Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចតេជោ ឲ្យអាជ្ញាធររាជធានី រកទីតាំងដី សម្រាប់សាងសង់អន្តេវាសិកដ្ឋាន សម្រាប់និស្សិតជាស្រ្តី

Views: 2

ដោយៈ តារារិទ្ធ / ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើឲ្យក្រសួងអប់រំ និង សាលារាជធានីភ្នំពេញ សិក្សាមើលដី នៅតំបន់ពហុកីឡដ្ឋានមរតកតេជោ ដើម្បីកសាង អន្តេវាសិកដ្ឋាន សម្រាប់ការស្នាក់នៅរបស់និស្សិត ជាស្រ្តី ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ក្នុងឱកាសអញ្ជើញ ជាអធិបតី ក្នុងពិធីជួបសំណេះសំណាល និងជូនរង្វាន់ដល់សិស្សនិទ្ទេស A ទូទាំងប្រទេស ចំនួន ១.០៤៩ នាក់ ។

សម្តេចតេជោ បានថ្លែងថាៈ “ខ្ញុំដាក់បញ្ជានេះ ឲ្យអភិបាលរាជធានី ពិនិត្យមើលលទ្ធភាព ក្នុងការប្រើប្រាស់ដីធ្លី នៅក្នុងរាជធានីភ្នំពេញ ដើម្បីកសាងអន្តេវាសិកដ្ឋាន សម្រាប់និស្សិត ស្ត្រីរបស់យើង។ ខ្ញុំចង់បានចំនួនពីរ បីរយគ្រែទៀត យើងខ្វះកន្លែងស្នាក់នៅ សម្រាប់ និស្សិតជាស្រ្តី។ សម្តេចបានបន្តថាៈ និស្សិត​ជាបុរស អាចស្នាក់នៅវត្តលោកបាន ប៉ុន្តែនិស្សិតជានារី មិនអាចនៅវត្តលោកបានទេ។

សម្តេចបានបន្តថាៈ ដីនៅតំបន់មរតកតេជោ គឺយើងនៅសល់ដីច្រើន យើងអាចរៀបចំ កសាងអន្តេវាសិកដ្ឋាន សម្រាប់សិស្ស នៅទីនោះបាន។ ដូច្នេះសុំសិក្សាមើលជាមួយគ្នា សាលាក្រុងជាមួយក្រសួងអប់រំ ហើយនិងផ្នែកកីឡា យើងមានដីនៅទីនោះហើយ គឺយើង យកដីនៅទីនោះ ធ្វើតែម្ដង មួយឆ្នាំ យើងធ្វើបន្តិច មួយឆ្នាំយើងធ្វើបន្តិច មួយឆ្នាំ ១០០ គ្រែ ឬ ២០០ គ្រែ យើងធ្វើជាបន្ត​ទៅឆ្នាំក្រោយៗទៀត ដើម្បីបំពេញសេចក្តីត្រូវការ៕/V-PC

Post navigation