Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចតេជោ កំណែទម្រង់វិស័យអប់រំ បានធ្វើឲ្យមានការផ្លាស់ប្តូរ ឥរិយាបថសង្គម និងលុបបំបាត់វប្បធម៌ អន្តរាគមន៍នានា

Views: 2

ដោយៈ តារារិទ្ធ / ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ នេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាល និងជូនរង្វាន់ដល់សិស្សនិទ្ទេស A ទូទាំងប្រទេស ចំនួន ១.០៤៩ នាក់ បានថ្លែងថាៈ កំណែទម្រង់វិស័យអប់រំ បានប្រែក្លាយឥរិយាបថសិស្ស និងគ្រួសារ និងបានលប់បំបាត់ នូវវប្បធម៌អន្តរាគមន៍ ផងដែរ ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថាៈ ការកែទម្រង់ប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បង្កើតឲ្យមានការខិតខំប្រឹងប្រែង នៅក្នុងសង្គម ពិសេសគឺការខិតខំផ្ទាល់ខ្លួន របស់សិស្ស ។ អ្នកចេះបានជាប់ ដែលធ្វើឲ្យវប្បធម៌ នៃការអន្តរាគមន៍ ដែលពេលប្រឡង មានការនាំចូលសម្ភារៈ និងបាញ់ព្រីយ៉ុង ចូលទៅក្នុងថ្នាក់ អន្តរាគមន៍រត់ការ ដើម្បីឲ្យ កូនជាប់។ តែវប្បធម៌នេះ ត្រូវបានបញ្ចប់អន្តរាគមន៍នានា ក៏ត្រូវបានបញ្ចប់ជំនួសវិញ ដោយការផ្លាស់ប្ដូរមួយ នៅក្នុងគ្រួសារឪពុក ម្ដាយ អាណាព្យាបាល បានជំរុញឱ្យកូន ឱ្យចៅ ខិតខំរៀនសូត្រ បងបង្រៀនប្អូន នេះជាការផ្លាស់ប្ដូរធំណាស់ បើយើងប្រៀបធៀប ជាមួយនឹងរយៈកាលកន្លងទៅ ។

ការផ្លាស់ប្ដូរនេះ​ បានខិតខំទាំងរដ្ឋ និងក្រុមគ្រួសារ គឺឪពុកម្ដាយ បងប្អូន បានខិតខំជួយ បង្រៀនកូន ប្អូន ឱ្យខិតខំរៀនសូត្រនេះបើនិយាយពីផ្ទៃក្នុងក្រុមគ្រួសារ ។ ចំណែកនៅខាង ក្រៅ អាជ្ញាធរខេត្ត នៅមូលដ្ឋាន បានខិតខំជួយដល់សិស្ស នៅក្នុងខេត្តរបស់ខ្លួន លោកគ្រូ អ្នកគ្រូ និងក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាន សុទ្ធតែបានខិតខំជួយដល់សិស្ស នៅក្នុង មូលដ្ឋានរបស់ខ្លួន ខេត្តខ្លះ ជួលគ្រូបំប៉នដល់សិស្ស ត្រៀមប្រឡង ពេលប្រឡង ផ្តល់កន្លែង ស្នាក់នៅ ដឹកជញ្ជូន ពេលប្រឡងជាប់ ផ្តល់រង្វាន់ លើកទឹកចិត្ត បន្ថែមទៀត៕/V-PC

Post navigation