Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យគណៈប្រតិភូឧស្សាហកម្មកូរ៉េជួយជំរុញវិនិយោគលើវិស័យឧស្សាហកម្មកែច្នៃនិងឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់មកកម្ពុជា

Views: 7

ដោយៈតារារិទ្ធ(ភ្នំពេញ)សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានស្នើឲ្យលោ កបណ្ឌិត អូ មីយ៉ុង (OU MYUNG) អតីតឧបនាយករដ្ឋមន្ត្រីនិងប្រតិភូឧស្សាហកម្មកូរ៉េជួយជំរុញវិនិយោគលើវិស័យឧស្សាហកម្មកែច្នៃនិងឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់មកកម្ពុជា ។

ការស្នើឡើងរបស់សម្តេចតេជោហ៊ុន សែន ធ្វើឡើងនៅក្នុងជំនួបនាព្រឹកថ្ងៃទី១៤ខែមក រានេះជាមួយលោកបណ្ឌិត អូ មីយ៉ុង(OU MYUNG)អតីតឧបនាយករដ្ឋមន្ត្រីនិងប្រតិ ភូឧស្សាហកម្មកូរ៉េនៅវិមានសន្តិភាពរាជ ធានីភ្នំពេញ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់ សម្ដេចតេជោហ៊ុនសែនបានមានប្រសើរដឹងបន្ទាប់ពីជំនួបនោះថាលោក អូ បានគោរពជម្រាបជូនសម្ដេចតេជោថាលោកបានមកកម្ពុជាកាលពី១០ឆ្នាំមុន។នៅពេលនេះលោកសង្កេតឃើញថាកម្ពុជាមានការ អភិវឌ្ឍយ៉ាងឆាប់រហ័សជាទីបំផុត។ ជាមួ យគ្នានេះដែរលោក អូ បានជម្រាបជូនសម្ដេចតេជោថាកម្ពុជាមានភាពអនុគ្រោះខ្លាំងណាស់សម្រាប់ការវិនិយោគមកពីកូរ៉េ ក្នុងនោះកម្ពុជានិងកូរ៉េមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ,កម្ពុជាមានសុខសន្តិភាពស្ថេរភាពនយោបាយនិងកម្ពុជាមិនមានគ្រោះមហន្តរាយដោយសារគ្រោះធម្មជាតិនោះទេអ្វីដែលកម្ពុជាខ្វះខាតនោះគឺអ្នកវិនិ យោគទុនកូរ៉េដែលមិនទាន់មានការយល់ដឹងច្បាស់អំពីស្ថានភាពវិនិយោគនៅកម្ពុជា ។

ជាការឆ្លើយតបសម្ដេចតេជោបានថ្លែងអំ ណរគុណចំពោះលោកអូ មីយ៉ុង ដែលបាន វាយតម្លៃខ្ពស់អំពីស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា ។ សម្ដេចបានជម្រាបជូនលោកអូនិងគណៈប្រតិភូទាំងមូលថាជាការពិតណា ស់កម្ពុជាមានសុខសន្តិភាព ស្ថេរភាព នយោបាយនិងមិនមានគ្រោះធម្មជាតិដូច ជាការរំជួយផែនដីឬខ្យល់ព្យុះនោះទេ ។ អ្វីដែលលោកអូបានលើកឡើងគឺជាការពិតកម្ពុជាមានស្ថានភាពអំណោយផលច្រើន។

សម្ដេចតេជោបានស្នើឲ្យលោកអូនិងគណៈ ប្រតិភូជួយធ្វើការផ្សព្វផ្សាយឲ្យអ្នកវិនិយោ គទុនកូរ៉េមកកាន់កម្ពុជាព្រោះបន្ថែមលើកត្តាអំណោយផលដែលបានជម្រាបជូនដូចខា ងលើនោះកម្ពុជានិងកូរ៉េមានកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ,កិច្ចព្រមព្រៀងភាពជាដៃ គូគ្រប់ជ្រុងជ្រោយតំបន់(អសិប) ។ កម្ពុជាអនុញ្ញាតឲ្យក្រុមហ៊ុនកូរ៉េជាម្ចាស់ក្រុមហ៊ុន ១០០ភាគរយដោយមិនតម្រូវឲ្យមានភាគហ៊ុនក្នុងស្រុកចូលរួមនោះទេ ។ កម្ពុជាអនុ ញ្ញាតឲ្យក្រុមហ៊ុនទាំងអស់ប្រើប្រាស់រូបិយ ប័ណ្ណបរទេសក្នុងនោះគឺការអនុញ្ញាតឲ្យប្រើប្រាស់ប្រាក់ដុល្លារដើម្បីបើកប្រាក់ខែឲ្យកម្ម ករនិយោជិតដោយមិនតម្រូវឲ្យមានការដូរជាប្រាក់រៀលនៅធនាគារឡើយ។ជាមួយគ្នានោះដែរកម្ពុជាមានវត្ថុធាតុដើមច្រើនដូច ជា ស្វាយចន្ទី កៅស៊ូ ស្រូវដំឡូងមីនិងកសិ ផលជាច្រើនទៀត ។ កម្ពុជាមានកម្លាំងពលកម្មវ័យក្មេងប្រកបដោយសក្តានុពលផង ដែរ។ ក្នុងន័យនេះសម្ដេចតេជោបានស្នើសុំ ឲ្យលោកអូនិងគណៈប្រតិភូទាំងមូលជួយជំរុញវិនិយោគលើវិស័យឧស្សាហកម្មកែច្នៃ និងឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់មកកម្ពុ ជាផងដែរ ៕

Post navigation