Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជានៅក្នុងរាជធានីភ្នំពេញជាង៣ពាន់នាក់

Views: 2

ដោយ៖តារារិទ្ធ(ភ្នំពេញ)នៅព្រឹកថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០២២នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណបក្ស ប្រជាជនកម្ពុជាបានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាចំនួនប្រមាណជាង៣ពាន់នាក់នៅក្នុងរាជ ធា នីភ្នំពេញដែលបានធ្វើឡើងនៅវិមាន៧ មករា។

តាមរបាយការណ៍របស់លោក ឃួង ស្រេង ប្រធានគណបក្សរាជធានីភ្នំពេញបានលើកឡើងថាការអញ្ជើញសំណេះសំណាលរបស់សម្ដេចតេជោនាពេលនេះគឺបានបង្ហាញឱ្យឃើញ ពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាក្នុងរាជធានីភ្នំពេញ ។ លោកក៏បានជម្រាបសម្តេចតេជោនិងអង្គពិធីអំពីសភាពការ ណ៍រួមរបស់រាជធានីភ្នំពេញរួមមានការងារសន្តិសុខ សណ្តាប់សាធារណៈ របាយការណ៍ពាក់ព័ន្ធមន្ត្រីរាជការ និង ការងារអភិវឌ្ឍនៅក្នុងរាជធានីភ្នំពេញ។

ពាក់ព័ន្ធការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈលោក ឃួង ស្រេង បានគូសបញ្ជាក់ថាអាជ្ញាធររាជធានីភ្នំពេញបានយកចិត្តទុកដាក់រក្សាការពារនិងពង្រឹងជាប្រចាំហើ យជារួមធានាបាននូវសន្តិសុខនិងសុវត្ថិភាពល្អប្រសើរជូនប្រជាពលរដ្ឋ ។ ទន្ទឹមនេះរដ្ឋបាលគ្រប់ថ្នាក់ក្នុងរាជធានីភ្នំពេញបាននឹងកំពុ ងចូលរួមសហការក្នុងការបង្កលក្ខណៈ ល្អប្រសើរ ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបានជួបសំណេះសំណាលជាមួយសមាជិកសមាជិកាគណបក្សថ្នាក់ភូមិ សង្កាត់ខណ្ឌ ចំណុះរាជធានីភ្នំពេញរួមជាមួយថ្នាក់ ដឹកនាំគណបក្សក្នុងស្ថាប័នក្រសួងមួយចំនួនទៀតនៅក្នុងថ្ងៃនេះ ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអបអរសាទរចំពោះក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងរាជធានីភ្នំពេញទាំងអស់ ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋតាមរយៈការបោះឆ្នោត ឃុំ សង្កាត់ កន្លងទៅនេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានប្រឹងប្រែងរក្សាស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គមបានល្អការរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ទប់ ស្កាត់បាននូវទង្វើបង្កចលាចលនានាក្នុងសង្គម។

នៅក្នុងពិធីសំណេះសំណាលនេះដែរសម្ដេចតេជោក៏បានលើកឡើងនូវសមិទ្ធិផលធំៗមួយចំនួនគួរអោយកត់សម្គាល់របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន កម្ពុជាបានធ្វើរួមានការក្សាបានស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ភាពជោគជ័យនៃការប្រយុទ្ធទប់ស្កាត់ជម្ងឺកូវីដ១៩ ជាពិសេសគឺការដាក់ចេញនូវយុទ្ធសាស្ត្រ វ៉ាក់សាំងស្រោចជូនប្រជាពលរដ្ឋដែលបានបង្កើតភាពស៊ាំបានយ៉ាងល្អ ការរក្សាកំណើនសេដ្ឋកិច្ចការគ្រប់គ្រងដោះស្រាយឆ្លើយតបទៅនឹងគ្រោះមហន្តរាយបានទាន់ពេលវេលា ពិសេសគឺពេលគ្រោះទឹកជំនន់បានកើតឡើង ការគ្រប់គ្រងដំណើរការនៃការបោះឆ្នោតបានយ៉ាងល្អនាពេលកន្លងទៅ លើសពីនេះការអនុវត្តការទូតឯករាជ្យផ្អែកដោយច្បាប់ ពាក់ព័ន្ធនឹងការបោះឆ្នោតនៅអង្គការសហប្រជាជាតិលើបញ្ហារុស្ស៊ី-អ៊ុយក្រែននិងភាពជោគជ័យយ៉ាងត្រចះត្រចង់ក្នុងនាមជាម្ចាស់ផ្ទះនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ២០២២ នៅកម្ពុជា ។

សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់សមាជិក សមាជិកាគណបក្សទាំងអស់ដែលមានតួនាទីនៅរាជរដ្ឋាភិបាលត្រូវបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើ ជាតិនិងប្រជាជនជាពិសេសបន្តយកចិត្តទុកដាក់រក្សា សន្តិសុខ សណ្ដាប់ធ្នាប់ សង្គម ដោយអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមានការបង្ក្រាបនូវបទល្មើស ផ្សេងៗដូចជា ចោរឆក់ ចោរប្លន់ និងការជួញដូរគ្រឿងញៀនជាដើម ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនេះត្រូវយកចិត្ត ទុកដាក់ផ្តល់នូវសេវាសាធារណៈរួមមានសេវាតម្រូវការចាំបាច់ទាំងឡាយនិងសេវាសំណូម ពរនានាជូនប្រជាពលរដ្ឋអោយបានលឿននិងមានប្រសិទ្ធិភាពហើយត្រូវខិតខំបំបា ត់អោយអស់នូវភាពអសកម្មនានា ។ អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋអោយបានរហ័ស និងមានប្រសិទ្ធិភាព ផ្តល់នូវសេវាចាំបាច់នានាជូន ប្រជាពលរដ្ឋឱ្យបានលឿនរហ័សចៀសវាងបង្កនូវបញ្ហានានា។ ត្រូវរួមគ្នាបន្តការទប់ស្កាត់ជម្ងឺកូវីដ១៩ និងជម្ងឺរាតត្បាតនានាយកចិត្តទុកដាក់ដោះស្រាយបញ្ហាលក់ដូររបស់ ប្រជាជនដែលកើតមានឡើងនៅតាមផ្សារ បញ្ហាចរាចរណ៍ បញ្ហាទឹក ភ្លើង ។ល។ លើសពីនេះសម្ដចតេជោបានជម្រុញអោយមានការខិតខំដោះស្រាយបញ្ហាជម្លោះរវាងកម្មករ ជាមួយរោងចក្រ ឬ បុគ្គលិកក្រុមហ៊ុន ជាមួយ ក្រុមហ៊ុន និងលើកទឹកចិត្តអោយអាជ្ញាធរព្យាយាមដោះស្រាយបញ្ហាជម្លោះរបស់ប្រជាពលរដ្ឋតាមបែបក្រៅប្រព័ន្ធតុលាការ។

សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សទាំងអស់ដែលបានរួមសហការគ្នាធ្វើកិច្ចការអភិវឌ្ឍនៅក្នុងរាជធានីភ្នំពេញបាន យ៉ាងល្អទទួលបាននូវការការរីកចម្រើនជាបន្តបន្ទាប់មក៕

Post navigation