Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចតេជោ ហ៊ុន សែន អបអរសាទរទិវាគ្រូបង្រៀន ឆ្នាំ ២០២២

Views: 4

ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហោះសារអបអរសាទរទិវាគ្រូបង្រៀន ឆ្នាំ២០២២ នាព្រឹកថ្ងៃទី ៥ ខែ តុលានេះតាមរយៈផេកហ្វេសបុកផ្លូវការ ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរថា«ចាប់ពីឆ្នាំ ១៩៩៧ មកព្រះរាជាណាចក្រកម្ពុជាយើងបានរៀបចំទិវាគ្រូបង្រៀនជារៀងរាល់ឆ្នាំនៅថ្ងៃទី ៥ ខែតុលាក្នុងគោលបំណងបំផុស ឡើងវិញនូវវប្បធម៌និងប្រពៃណីនៃការរំលឹកគុណូបការៈដ៏ថ្លៃថ្លារបស់សិស្សានុសិស្សចំពោះគ្រូបង្រៀននៅទូទាំងប្រទេស។គ្រូបង្រៀនត្រូវបានចាត់ទុកជាមាតាបិតាទីពីរដែលបាន ផ្តល់ការអប់រំទាំងចំណេះវិជ្ជានិងអត្តចរិតដល់កុលបុត្រ កុលធីតា របស់យើងដែលជាទំពាំងស្នងឬស្សី ។ ផ្តើមចេញពីការអនុវត្តអ្នកចេះច្រើនបង្រៀនអ្នកចេះតិចនិងអ្នកចេះតិច បង្រៀនអ្នកមិនចេះសោះនៅក្រោយឆ្នាំ១៩៧៩ដែលយើងបានងើបចេញពីរបបប្រល័យពូជសាសន៍ដែលបានបំផ្លាញគ្មានសល់ទំាងធនធានមនុស្សនិងហេដ្ឋាចរនាសម្ព័ន្ធនោះសង្គមយើងបានកសាងធនធានមនុស្សបានយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់ចូលរួមកសាងនិងអភិវឌ្ឍប្រទេសជាតិរហូតមកទល់ពេលបច្ចុប្បន្ន។នេះជាគុណបំណាច់ និងការ លះបង់ យ៉ាងធំធេងមិនអាចកាត់ថ្លៃបានរបស់លោកគ្រូ អ្នកគ្រូ ៕

Post navigation