Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្ដេចតេជោ ហ៊ុន សែន ផ្តល់ជាធាតុចូលសម្រាប់ពង្រឹងនិងជំរុញការកសាងនិងតភ្ជាប់ទីក្រុងអាស៊ាន

Views: 1

ដោយៈតារារិទ្ធ(ភ្នំពេញ)ក្នុងពិធីបើកកិច្ច ប្រជុំអភិបាលរាជធានីនិងរដ្ឋធានីអាស៊ា ននិងវេទិកាអភិបាលក្រុងអាស៊ានឆ្នាំ ២០២២ សម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជាក្នុងគោលដៅចូលរួមផ្តល់ជាធាតុចូលសម្រាប់ការពង្រឹង និង ជំរុញកិច្ចសហប្រតិបត្តិការអាស៊ានឱ្យកាន់តែខ្លាំងថែមទៀតក្នុងការកសាងនិងតភ្ជាប់ទីក្រុងអាស៊ានឆ្ពោះ ទៅរកការកសាងសហគមន៍អាស៊ាន ប្រកប ដោយចីរភាព,បរិយាបន្ននិងភាពធន់, បានចែករំលែកនូវអនុសាសន៍ផ្ទាល់ខ្លួនមួយចំនួនដូចខាងក្រោម ៖

ទី១.ត្រូវធានាឱ្យបាននូវសន្តិភាព,សន្តិ សុខ,ស្ថិរភាពនិងវិបុលភាពដែលជាមូលដ្ឋានគ្រឹះចម្បងនិងសំខាន់បំផុត សម្រាប់ការកសាងទីក្រុងឆ្លាតមានភាពធន់និង មានចីរភាព ។

ទី២. គោលដៅចម្បងបំផុតនៃការកសា ងទីក្រុងឬប្រទេសមួយគឺការលើកកម្ព ស់គុណភាពរស់នៅរបស់ប្រជាជន ប្រក បដោយសុខុមាលភាព, វិបុលភាពនិង ភាពធន់ ។ ស្ថិតក្នុងបរិការណ៍ដែលពោរ ពេញទៅដោយភាពមិនប្រាកដប្រជាខ្ពស់,រដ្ឋបាលក្រុង,រាជធានីនិងរដ្ឋធានីអាស៊ានត្រូវយកចិត្តទុកដាក់ទៅលើការកសាងទីក្រុងឆ្លាតដោយមានការគិតគូរអំពីការសម្រួលដល់ការផ្លាស់ប្តូររបៀប របបរស់នៅ តាមគន្លងប្រក្រតីភាពថ្មី និង ការសម្របខ្លួនរបស់ប្រជាជនទៅនឹងការផ្លាស់ប្ដូរប្រជាសាស្ត្រឬការប្រែ ប្រួលណាមួយដែលអាចកើតមានឡើង ទាំងពេលបច្ចុប្បន្ន និង អនាគត។

ទី៣. ការកសាងទីក្រុងឆ្លាត មានភាពធន់ និង មានចីរភាពត្រូវមានការចូល រួមពីគ្រប់ភាគីពាក់ព័ន្ធទាំងរដ្ឋបាលមូល ដ្ឋាន,វិស័យឯកជន,ដៃគូអភិវឌ្ឍន៍,ស្ថាប័ នជាតិនិងអន្តរជាតិនិងជាពិសេសពីប្រ ជាជនដែលរស់នៅក្នុងមូលដ្ឋានផ្ទាល់តែម្ដង។ក្នុងន័យនេះរដ្ឋបាលក្រុងរាជ ធានីនិងរដ្ឋធានីអាស៊ានដែលស្ថិតនៅជាប់ផ្ទាល់ជាមួយប្រជាជនត្រូវលើកកម្ពស់ការយល់ដឹងនិងសមត្ថភាពក្នុងមូលដ្ឋានរបស់ខ្លួនក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថលព្រមទាំងការចាប់ផ្តើ មយកចិត្តទុកដាក់លើសេដ្ឋកិច្ចវិលជុំ និងសេដ្ឋកិច្ចបៃតង ។ជាមួយគ្នានេះរដ្ឋ បាលក្រុង, រាជធានីនិងរដ្ឋធានីអាស៊ាន ក៏ត្រូវបង្កបរិយាកាសងាយស្រួលដល់ការធ្វើការអាជីវកម្ម,ធុរកិច្ច,ពាណិជ្ជកម្ម និងការវិនិយោគ និង ដោះស្រាយបញ្ហាចំពោះមុខផ្សេងដែលប៉ះពាល់ដល់ជីវ ភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។

