Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យមានការសិក្សាឡើងវិញតើកម្ពុជាអាចនឹងសម្រេចគោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ដែលឬទេ?

Views: 1

ដោយ៖តារារិទ្ធ(ភ្នំពេញ) ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី ៦ ខែតុលា នេះបានស្នើឲ្យសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាសិក្សាឡើងវិញតើកម្ពុជាអាចសម្រេចគោលដៅអភិវឌ្ឍន៍ដោយចីរភាពនៅឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិ និង គោលដៅឆ្នាំ២០២៣ ក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់និងឆ្នាំ២០៥០ ក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ដូចដែលបានគ្រោងទុកពីពេលមុនបានដែរឬទេ? ។

សម្តេចបានស្នើឡើងបែបនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីបើកសន្និសីទ«ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២»នៅសណ្ឋាគារសុខាភ្នំពេញ ។សម្ដេ ចតេជោ ហ៊ុន សែន បានលើកឡើងថាខ្ញុំក៏សូមស្នើឲ្យអង្គសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាយកចិត្តទុកដាក់ពិនិត្យមើលតើគោលដៅអភិវឌ្ឍន៍ប្រកបដោ យចីរភាពឆ្នាំ២០៣០ សម្រេចបានឬទេ?។ សម្រាប់យើងគោលដៅឆ្នាំ២០៣០ ក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់និងឆ្នាំ២០៥០ ក្លាយទៅ ជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់តើសម្រេចបានឬទេក្នុង សភាពការណ៍ដែលមានកើតចេញពីវិបត្តិកូវីដ១៩, វិបត្ដិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែននិងបញ្ហាទណ្ឌកម្មសេដ្ឋកិច្ច ដែលនាំទៅដល់វិបត្តិប្រងឥន្ធនៈ វិបត្តិស្បៀងអាហារ ចំណុចនេះគួរតែ ត្រូវបានព្យាករទុកជាមុនដើម្បីថាតើវាអាចអនុវត្តបានឬអត់​?។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិមិនមែនជាគោលដៅដាច់ដោយឡែករបស់កម្ពុជានោះទេក៏ប៉ុន្តែ កម្ពុជាក៏បានផ្សារភ្ជាប់ខ្លួនជាមួយនឹងដំណើរការនេះដើម្បីកំណត់បង្គោលចរនៃការសម្រេចគោលដៅផងដែរ ។ បើមិនសម្រេចបានទេការបម្រុងទុកត្រូវមានអ្វីខ្លះគួរតែត្រូវបាន ពិភាក្សាសិក្សាក្នុងឋានៈជារាជរដ្ឋាភិបាលដែលយកការគិតគូរជាមុននិងត្រៀមម្ចាស់ការជាមុនដើម្បីឆ្លើយតបទៅនឹងសភាពការណ៍ដែលវាអាចកើតមានរាប់ទាំងសភាពការណ៍ ដែលវាមិនទាន់ច្បាស់លាស់។

