Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចតេជោគ្រោងស្នើសុំឲ្យមិត្តចិនជួយសាងសង់ផ្លូវរថភ្លើងល្បឿនលឿននៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននាពេលខាងមុខ

Views: 2

ដោយៈតារារិទ្ធ(ភ្នំពេញ)សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ឲ្យដឹងថាទស្សនកិច្ចរបស់សម្តេចនៅពេលខាងមុខនឹងមានគម្រោងថ្មីៗថែមទៀតដែរត្រូវពឹងពាក់ពីមិត្ តចិនដើម្បីជួយអភិវឌ្ឍន៍កម្ពុជាក្នុងនោះប្រ ហែលជាទាក់ទិននឹងគម្រោងស្ដីពីផ្លូវរថភ្លើងល្បឿនលឿនផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសា សន៍ឲ្យដឹងនៅក្នុងពិធីអញ្ជើញជួបអ្នកសារ ព័ត៌មានជាង ៤០០០នាក់នៅមជ្ឈមណ្ឌល សន្និ​​បាតនិងពិព័រណ៌កោះពេជ្រនៅថ្ងៃទី១៤ មករាឆ្នាំ២០២៣ ។

សម្តេចតេជោមានប្រសាសន៍ថាៈ”ខ្ញុំសង្ឃឹម ថាទស្សនកិច្ចរបស់ខ្ញុំនៅពេលខាងមុខនឹងមានគម្រោងថ្មីៗថែមទៀតដែរត្រូវពឹងពាក់ពីមិត្តចិនដើម្បីអភិវឌ្ឍន៍កម្ពុជាក្នុងនោះប្រហែ លជាយើងត្រូវរៀបចំទាក់ទិននឹងគម្រោងស្ដីពីផ្លូវរថភ្លើងល្បឿនលឿនដោយសារតែយើងមានផ្លូវរថភ្លើងរួចហើយតែផ្លូវដែករប ស់យើងមិនអាចប្រើប្រាស់បានទាន់ពេលទេប្រហែលជាយើងមានគម្រោងនេះដើម្បីស្នើឲ្យមិត្តចិនជួយនៅក្នុងការកសាងផ្លូវដែករបស់កម្ពុជា ។”

សម្តេចតេជោ ហ៊ុន សែន បន្តថាក្រៅពី គម្រោងផ្លួវរថភ្លើងល្បឿនលឿននៅមានគ ម្រោងដទៃទៀតនិងកិច្ចសហប្រតិបត្តិការដទៃទៀតដែលត្រូវធ្វើ ។

សម្ដេចតេជោ ហ៊ុន សែន បានបន្តថាដើម ឡើយគ្រងធ្វើទស្សនកិច្ចនៅថ្ងៃទី ២ ខែមករា២០២៣ប៉ុន្តែដោយសារតែមានការសម្របសម្រួលសារជាថ្មីនោះគឺបានកំណ ត់យកនៅថ្ងៃទី១០ខែកុម្ភៈខាងមុខនេះ។

សម្តេចតេជោ ហ៊ុន សែន បន្តថា”ទស្សនកិច្ចនេះត្រូវបានលោកប្រធានាធិបតីស៊ី ជិនពីន គឺកំណត់ព្រោះវាជាខួបនៃទស្សនៈកិច្ចដែលនៅពេលដែលគេភ័យខ្លាចគ្រប់គ្នានៅក្នុងប្រទេសចិននោះកាលពីឆ្នាំ២០២០ ។ពេលនោះអ្នកដទៃបាននាំគ្នាដកនិស្សិតដកប្រជាពលរដ្ឋចេញពីប្រទេសចិនគេខ្លាចប្រទេសចិនក្នុងដំណាក់កាលកូវីដ។ ក៏ប៉ុន្តែខ្ញុំវិញ បែរជាទៅកាន់ប្រទេសចិនដូច្នេះវាជាខួបលើកទី៣នៃថ្ងៃដែលខ្ញុំទស្សនកិច្ចនៅក្នុងប្រទេសចិន ។ ដើម្បីជូនសារទៅលើសាមគ្គីភាពរវាងប្រជាជនកម្ពុជានិងប្រជា ជនចិនក្នុងដំណាក់កាលដ៏លំបាកនេះជាសារទី១។ឯកសារទី២សុំឱ្យនិស្សិតខ្មែរទាំងឡាយរស់នៅជាមួយប្រជាជនចិននិង ជូនសារមកឪពុកម្ដាយមាតាបិតានិស្សិតកុំឱ្យមានការភ័យខ្លាច។”

សម្តេចបន្តថា”ទស្សនកិច្ចរបស់ខ្ញុំនេះវាជាការរៀបចំមួយដើម្បីរំលឹកទៅដល់ពេលវេ លាដ៏លំបាកវាជាខួបលើកទីបីនៃថ្ងៃដែលខ្ញុំទស្សនកិច្ចក្នុងពេលវេលាដែលគេទាំងឡា យបានភ័យខ្លាចនិងរត់ចោលប្រទេសចិន។ឯខ្ញុំបែរជាទៅកាន់ប្រទេសចិន។”

ទាក់ទងនឹងខួប ៦៥ ឆ្នាំនៃទំនាក់ទំនងរវាងកម្ពុជានិងចិនសម្តេចតេជោមានប្រសាសន៍ ថារឿងនេះវាជារឿងនៃរបបប្រវត្តិសាស្ត្រមួយ។សំខាន់អ្វីដែលបានកើតឡើងរួចមកហើយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុ ជាចិនត្រូវបានចូលជាធរមានដែលឥឡូវនេះការជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានចំនួនកាន់តែច្រើន។កិច្ចសហប្រតិបត្តិការនា នាក៏ធ្វើកាន់តែច្រើន ៕

Post navigation