Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចតេជោ ហ៊ុន សែន ប្រាប់ពីរបៀបធ្វើការងាររបស់សម្តេចក្រៅពីប្រព័ន្ធរដ្ឋនៅមានការតាមដានព័ត៌មានតាមបណ្តាញសង្គមផងដែរ

Views: 1

ដោយ៖តារារិទ្ធ(ភ្នំពេញ) ថ្លែងក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុប ៦២៣ នាក់នាព្រឹកថ្ងៃទី១៧ ខែសីហាឆ្នាំ២០២២នេះ សម្តេ ចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងពីរបៀបធ្វើការងាររបស់សម្តេច ដែលក្រៅពីប្រព័ន្ធរដ្ឋដែលបានរាយការណ៍សម្តេចក៏មានបណ្តាញរាយការណ៍ជាច្រើនទៀតក្នុងនៅក៏មានការតាមដានព័ត៌មាន និងបញ្ហាក្នុងសង្គម នៅតាមបណ្តាញសង្គមផងដែរ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងថា«ខ្ញុំមានវិធីតាមដានការងាររបស់ខ្ញុំក្រៅពីប្រព័ន្ធរបស់រដ្ឋដែលរាយការណ៍ខ្ញុំក៏នៅទទួលបាននូវការផ្តល់មតិដោ យមធ្យោបាយនៃប្រព័ន្ធផ្សព្វផ្សាយនិងមធ្យោយបាយដ៏ទៃទៀតដែលខ្ញុំមានក្លាយទៅជាទម្លាប់ទៅហើយ »។

សម្តេចតេជោថ្លែងទៀតថា«ជាទម្លាប់ខ្ញុំតែងចូលគេងនៅម៉ោង១២ យប់ មុនចូលគេងខ្ញុំអានទាំងអស់ មើលទាំងព័ត៌មាន ក្នុងតេលេក្រាមឯកសារទាំង ឡាយអ្វី ដែលត្រូវឆ្លើយតបអ្វីដែលត្រូវធ្វើគឺមើល, បន្ទាប់ពីក្នុងរបាយការណ៍ ខ្ញុំមើលនៅតាមយូធូបដែលគេបង្ហោះអំពីព័ត៌មាននេះ អំពីព័ត៌មាននោះ គឺយើងឃើញមាន ឱកាសដើម្បីដឹង » ។

សម្តេចតេជោថ្លែងទៀតថា ជាទម្លាប់មួយទៀតគឺស្តាប់បទចម្រៀងពិសេសបទភ្លេងការដែលច្រៀងដោយលោក ណយ វណ្ទនេត ពីបីបទក៏សម្រានលក់ទៅ ហើយបទ ចម្រៀងក៏នៅក្នុងត្រចៀកសម្តេច ពេលខ្លះភ្ញាក់ឡើងនៅឮបទចម្រៀងនៅឡើយ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាប៉ុន្មានថ្ងៃមកនេះគឺសម្តេចបានរកឃើញមានករណីជាច្រើនក្នុងនោះឃើញមានករណីផ្ទះអតីតប្រពន្ធអតិតយុទ្ធជនដែលបានទៅសង់នៅលើចំណីផ្លូវដែលជាកន្លែងត្រូវធ្វើផ្លូវហើយបន្ទាប់ពីឃើញព័ត៌មានដូចនេះក៏សម្តេចបានបញ្ជូនទៅអភិបាលរាជធានីភ្នំពេញនិងបាន ទប់ស្កាត់ទាន់ពេ លវេលាជាមួយនឹងការផ្តល់ដំណោះស្រាយនៅពេលក្រោយយ៉ាងសមស្របមួយបន្ថែមពីនេះសម្តេចក៏បានមើលឃើញនូវបញ្ហាផ្សេងៗជាច្រើនទៀត។ ដូចជាបញ្ហាកម្មករតវ៉ារឿងថៅកែមិនបើកប្រាក់ខែឲ្យ ។បញ្ហាការបណ្តេញប្រជាជនចេញពីដីស្រែដែលពួកគាត់បានអាស្រ័យផលរាប់រយឆ្នាំមកហើយ នៅខេត្តបាត់ដំបងដោយក្រសួង ធនធានទឹកអះអាងថាជាដីរបស់ខ្លួន ក៏បានបញ្ជូនទៅឲ្យរដ្ឋមន្រ្តី និង អភិបាលខេត្តបាត់ដំបងចុះដោះស្រាយ …។ បញ្ហាមានជនខិលខូចប្រើអាចគណបក្សប្រជាជន យកមកពាក់ហើយស្រែឲ្យសម្តេចជួយ ដោយចោទថាអាជ្ញាធរខេត្តព្រះសីហនុបានចាប់ក្រុមគ្រួសារខ្លួនដាក់ ឃុំ,ពេលសួរទៅអភិបាលខេត្ត បានតបមកវិញថាពួកនោះ គឺជាមេខ្យល់ញុះញ៉ង់ឲ្យប្រជាពលរដ្ឋទៅការរានដីព្រៃរបស់រដ្ឋ … ។

សម្តេចតេជោ ហ៊ុន សែន បានអះអាងទៀតថាចំពោះការងារទៀតសោតគឺសម្តេចមិនទម្លាប់និយាយគ្នាតាមទូរសព្ទនោះទេ គឺនិយាយគ្នាតាមប្រព័ន្ធអ៊ីន ធឺណិត (Internet)ទាំងអស់ដើម្បីធានាសុវត្តិភាពក្នុងការងារនិងល្បឿនការងារ ហើយជាទម្លាប់ធម្មតាគឺសម្តេចមើលគ្រប់បញ្ហាទាំងអស់ផងដែរ៕

Post navigation