Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យពលរដ្ឋ នៅក្រៅប្រទេស មកលេងកម្ពុជា មើលការរីកចំរើនរបស់ប្រទេសខ្លួន កុំឲ្យចាញ់ បោកការឃោសនាអកុសល

Views: 7

ដោយៈ តារារិទ្ធ / ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ រស់នៅក្រៅប្រទេស អញ្ជើញមកដើរលេងកម្សាន្ដ នៅក្នុងប្រទេសកម្ពុជា ដើម្បីពិនិត្យមើល អំពីការរីកចម្រើន ប្រទេសរបស់ខ្លួន ។

សម្តេចតេជោ បានអំពាវនាវបែបនេះ នៅក្នុងពិធីជួបសំណេះសំណាល និងផ្ដល់រង្វាន់លើក​ទឹកចិត្ត ដល់សិស្សជាប់និទ្ទេស A នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ។

សម្ដេចតេជោ ហ៊ុន សែន​ បានថ្លែងបន្តថាៈ “ខ្ញុំក៏ចង់យកការអំពាវនាវនេះ ជូនបងប្អូនខ្មែរ​រស់នៅក្រៅប្រទេស សុំមកលេងស្រុកខ្មែរ ដើម្បីមើលឲ្យឃើញផ្ទាល់ភ្នែក នូវសមិទ្ធផល នៃការរីកចម្រើន នៃប្រទេសជាតិរបស់ខ្លួន តាមរយៈការមកចូល ឆ្នាំនៅប្រទេសកម្ពុជា ដែលរួមទាំងការ ចូលរួមអង្គរសង្ក្រាន្ត នៅសៀមរាប និងនៅកន្លែងដទៃទៀត តាមចិត្តចង់ និងអញ្ជើញមកចូលរួមទស្សនា ការប្រកួតស៊ីហ្គេម នៅកម្ពុជា។”

សម្តេចតេជោ បានបន្តថាៈ “ខ្ញុំសូមអំពាវនាបងប្អូន មកលេងស្រុក ដើម្បីជៀសវាងនូវ ការចាញ់បោកណាមួយ នៃការឃោសនាអកុសល របស់អ្នកដែលគេចង់មូលបង្កាច់ សភាពការណ៍នៅកម្ពុជា”។

សម្តេចតេជោ បានបន្តថាៈ “ហើយការដែលខ្ញុំនិយាយនេះ ខ្ញុំគួរតែនិយាយ ពីព្រោះខ្ញុំ ហាក់ដូចជា មានការភ្ញាក់ផ្អើលខ្លាំងណា ស់ នៅត្រង់ថា បងប្អូនមួយចំនួន បារម្ភដោយសារ តែធ្លាប់គាំទ្របក្សប្រឆាំង ធ្លាប់ជេរតាម facebook អត់ហ៊ានមកស្រុក ហើយថ្ងៃមុន ខ្ញុំជួបលោកស្រី ហែម ចន្ថា គាត់ខ្លាចអត់ហ៊ាន ទៅលេងស្រុក ព្រោះធ្លាប់ជេររដ្ឋាភិបាល។”

សម្តេច បានបញ្ជាក់ថាៈ “ខ្ញុំសុំយកឱកាសនេះ បញ្ជាក់បន្ថែម ប្រទេសនេះ ជាប្រទេសកម្ពុជា ជាប្រទេសទាំងអស់គ្នា។ អ្នកដែលមិនមានដីកាតុលាការតាមចាប់ខ្លួនពីតុលាការទេ អ្នកនោះ ទោះបីធ្លាប់ជេររដ្ឋាភិបាល, តែអត់មានតុលាការចោទ អត់មានពាក្យបណ្ដឹង ទៅតុលាការទេ អ្នកនោះ គឺគ្មានបញ្ហានោះទេ។ ”

សម្តេចបានបន្តថាៈ ចំណុចនេះ មានបងប្អូនខ្មែរយើងមួយចំនួន នៅខាងក្រៅ ច្រឡំថា អ្នកដែលធ្លាប់គាំទ្របក្សប្រឆាំង គឺចូ លស្រុកខ្មែរមិនបានទេ។ អត់ទេ សូមមកចុះ រាប់ទាំង អ្នកដែលមានដីកាចាប់ ខ្លួន បើចង់ឱ្យគេចាប់មកៗ អត់មានទាស់ខុសអីទេ។ ព្រោះខ្លួន មានសិទ្ធិមកតើ! បើមកឱ្យគេចាប់ គឺមកៗ ប៉ុន្តែអ្នកដែលមិនមានជាប់ នៅក្នុងតុលាការ គឺអាចមកតាមចិត្តបាន ។

សម្តេចបានបន្តថាៈ បើតាមលោកស្រី ចន្ថា មានម្នាក់ ដែលធ្លាប់រកលុយឲ្យបក្សប្រឆាំង ក៏ចង់មកស្រុកខ្មែរ នៅខែបួននេះដែរ។ ដូច្នេះសូមឱ្យមក កុំខ្លាច​ប្រសិនជាគាត់​មិនមាន ពាក់ព័ន្ធរឿងផ្លូវច្បាប់ផងនោះ គឺមិនបាច់ខ្លាចនោះទេ៕ V / N

Post navigation