Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យទូតជប៉ុនជួយលើកទឹកចិត្តឲ្យមានអ្នកមកទស្សនាស៊ីហ្គេមនៅកម្ពុជា

Views: 3

ដោយៈតារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសា សន៍ថាជប៉ុនអាចជួយគាំទ្រដល់ដំណើរការស៊ីហ្គេមនៅកម្ពុជាតាមរយៈការលើកទឹកចិត្តឲ្យមានអ្នកមកទស្សនានិងរៀបចំឱ្យមានកា រហោះហើរត្រង់មកកាន់កម្ពុជា ។

សម្តេចតេជោបានថ្លែងបែបនេះទៅកាន់
លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនតែងតាំងថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជានៅក្នុងជំនួបសំដែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិភាពរាជធានីភ្នំពេញនាព្រឹកថ្ងៃទី៨ខែកុម្ភៈ ឆ្នាំ២០២៣។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោបានមានប្រសាសន៍ឲ្យដឹងបន្ទា ប់ពីជំនួបនោះថាៈលោក អាត់ស៊ូស៊ី បានជម្រាបជូនសម្ដេចថាលោកបានមកកាន់ប្រទេសកម្ពុជាកាលពីឆ្នាំ ១៩៩២ ហើយនៅពេលនេះកម្ពុជាមានការអភិវឌ្ឍយ៉ាងខ្លាំងនិងប្រកបដោយស្ថេរភាពនិងមានសន្តិភាពក្នុងន័យនេះលោកសូមសម្ដែងនូវការគោរពជូនចំពោះសម្ដេចតេជោក្នុងនាមភាព ជាអ្នកដឹកនាំដ៏ជាទីគោរព។លោកក៏បានគោ រពអបអរសាទរចំពោះសម្ដេចតេជោផងដែ លបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធក្នុងភាពជាប្រធានអាស៊ានទទួ លបានជោគជ័យ។

លោកទូតបានមានប្រសាសន៍ថាទំនាក់ទំន ងវាប្រទេសយើងទាំងពីរល្អជាទីបំផុតនៅ ពេលនេះ។ លោកពិតជាមានកិត្តិយសណា ស់ដែលបានមកបម្រើការងារជាអ្នកការទូតប្រចាំនៅប្រទេសកម្ពុជា ។ លោកបានប្ដេជ្ញានិងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីពង្រីកពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិ បត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ថែមទៀតតាមរយៈការជំរុញអ្នកវិនិយោគ មកកាន់កម្ពុជានិងជំរុញទេសចរណ៍ឲ្យមកទស្សនាកម្ពុជាជួយគាំទ្រកម្ពុជាក្នុងការរៀប ចំដំណើរការកីឡាស៊ីហ្គេមនិងការបោះឆ្នោ តជាតិនៅខែកក្កដាខាងមុខ ជួយដល់ការ ងារដោះមីននិងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចនិងការងារដទៃទៀត ។

ជាការឆ្លើយតបសម្ដេចតេជោបានអបអរនិងស្វាគមន៍ចំពោះលោក អាត់ស៊ូស៊ី ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា។សម្ដេចបានថ្លែងអំណរគុណនឹងយល់ស្របជាមួយនឹងការលើកឡើងរបស់លោក អាត់ស៊ូស៊ី អំពីទំនាក់ទំនងរវាងប្រទេសទាំងពីរជាមួយការប្ដេជ្ញាចិត្តរបស់លោកក្នុងការជួយកម្ពុជា។

សម្ដេចតេជោបានមានប្រសាសន៍ថាជប៉ុនអាចជួយគាំទ្រដល់ដំណើរការស៊ីហ្គេមនៅកម្ពុជាតាមរយៈការលើកទឹកចិត្តឲ្យមានអ្នក មកទស្សនានិងរៀបចំឱ្យមានការហោះហើរត្រង់មកកាន់កម្ពុជា។ដោយឡែកលើវិស័យវិនិយោគនិងពាណិជ្ជកមក្មសម្ដេចបានស្នើឲ្យលោកឯក អគ្គរដ្ឋទូតជួយជំរុញធ្វើឲ្យមានកំណើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនិងជួយជំរុញឲ្យអ្នកវិនិយោគជប៉ុនមក កាន់កម្ពុជាកាន់តែច្រើនថែមទៀត ៕

Post navigation