Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្ដេចតេជោហ៊ុនសែនផ្ដល់អនុសាសន៍បី ចំណុចដល់គ្រិស្តសាសនានៅកម្ពុជា

Views: 2

ដោយៈតារារិទ្ធ/ភ្នំពេញ៖ក្នុងឳកាសអញ្ជើញចូលរួមអបអរខួប ១០០ ឆ្នាំនៃវត្តមានសាសនាគ្រិស្តនៅកម្ពុជានាព្រឹកថ្ងៃទី២៧ ខែមករា ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានផ្តល់អនុ សាសន៍ដល់គ្រិស្តសាសនានៅកម្ពុជាចំនួនបី។

អនុសាសន៍ទាំងបីនេះមាន៖ ១.ថ្នាក់ដឹកនាំគ្រឹះបរិស័ទទាំងអស់ត្រូវសឧហការសាមគ្គីគ្នាមានឯកភាពផ្ទៃ ក្នុងតែមួយក្នុង​សង្គម​គ្រិស្តបរិស័ទមានទំនាក់ទំនងល្អជាមួយសហគមន៍សាសនាដទៃទៀតទាំងក្នុងថ្នាក់ជាតិនិងអន្តរជាតិដោយ​ឈរលើគោលការណ៍សុខដុមនីយកម្ម។ ចំណុចនេះគឺជាចំណុចដែលខ្ញុំបានលើកឡើងខាង លើមិនត្រូវឱ្យមានការបែក​បាក់ណាមួយនៅក្នុងសហគមន៍គ្រិសកតរបស់យើងនោះទេ។

លើពិភពលោកនេះរាប់ទាំងកម្ពុជាខ្លួន ឯងសាសនាទាំងឡាយតែងមាននិកា យខុសៗគ្នាសូម្បីព្រះពុទ្ធសាសនាក៏មាន​ធម្មយុត្ត​និងមហានិកាយ។នៅក្នុងឥស្លាមក៏មាននិកាយច្រើនខុសគ្នា ។ហើយនៅក្នុងគ្រិស្ត​សាសនារបស់យើងនេះដែលយើង​កំពុងជួបគ្នានៅទីនេះ។ក៏មាននិកាយខុសៗគ្នា។ប៉ុន្តែដូចដែលខ្ញុំបានបញ្ជាក់ការខុសគ្នាខាងជាតិសាសន័និងសាសនា​មិនមែនជាឧបសគ្គនៃការកសាងប្រទេសនោះទេវាកាន់តែមានភាពងាយស្រួលសម្រា ប់យើងនៅក្នុងក្របខណ្ឌគ្រិស្តបរិស័ទ​ដែលទោះបីជានៅក្នុងនិកាយណាក៏ ដោយតែយើងបន្តរួមរស់ជាមួយគ្នាតាម រយៈការធ្វើសុខដុមបនិយកម្ម។

សម្ដេចតេជោបញ្ជាក់ថា ថ្ងៃនេះខ្ញុំពិតជាមើលឃើញនូវការរីករាយមួយនៅត្រង់ថាអម្បាញ់មិញអ្នកដឹក នាំរបស់និកាយ​គ្រិស្តបរិស័ទ​បានដឹកនាំធ្វើអធិដ្ឋានតំណាងឲ្យអង្គពិធីដែលមាននិកាយច្រើន ។ ចំណុចនេះខ្ញុំមានសុទិដ្ឋិនិយមអំពី​សាមគ្គីភាពនៅក្នុងក្របខ័ណ្ឌនៃគ្រិស្តសាសនានៅព្រះរាជាណា ចក្រកម្ពុជា។

២.រៀបចំឲ្យមានការដឹកនាំឬតំណាងច្បាស់លាស់ក្នុងជំនឿគ្រិស្តបរិស័ទក្នុងប្រទេសកម្ពុជាដោយមានកិច្ចសហប្រតិ បត្តិការជិតស្និតជាមួយក្រសួងធម្មការ និងសាសនាចំណុចនេះក៏ជាចំណុចដើ ម្បីងាយស្រួលនៅក្នុងការធ្វើការពិភាក្សា ។

ស​ម្ដេចសង្ឃឹមថាអស់លោកលោកស្រីដែលជាថ្នាក់ដឹកនាំនិងជាគ្រិស្តបរិស័ទនិងធ្វើការយោគយល់ដើម្បីជ្រើសរើសភាព ជាតំណាង។សម្រាប់សន្ទនាជាមួយនឹងសាសនាដទៃទៀតឬសម្រាប់សន្ទនាជា មួយនឹងអាជ្ញាធរពាក់ព័ន្ធនៅខាងរាជ រដ្ឋាភិបាលសង្ឃឹមថាអស់លោកនិងអាចធ្វើបាននូវកិច្ចការដ៏ល្អមួយនេះក្នុង ស្មារតីសាមគ្គីភាពនិងការយោគយល់ ។

៣.បង្កើនការបង្ហាញវត្តមាននូវសកម្ម ភាពតាមរយៈកិច្ចការមនុស្សធម៌ការអប់ រំការអភិវឌ្ឍនិងសកម្មភាពសាសនាឈរលើ​គោលការណ៍នៃសេចក្តីជំនឿនិងព្រះនាមព្រះយេស៊ូគ្រិស្តពិតប្រាកដ។

យើងបានសង្កេតឃើញថាវាពេលកន្លង ទៅនេះគ្រិស្តបរិស័ទរបស់យើងបានចូ លរួមចំណែកយ៉ាងច្រើនលើការបណ្ដុះ បណ្ដាលធនធានមនុស្សការដោះស្រា យបញ្ហាទាក់ទងនឹងកុមារកំព្រានិងបញ្ហាដទៃទៀត។ជាថ្មីម្ដងទៀតសម្ដេចសូមអរគុណ​ចំពោះការចូលរួមចំណែកទាំងអស់ពីគ្រិស្តបរិស័ទដែលបានចូល រួមនៅក្នុងការទប់ស្កាត់ជំងឺ កូវីដ១៩និងបានផ្ដល់ឱកាសឱ្យ​យើងជួបជុំគ្នារាប់ម៉ឺននាក់នៅទីនេះ ។សម្ដេចសូមឱ្យទាំង អស់គ្នាចូលរួមនៅសកម្មភាទាំងឡាយ ទាក់ទងជាមួយនឹង​ការអភិវឌ្ឍ​ប្រទេសរបស់យើងតាមរយៈការចូលរួមនៅគ្រប់សកម្មភាពតាមដែលអាចធ្វើទៅបាន។

សម្ដេចតេជោហ៊ុន សែន បានបញ្ជាក់ជាចុងក្រោយនៃអនុសាសន៍នេះថា “ត្រូវបន្តការចូលរួមដើម្បីរក្សានូវសន្តិភាព ស្ថេរភាពនយោបាយ ពេលសុខសណ្ដាប់ធ្នាប់សង្គមតាមរយៈនៃការអនុវត្តគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាពដើម្បី​ធានាថានៅគ្រប់សា សនាទាំងអស់ ជាពិសេសក្នុងចំណោមគ្រិស្តបរិស័ទរបស់យើងទទួលបាននូវសេចក្តីសុខសេចក្តី​ចម្រើនទាំងអស់គ្នា” ៕សរន

Post navigation