Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្ដេចតេជោ ហ៊ុន សែន សម្រេចឲ្យមេធាវីស្ម័គ្រចិត្តរបស់សម្ដេចជួយការពារស្ត្រីបម្រើការផ្នែកសេវាកំសាន្តទូទាំងប្រទេស

Views: 1

ដោយៈតារារិទ្ធ(ភ្នំពេញ)៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានណែនាំឲ្យ លោក គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែនជួយការពារស្ត្រីដែលប ម្រើការផ្នែកសេវាកំសាន្តនៅទូទាំងប្រទេសក្នុងគោលបំណងការពារសិទ្ធិស្ត្រីទាំងនោះ តាមផ្លូវច្បាប់។

នេះបើយោងតាមលោក ខៀវ កាញ្ញារិទ្ធរដ្ឋន្រ្តីក្រសួងព័ត៌មានបានបង្ហោះហ្វេសបុកឲ្យដឹងនៅថ្ងៃនេះថាៈ”សម្តេចតេជោ លើកគំនិតពីការផ្តល់មេធាវីដើម្បីការពារនារីក្នុងសេវាកំសាន្ត(ខារ៉ាអូខេ បៀហ្កា ដេន អ្នករត់តុ … )ក៏ដូចជាជួយក្នុងការផ្តល់បណ្ណ ប.ស.ស ដល់ពួកគេផងដែរ មតិណែនាំសម្តេចក្នុងសម័យមហាសន្និបាតវិសាមញ្ញតំ ណាងទូទាំងប្រទេសរបស់គណបក្សប្រជា ជននៅវិមាន៧មករាថ្ងៃទី២៩មករា ២០២៣ ។”

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើង ថាស្ត្រីដែលប្រកបរបរបម្រើសេវាកំសាន្តនៅទូទាំងប្រទេសត្រូវបានការពារដោយមេធាវីស្ម័គ្រចិត្តសម្តេចតេជោក្នុងករណីស្ត្រីទាំងនោះបានទទួលរងនូវអំពើរំលោភបំពានសិទ្ធិណាមួយកើតឡើងក្នុងមុខរបររបស់ខ្លួន ។

នាពេលកន្លងទៅសម្ដេចតេជោក៏ធ្លាប់បានលើកឡើងអំពីការយកចិត្តទុកដាក់ស្ត្រីដែលបម្រើការផ្នែកសេវាកំសាន្តនេះផងដែរ ដោ យសម្ដេចបានចាត់ទុកពួកគាត់ស្ថិតនៅក្នុងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលរាជរដ្ឋាភិបា លត្រូវបន្តយកចិត្តទុកដាក់៕

Post navigation