ជាមួយនេះសម្ដេចតេជោ ហ៊ុន សែន ក៏បានសំដែងការព្រួយបារម្ភចំពោះវិបត្តសង្រ្គាមនុយក្លេអ៊ែរដោយសម្តេចលើកឡើងថាតើវាអាចកើតមានសង្គ្រាម នុយក្លេអ៊ែរ​ដែរឬទេបើមាន ការព្រមានជាប្រចាំថ្ងៃយ៉ាងដូច្នេះនិងរឿងរ៉ាវដែលអកុសលកាលពីម្សិលម្ងៃគឺការបាញ់មីស៊ីលកូរ៉េខាងជើងឆ្លងកាត់ប្រទេស ជប៉ុនដែលនេះមិនមែនជារឿងលេងសើចហើយកម្ពុជាក៏បានធ្វើការថ្កោលទោសផងដែរ។ នេះជាការគំរាមកំហែងដល់សន្តិសុខក្នុងតំបន់មិនមែនគ្រាន់ តែជាបញ្ហាបាញ់ចូលទៅសមុទ្រនេះ សមុទ្រនោះទេ ប៉ុន្ដែការបាញ់ឆ្លងកាត់ប្រទេសមួយដែលបញ្ជាក់ថាប្រសិនបើចង់បាញ់ចូលក្នុងតំបន់ណានៃប្រទេស ជប៉ុន ក៏អាចបាញ់បានព្រោះបាញ់ឆ្លងកាត់ប្រទេសរួចទៅហើយ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា៖ដើម្បីតម្រង់ទិសដៅអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជារាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណចំនួន ៤ ដំណាក់កាលរួចមកហើយ ។នៅក្នុងគ្រប់ដំណាក់កាលនីមួយៗរាជរដ្ឋាភិបាលតែងកំណត់ «មនុស្ស »ជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពទាំង ៤ គឺ៖ ផ្លូវ ទឹក ភ្លើង និងមនុស្ស ។ជាពិសេសចាប់ ពីដំណាក់កាលទី៣មករាជរដ្ឋាភិបាលបានកំណត់ «មនុស្ស»ជាវិស័យអាទិភាពចម្បងបំផុតដោយផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្សការបង្កើតការងារនិង ការកាត់បន្ថយភាពក្រីក្រ ។ ជាក់ស្តែងកម្ពុជាបានបង្កើតការងារជូនប្រជាជនរាប់លាននាក់ជាពិសេសក្នុងវិស័យកាត់ដេរនិងផលិតស្បែកជើងវិស័យកសិកម្មនិងវិស័យទេសចរណ៍ ដែលបានចូលរួមកាត់បន្ថយភាពក្រីក្រគួរឱ្យកត់សម្គា ល់ ពីអត្រា៥៣,២ភាគរយ ក្នុងឆ្នាំ ២០០៤ មកត្រឹមអត្រា ១៧,៨ភាគរយប៉ុណ្ណោះក្នុងឆ្នាំ ២០២០ ។ជាមួយគ្នានេះក្នុងរយៈពេល ជាង២ ទស វត្សរ៍ចុងក្រោយមុនការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កម្ពុជាសម្រេចបានអត្រាកំណើនជាង ៧ភាគរយក្នុងមួយឆ្នាំដែលការណ៍នេះបានធ្វើឱ្យកម្ពុជាផ្លាស់ប្តូរឋានៈពីប្រ ទេសមានការអភិវឌ្ឍតិចតួចទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបនៅក្នុងឆ្នាំ ២០១៥ ។

ជាមួយសមិទ្ធផលដ៏ត្រចះត្រចង់នេះរាជរដ្ឋាភិបាលបានកំណត់ចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជាជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០ ៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនាអំឡុងពេលដែលជំងឺកូវីដ-១៩ បាននិងកំពុងរាលដាល នេះដំណើរឆ្ពោះទៅរកការសម្រេចបាននូវចក្ខុ វិស័យទាំងនេះអាចជួបប្រទះនឹងការរាំងស្ទះ ។ ជាការពិតនៅក្នុងឆ្នាំ ២០២០ ជំងឺដ៏កាចសាហាវនេះបានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនអវិជ្ជមានក្នុងអត្រា -៣,១ភាគរយដែលជាកំណើនអវិជ្ជមានលើកដំបូងក្នុងរយៈពេលជាង ២ ទសវត្សរ៍ចុងក្រោយនេះ ។

ជាការឆ្លើយតបបន្ថែមពីលើវិធានការសុខាភិបាលរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការអន្តរាគមន៍ផ្នែកសង្គម-សេដ្ឋកិច្ចជាបន្តបន្ទាប់ដើម្បីរក្សាលំ នឹងជីវភាពរបស់កម្មករ -និយោជិតក៏ដូចជាគ្រួសារក្រីក្រនិងងាយរងគ្រោះ ។ ទន្ទឹមនេះរាជរដ្ឋាភិបាលបានកៀរគរកម្លាំងសរុបរបស់ជាតិដើម្បីបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំងនិងបង្កើតបានភាពស៊ាំ សហគមន៍ដ៏រឹងមាំមួយទូទាំងប្រទេស ។ សមិទ្ធផលនេះបានអនុញ្ញាតឱ្យកម្ពុជាបើកប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យតាំងពីថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០២១ប្រកបដោយសុវត្ថិ ភាពរហូតមកដល់ថ្ងៃនេះនិងបានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញជាបណ្តើរៗប្រកបដោយភាពធន់និងរឹងមាំ ។ ជាលទ្ធផលសេដ្ឋកិច្ចកម្ពុជាមានកំណើនវិជ្ជមានក្នុងអត្រា ៣ ភាគរយ នៅក្នុងឆ្នាំ ២០២១ ហើយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក៏បានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងបន្តមានកំណើនវិជ្ជមាន ក្នុងរង្វង់អត្រា ៥ភាគរយនៅក្នុងឆ្នាំ ២០២២ និង ៦ភាគរយនៅក្នុងឆ្នាំ ២០២៣ ៕

Post navigation