Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលបានរៀបចំគម្រោងផ្តល់សាច់ប្រាក់ជួយដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ពីអតិផរណាប្រមាណ៦០ ម៉ឺនគ្រួសារ

Views: 2

ដោយ៖តារារិទ្ធ(ភ្នំពេញ) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍នៅព្រឹកទី ៦ខែតុលានេះនៅក្នុងពិធីបើកសន្និសីទ«ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២»នេះថាៈរាជរដ្ឋាភិបាលនិងរៀបចំគម្រោងផ្តល់សាច់ប្រាក់ជូនដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ ពីអតិផរណាប្រមាណ ៦០ ម៉ឺន គ្រួសារដែលមាន ប្រជាជនប្រមាណ ២ លាននាក់នៅពេលខាងមុខ។

សម្តេចតេជោមានប្រសាសន៍ថារាជរដ្ឋភិបាលកម្ពុជាបានសម្រេចរៀបចំនិងដាក់ឲ្យដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធ អតិផរណាដែលជាយន្ដការថ្មីនៃការផ្ដល់សាច់ប្រាក់ជូនប្រជាពលរដ្ឋ។ សម្ដេចតេជោ ហ៊ុន សែនថ្លែងថាសេចក្ដីសម្រេចនេះសម្តេចបានចុះហត្ថលេខាពីម្សិលហើយសង្ឃឹមថាអង្គភាពដែលមានការពាក់ព័ន្ធទាំងអស់ធ្វើកិច្ចការងារនេះដោយរូសរាន់ដែលប្រជាជននឹងអាចទទួលបាននូវ ផលប្រយោជន៍ក្នុងរយៈពេលដ៏ឆាប់។ បើតាមសម្តេចថវិកានេះងាចនឹងចាប់ ផ្តើមផ្តល់ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារអតិផរណាចាប់ពីខែ ១១ឆ្នាំ ២០២២ តទៅ ហើយអ្នកដែលរងផលប៉ះពាល់នេះភាគច្រើនជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅ ប្រព័ន្ធ ដូចជាអ្នកលក់ដូរតូចតាច តាមចញ្ចឹមថ្នល់ តាម កញ្ច្រែងនៅតាមផ្សារ ។ សម្តេចបន្តថាប្រជាពលរដ្ឋដែលរងគ្រោះក៏អាចដាក់ពាក្យស្នើសុំដើម្បីទទួលបានជំនួយឧបត្ថម្ភ ពី រាជរដ្ឋាភិបាល ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថាផលប៉ះពាល់ចេញពីអតិផរណានេះគឺវាចាប់ផ្ដើមពីសង្រ្គាមរុស្ស៊ីវាយលុកចូលអ៊ុយក្រែនហើយចាប់ផ្ដើមពីទណ្ឌកម្ម ហួសកម្រិតដែលធ្វើឲ្យពិភពលោកជ្រួលច្របល់ទៅលើបញ្ហាអតិផរណា ។ រាជយើងមិនអាចទុកឲ្យប្រជាពលរដ្ឋរបស់យើងរងគ្រោះដោយសារតែអតិផរណានោះទេដូច្នេះជាភ័ព្ធសំណាងដែលយើងមានសល់ ទុនក្នុងដៃមួយចំនួនដើម្បីអន្តរាគមន៍ជួយប្រជាជនដែលរងផលប៉ះពាល់ ។

សម្តេចតេជោ ហ៊ុន សែន បន្តថាជាមួយការជួយឧបត្តម្ភសាច់ប្រាក់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារអតិផរណា រាជរដ្ឋាភិបាលក៏នៅតែបន្ តជួយឧបត្តម្ភប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារកូវីដ១៩ ចំនួន ៧០ ម៉ឺនគ្រួសារបន្តទៀតដែលកន្លងមកយើងបានចំណាយអស់៨០០ លានដុល្លាររួចមកហើយ។ដូចនេះរាជរដ្ឋាភិបាលត្រូវទទយលបន្ទុក ចិញ្ចឹមប្រជាជនប្រមាណ ៥ លាននាក់ ។ សម្តេចតេជោបន្តថានេះមិនមែនជារឿងប៉ាវចញ្ចឹមនោះទេ តែជាប៉ះប៉ូវដើម្បីកុំឲ្យពួកគាត់ធ្លាក់ចូលទៅក្រោមបន្ទាត់នៃភាពក្រីក្រដែលស្ថានភាពនេះទាមទារឲ្យរាជរដ្ឋាភិបាលមានការទទួលខុសត្រូវ ក្នុងការតម្រង់ទិស ក្នុងការប្រើប្រាសើនូវថិវកាដែលយើងប្រមូលបានឲ្យចំគោលដៅ ។

សម្តេចតេជោ ហ៊ុន សែន បានសំណូមពរដល់បក្សនយោបាយនិងសង្គមស៊ីវិលមួយចំនួន​កុំឱ្យចាត់ទុកទង្វើរបស់រាជរដ្ឋាភិបាលក្នុងការជួយដល់ប្រជាពល រដ្ឋកន្លងមកជាការទាក់ ទាញសន្លឹកឆ្នោតសម្រាប់ឆ្នាំ ២០២៣ ខាងមុខនេះ។ ការឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយកូវីដ១៩និងពល រដ្ឋក្រីក្រ។ រាជរដ្ឋាភិបាលបានខិតខំក្នុងការស្វះ ស្វែងរកវ៉ាក់សាំងមកចាក់ជូនពលរដ្ឋឥតគិតថ្លៃផងដែរ ។សម្តេចបន្តថាយើងក្រតែយើងប្រឹងអស់ពីលទ្ធភាពនៅក្នុងដំណាក់កាលដំបូងរាជរដ្ឋាភិបាលបានបញ្ជាទិញវ៉ាក់សាំង ប្រមាណ ២៨.៥ លានដូសដោយថវិការបស់រដ្ឋ ។ យើងក្រតែយើមិនបណ្តោយឲ្យប្រជា ជនរបស់យើងជួបការលំបាកនោះទេ ។

សម្តេចសង្ឃឹមថាប្រជាពលរដ្ឋដែលរាជរដ្ឋាភិបាលបានជួយកន្លងទៅនេះទទួលបានផលប្រយោជន៍ពិតប្រាកដហើយបានបញ្ជាក់ថានេះមិនមែនជាបញ្ហាលេងសើចសម្រាប់នយោ បាយនោះទេ ប៉ុន្តែជាការទទួលខុសត្រូវធំរបស់រាជរដ្ឋាភិបាលសម្រាប់ប្រទេសជាតិ៕

Post navigation