ទី៤. នៅក្នុងក្របខណ្ឌតំបន់, រដ្ឋបាលក្រុង,រាជធានីនិងរដ្ឋធានីអាស៊ានទាំង អស់ត្រូវសហការគ្នាក្នុងការជំរុញល្បឿន និងពង្រីកសក្តានុពលនៃការតភ្ជាប់និង សមាហរណកម្មទីក្រុងឆ្លាតអាស៊ានឱ្យកាន់តែខ្លាំងឡើងតាមរយៈការរួមគ្នាលើ កកម្ពស់ឌីជីថលូបនីយកម្ម និង បរិវត្តកម្មឌីជីថលដែលមានសក្តានុពលខ្ពស់ ក្នុងការអភិវឌ្ឍនិងតភ្ជាប់គ្រប់វិស័យទាំ ងក្នុងប្រទេស និង តំបន់ ។

ទី៥. គម្លាតនៃការកសាងទីក្រុងឆ្លាត ក្នុងតំបន់នឹងអាចកើតមានឡើងដោយ សារនិន្នការរីកធំឡើងនៃគម្លាតបច្ចេក វិទ្យាឌីជីថល។ក្នុងន័យនេះរដ្ឋបាលក្រុង រាជធានី និង រដ្ឋធានីអាស៊ាន ត្រូវជំរុញឱ្យកាន់តែខ្លាំងថែម ទៀតនូវវប្បធម៌ផ្លាស់ប្ដូរចំណេះដឹងនិងចែករំលែកបទ ពិសោធន៍ជុំវិញការកសាងទីក្រុងឆ្លាតជាពិសេសការកសាងហេដ្ឋារចនាសម្ព័ ន្ធរូបវន្ត និងឌីជីថលក៏ដូចជាការធានាសុខសន្តិសុខ, ស្ថិរភាពនិងសោភ័ណ ភាពទីក្រុង តាមរយៈការគ្រប់គ្រងទឹកស្អាត, អគ្គីសនីនិងសំណល់ប្រកបដោ យប្រសិទ្ធភាព ។

ជាមួយគ្នានេះ, សម្តេចសូមស្នើឱ្យមាន ការតម្រឹម កិច្ចខិតខំប្រឹងប្រែងជាមួយការរៀបចំ និង ជំរុញការអនុវត្តផែនការសកម្មភាពរួមគ្នាជាក់ស្តែងដូចជា ផែន ការសកម្មភាពទីក្រុងឆ្លាត(SCAPs) ជាដើមដើម្បីធានាបរិយាបន្នក្នុងតំបន់ យ៉ាងពិតប្រាកដ។ឆ្លៀតក្នុងឱកាសនេះ, សម្តេចក៏សូមស្នើឱ្យរដ្ឋបាលមូលដ្ឋាន អាស៊ានគាំទ្រដល់ «កិច្ចព្រមព្រៀងបៃតងអាស៊ាន» ដែលកម្ពុជាបានស្នើឱ្យមានការរៀបចំឡើង ក្នុងនាមជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ នេះសំដៅចូល រួមកសាងទីក្រុងឆ្លាតអាស៊ានឱ្យកាន់តែមានភាពបៃតង និង ការប្រើប្រាស់ធន ធានប្រកបដោយប្រសិទ្ធភាព ៕

Post navigation