Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីថាតំបន់ភ្នំតាម៉ៅត្រូវរក្សាទុកជាតំបន់អភិរក្សនិងជាព្រៃការពារជារៀងរហូត

Views: 8

ដោយៈតារារិទ្ធ(ភ្នំពេញ) សម្តេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះបានចេញបញ្ជាឱ្ យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ត្រៀមរៀបចំដើម្បីកំណត់និយាមការតំបន់ភ្នំតាម៉ៅជាតំបន់អភិរក្សនិងព្រៃការពារជារៀងរហូត។

តាមរយៈសារសំឡេង សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីការសម្រេចរបស់សម្តេចកាលពីថ្ងៃទី០៧ខែសីហា ឆ្នាំ២០២២ ដោយបានលុបលិខិតបទ ដ្ឋានទាំងអស់ដែលអនុញ្ញាតឱ្យវិស័យឯកជនអភិវឌ្ឍភ្នំតាម៉ៅនេះ។

ជាមួយគ្នានេះសម្តេចបានបញ្ជាក់ថា ដើម្បីដោះស្រាយដាំកូនឈើឡើងវិញ ឱ្យបាន លឿននិងឱ្យទាន់ក្នុងរដូវភ្លៀងសម្តេចបានចេញបញ្ជាឱ្យកម្លាំងអង្គរ ក្ស១ពាន់នាក់ទៅធ្វើសកម្មភាពជួយឈូសឆាយដីនិងដាំកូន ឈើតំបន់នោះដោយប្រើគ្រឿងចក្រចំនួន ១១៣គ្រឿង ដើម្បីធ្វើដីឱ្យបានល្អនិងដាំកូនឈើនៅទីនោះ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់ ថា៖«សម្រាប់ដីដែលដាំកូនឈើយើងសុទ្ ធតែដាំកូនឈើប្រណីតតែម្តងហើយដែលឥឡូវនេះខ្ញុំព្រះករុណាខ្ញុំបានចេញបទបញ្ជាឱ្យមេបញ្ជាការកងអង្គរក្សឱ្យបញ្ជាអ្នកដែលទទួលខុសត្រូវលើការងារដាំដុះនៅទីនោះប្រែក្លាយដីដែលបានឈូសឆាយនេះទៅជាសួនព្រៃសួនដាំដើមឈើឬចម្ការដាំដើម ឈើរដែលសុទ្ធតែជាឈើប្រណីតហើយមិនយូរប៉ុន្មានបងប្អូននឹងឃើញលទ្ធផលដ៏ល្អប្រ សើរប៉ុន្តែដើម្បីចៀសវាងនូវការភាន់ច្រឡំនិងការមួលបង្កាច់ដោយពួកអគតិមួយចំនួនខ្ញុំព្រះករុណាខ្ញុំសូមបញ្ជាក់សារជាថ្មីឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ ត្រៀមព្រះរាជក្រឹត្យកំណត់និយាមការតំបន់ការពារភ្នំតាម៉ៅនេះចេញជាព្រះ រាជក្រឹត្យដើម្បីដាក់ជាតំបន់អភិរក្សនិងតំបន់ត្រូវការពារតែម្តង»។

សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថារហូតដល់ល្ងាចនេះ(ថ្ងៃ ទី១៦ សីហា) មានផ្ទៃដីចំនួន៥៣០ហិកតាហើយត្រូវបានធ្វើដីរួចរាល់ប៉ុន្តែក៏ត្រូវការសម្អាតបន្ថែមទៀតដែលត្រូវការពេលវេលាមួ យចំនួនបន្ថែមទៀត។

សម្តេចបានបន្តថានៅពេលដែលឃើញកង ទ័ពបានចុះទៅតំបន់ភ្នំតាម៉ៅនោះក៏មានការសង្ស័យពីមជ្ឈដ្ឋានមួយចំនួនដែលយល់មិនដល់នូវបញ្ហាហើយធ្វើការវិនិច្ឆ័យដោយឆាប់រហ័សថាដីនេះនឹងត្រូវក្លាយទៅជាដីរបស់ឯកជន។

សម្តេចបញ្ជាក់ថា៖ «ខ្ញុំព្រះករុណាខ្ញុំ សូមបញ្ជាក់សារជាថ្មីថាតំបន់ភ្នំតាម៉ៅត្រូវតែរក្សាទុកជាដីនិងព្រៃអភិរក្សហើយខ្ញុំព្រះករុណាខ្ញុំសូមឱ្យក្រសួងកសិកម្មរុក្ខាប្រមា ញ់និងនេសាទ ធ្វើតាមរបៀបព្រះរាជក្រឹត្យដើម្បីរក្សាតំបន់នេះឱ្យទៅជាតំបន់ព្រៃអភិរក្សការពារជារៀងរហូតទៅ»។

សម្តេចសង្ឃឹមថាសារនេះនឹងពន្យល់ដល់ប្រជាពលរដ្ឋកុំឱ្យជឿតាមការញុះញង់របស់ពួកអគតិពាក់ព័ន្ធនឹងភ្នំតាម៉ៅនេះដែលព្រៃតំបន់ភ្នំតាម៉ៅដែលនឹងក្លា យជាទៅជាព្រៃអភិរក្សនិងការពារជារៀងរហូតដែលគ្មាននរណាអាចមកបំផ្លា ញបាន៕

Post navigation