Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចតេជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាលនឹងផ្តល់អាទិភាពដល់ការកសាងភាពធន់នៃសេដ្ឋកិច្ចជាតិ

Views: 10

ដោយ៖តារារិទ្ធ(ភ្នំពេញ) ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ក្នុងក្របខណ្ឌពាណិជ្ជកម្មអន្តរ ជាតិកម្ពុជាក៏បានក្លាយជា ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំជាងគេបង្អស់ក្នុងប្រវត្តិសាស្ត្រសកល (២).កិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិន និង (៣). កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងសាធារណរដ្ឋកូរ៉េ ។

សម្រាប់ទិសដៅទៅមុខក្នុងបរិការណ៍ដែលពោរពេញទៅដោយភាពស្មុគស្មាញនិងភាពមិនប្រាកដប្រជាខ្ពស់ រាជរដ្ឋាភិបាលនឹងផ្តល់អាទិភាពដល់ការកសា ងភាពធន់នៃសេដ្ឋកិច្ច ជាតិដូចបានកំណត់នៅក្នុង«ក្របខណ្ឌយុទ្ធសាស្រ្តនិងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ- ១៩តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ ២០២១-២០២៣ » ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍បែបនេះនៅព្រឹកទី៦ខែតុលានៅក្នុងពិធីបើកសន្និសីទ«ចក្ខុវិស័យកម្ពុ ជា ឆ្នាំ២០២២» ដែលបានប្រព្រឹត្តធ្វើឡើងនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ៕

Post navigation