបីតិកភណ្ឌពិភពលោកទាំងរូបិយនិងអរូបិយនោះទេ ។

ទី២.យើងគួរតែអរគុណចំពោះកីឡាករ កីឡាការិនី ទាំងអស់ដែលបានខិតខំងើបឈរឡើង ប្រមូលដើមទុនចាប់តាំងពីក្រោយរំដោះឆ្នាំ១៩៧៩ អ្នកទាំងនោះបានខិតខំងើបឈរ ឡើងដើម្បីប្រមូលទុនព្រោះថាអ្វីៗត្រូវបានបំផ្លាញក្នុងរបបប៉ុលពត,គ្មានវិធីណាល្អជាងក្រៅពីការប្រមូលដើមទុនមកវិញគ្រប់ផ្នែកទាំងអស់,សិល្បៈ,កីឡានិងផ្នែកដទៃទៀតក៏ត្រូវការប្រមូលដើមទុនមកវិញ។អ្នកទាំងនោះមួយចំនួនក៏បានរស់រៀនមានជីវិតមកដល់ពេលនេះហើយមួយចំនួនទៀតក៏បានទទួលមរណការទៅហើយ។ដែលខ្ញុំយកឱកាសនេះថ្លែងនូវការគោរពចំពោះវិញ្ញាណក្ខន្ធចំពោះអ្នកដែលបានស្លាប់ទៅនិងក៏សូមកោតសរសើរចំពោះកីឡាករកីឡាការិនីទាំងគ្រូបង្ហាត់ដែលបានខិតខំព្យាយាមរក្សានៅអត្តសញ្ញាណជាតិមួយនេះតាមរយៈការរុញជាបណ្ដើៗហើយរហូតទាល់ទៅដល់យើងយកក្បាច់គុននេះដាក់ចូលជាក្បាច់គុននៃកងយុទ្ធពលខេមរភូមិន្ទដែលជាមោទនភាពដ៏សំខាន់របស់យើង។ វត្តមានកីឡាល្បុកតោនៅអង្គរសង្ក្រាន្តជារៀងរាល់ឆ្នាំកាលពីពេលមុននេះគឺពិតជាបានបង្ហាញឲ្យយើងជំរុញល្បឿននៃការដាក់ក្បាច់គុននេះឲ្យមានការទទួលស្គាល់ពីអង្គការយូណេស្កូ ហើយខ្ញុំក៏សូមបញ្ជាក់ជូនបងប្អូនជនរួមជាតិនៅទូទាំងប្រទេសហើយបានជ្រាបថានៅចូលឆ្នាំខ្មែរនៅខែមេសាឆ្នាំ ២០២៣ ខាងមុខនេះយើងនឹងធ្វើអង្គរសង្ក្រាន្តសារជាថ្មី ម្ដងទៀត។ ពេលនោះសង្ឃឹមថាកីឡាល្បុកតោរបស់យើងនឹងក្លាយទៅជានិមិត្តរូបដល់សំខាន់នៃការជួបជុំនៅក្នុងអង្ករសង្ក្រាន្តនៅពេលនោះ។

ទី៣.ខ្ញុំក៏សុំយកឱកាសនេះអរគុណចំពោះក្រសួងវប្បធម៌និងវិចិត្រសិល្បៈក៏ដូចជាគណៈកម្មការជាតិអូឡាំពិកកម្ពុជាដែលបានខិតខំជំរុញកិច្ចការងារនេះរហូតបានសម្រេចមុនពេលប្រជុំអាស៊ាន។ សម្តេចបញ្ជាក់ថាសម្តេចបានទទួលនូវរបាយការណ៍រួចជាស្រេចហើយអំពីការអនុម័តដោយអង្គការយូណេស្កូនៅឯទីក្រុងប៉ារីសក៏ប៉ុន្តែយើងមិនអាចបំពាន ទៅនឹងនីតិវិធីបានទេ ។ ដូច្នេះយើងត្រូវរង់ចាំរយៈពេលប្រមាណ ៣ អាទិត្យហើយទើបតែ ២០ ម៉ោងមុននេះទេ ដែលគណៈកម្មការបានគោះជួងទទួលយកក្បាច់គុនល្បុក្កតោរបស់ យើងជាបេតិកភណ្ឌអរូបីមនុស្សជាតិរបស់អង្គការយូណេស្កូ ។

សម្តេចតេជោបន្តថាក្នុងរយៈកាលចាប់តាំងពីឆ្នាំ ២០០៨ រហូតមកដល់ពេលនេះជាងមួយទសវត្សរ៍កន្លះរួចមកហើយដែលយើងបានបញ្ចូលជាបន្តបន្ទាប់ទៅជាបីតិកភណ្ឌសម្រា ប់មនុស្សជាតិទាំងរូបិយនិងអរូបិយដែលខ្ញុំសូមយកការនេះថ្លែងនូវការកោតសរសើរចំពោះក្រសួងវប្បធម៌វិចិត្រសិល្បៈនិងតួអង្គពាក់ព័ន្ធទាំងអស់ដែលបានខិតខំធ្វើកិច្ចការដ៏ល្អសម្រាប់ប្រទេសយើងហើយសង្ឃឹមថាយើងនឹងបញ្ចូលបន្តទៅទៀតនៅទ្រព្យសម្បត្តិដូនតារបស់យើង ៕

Post navigation