Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារទៅបងប្អូនអ្នកឃុំព្រះដាក់ ឲ្យមានការស្ងប់ស្ងាត់និងរងចាំស្តាប់ការពន្យល់របស់មន្រ្តីរាជរដ្ឋាភិបាលនៅថ្ងៃស្អែក

Views: 3

ដោយ៖តារារិទ្ធ(ភ្នំពេញ) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើសារទៅកាន់ប្រជាពលរដ្ឋនៅឃុំព្រះដាកដែលបានធ្វើការតវ៉ា មិនចាកចេញពីភូមិកំណើតរបស់ខ្លួនការពីម្សិលមិញឲ្យរក្សាភាពស្ងប់ស្ងាត់ ព្រោះមិនទាន់មានការប៉ះពាល់ណាមួយទៅលើប្រជាជននៅឃុំព្រះដាក់នោះទេ ។ សម្តេចបានបញ្ចាក់ថា ថ្ងៃស្អែកសម្តេចនឹងបញ្ជូនលោក ជា សុផារ៉ា និង លោកស្រី ភឿង សកុណា ទៅធ្វើការពន្យល់ដល់ប្រជាពលរដ្ឋនៅឃុំព្រះដាក់ឲ្យបានយល់ ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះនាព្រឹកថ្ងៃទី ៦ ខែតុលា ២០២២ នេះ សម្តេចតេជិឲោបញ្ជាក់ថាកាលពីថ្ងៃម្សិលមិញប្រជាពលរដ្ឋនៅឃុំព្រះដាក់ ខេត្តសៀមរាបមាន ការប្រមូលផ្ដុំតវ៉ាមួយពីសំណាក់ប្រជាពលរដ្ឋនៅទីនោះតែម្ដង មិនព្រមចាកចេញពីភូមិកំណើតរបស់ខ្លួនទៅកាន់ ភូមិរុនតាឯក។ការថ្លែងបែបនេះរបស់សម្តេចតេជោធ្វើឡើង បន្ទាប់ពីប្រជាពលរដ្ឋរស់នៅភូមិចំនួន ៤ ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាបបានលើកគ្នាមកតវ៉ានៅសាលាឃុំព្រះដាក់ សុំអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែនមិន ចាកចេញពីភូមិកំណើតទៅរស់នៅភូមិរុនតាឯក ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា«នៅឯឃុំព្រះដាក់ ខេត្តសៀមរាប ដែលម្សិលមិញនេះមានការប្រមូលផ្ដុំការតវ៉ាមួយដោយប្រជាពលរដ្ឋទូទាំងឃុំនោះ តែម្ដងអំពីការរើចេញ ពីឃុំព្រះដាក់មកកាន់រុនតាឯកខ្ញុំក៏គួរតែត្រូវនិយាយថាយើងមិនទាន់បានមានការប៉ះពាល់ណាមួយទៅលើប្រជាជននៅឃុំព្រះដាក់នោះទេយើងគ្រាន់តែបានគិតគូរអំពីហេដ្ឋា រចនាសម្ព័ន្ធរបស់អង្គរដែលមុននេះមានគេហៅថាបារាយណ៍ខាងកើតដែលអាចមានទឹករហូតទៅដល់ ៣០ ម៉ឺនម៉ែត្រគីបប៉ុន្តែជាមួយនឹងការគិតគូរបែបនេះយើងក៏បានដឹង ដែរថាឃុំព្រះដាក់ ត្រូវបានកសាងឡើងប្រមាណជា ៣០០ ទៅ ៤០០ឆ្នាំ រួចមកហើយ, ហើយឃុំនេះឋិតនៅជាឃុំមួយដែលទាក់ទងនឹងផ្នែករដ្ឋបាលដែនដីរបស់យើងផង។ ប្រសិនជា បណ្តេញប្រជាជនចេញ មានតែត្រូវលុបឃុំព្រះដាក់ចេញពីផែនទីរដ្ឋបាល ។

សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការងឿយឆ្ងល់ថាតើហេតុដូចម្ដេចបានជាប្រជាជននៅឃុំព្រះដាក់ចាប់ផ្ដើមព្រួយបារម្ភអំពីរឿងនេះដោយសម្ដេច យកឱកាសនេះបញ្ជូនសារ ទៅជូនប្រជាពលរដ្ឋនៅទីនោះសូមស្ងប់ស្ងាត់យើងគិតគូរដោយម៉ត់ចត់ចំបោះបញ្ហានេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាសម្ដេចនឹងបញ្ជូនលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់និងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈទៅជួបប្រជាពលរដ្ឋនៅឃុំព្រះដាក់នៅថ្ងៃស្អែកដើម្បីពន្យល់ប្រជាពលរដ្ឋនៅទីនោះឲ្យយល់ពីភាពចាំបាច់ដែលត្រូវការការពារប្រាសាទអង្គរ ហើយតើយើងត្រូវការរក្សាទឹកចំនួន ៣០ លានម៉ែត្រគូប តើប្រជាពលរដ្ឋប៉ុន្មានគ្រួសារដែលប៉ះពាល់ ដែលត្រូវមានសំណងបែបណា ៕

Post navigation