Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី ក្នុងពិធីបិទ​ការប្រកួតកីឡាជាតិ លើក៣ និងកីឡាជនពិការជាតិ លើកទី១ ​

ភ្នំពេញ៖ ដូចការគ្រោងទុក នៅព្រលប់​ថ្ងៃទី៣០វិច្ឆិកានេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញ​​ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិ លើកទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ពិធីបិទព្រឹត្តិការណ៍កីឡាជាតិ និងកីឡាជនពិការ នាល្ងាចនេះ ​អញ្ជើញចូលរួមពីមហាជន យ៉ាងច្រើនកុះករ ព្រមទាំងមានកម្មវិធីសំខាន់ៗ និងទាក់ទាញជាច្រើនទៀតផងដែរ។

ព្រឹត្តិការណ៍នេះ បានប្រារព្ធពិធីបើកជាផ្លូវការ​ នៅថ្ងៃទី២១ វិច្ឆិកា ដោយមានការប្រកួតកីឡាច្រើន ប្រភេទ។ សម្រាប់ការប្រកួតកីឡាជាតិ មានកីឡា ៣៨ប្រភេទ ចូលរួម និងសម្រាប់កីឡា ជនពិការជាតិ ឬហៅថា ប៉ារ៉ាហ្គេម​ មាន ៧ប្រភេទកីឡា ចូលរួម ដោយមានកីឡាករ កីឡាការិនី មកពីរាជធានី ខេត្ត និងក្រសួង សរុបចំនួន ២៨ស្ថាប័ន។

នេះគឺជាព្រឹត្តិការណ៍កីឡាដ៏ធំបំផុតមួយ សម្រាប់ប្រទេសកម្ពុជា ដើម្បីឆ្ពោះទៅ​ការប្រកួតកីឡាអាស៊ាន​ហ្គេម និងកីឡា​អាស៊ាន​ប៉ារ៉ាហ្គេម ដែល​កម្ពុជា ធ្វើជាម្ចាស់​ផ្ទះ នៅឆ្នាំ២០២៣៕

PicturePicturePicturePicturePicturePicture