Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចតេជោជូនកាដូជាកិត្តិយសដ៏ធំដល់រដ្ឋមន្រ្តីក្រសួងព័ត៌មានក្នុងការដឹកនាំនៃវិស័យព័ត៌មាននៅកម្ពុជា

Views: 9

ដោយៈតារារិទ្ធ/ភ្នំពេញ:សម្ដេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានផ្តល់កាដូជូនរដ្ឋមន្រ្តី ក្រសួងព័ត៌មានជាកិត្តិយសដ៏ធំក្នុងការ ដឹកនាំព័ត៌មាននៅកម្ពុជា ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រ សាសន៍នេះនៅក្នុងពិធីអញ្ជើញជួបអ្នក សារព័ត៌មានប្រមាណជាង៤០០០នាក់នៅមជ្ឈមណ្ឌលសន្និ​​បាតនិងពិព័រណ៌កោះពេជ្រនៅថ្ងៃទី១៤មករាឆ្នាំ២០២៣ ។

សម្តេចតេជោបានសំដែងការសាទរជា មួយអ្នកសារព័ត៌មានពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនិងកូវីដ១៩ ។ ពាក់ព័ន្ធនឹងការបង្ក្រាបបនល្បែងស៊ីសងនានា ។

សម្តេចតេជោបន្តថាសុំកោតសរសើរចំក្រសួងព័ត៌មានដែលបានដឹកនាំការងាររបស់ខ្លួនបានយ៉ាងល្អពិសេសនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូ លពាក់ព័ន្ធនានាដែលកម្ពុជាក្នុងឋានៈ ជាប្រធានអាស៊ាន ដែលនៅក្នុងកិច្ច ប្រជុំនោះគ្មានអ្នកសារព័ត៌មានណាមួយត្រូវអត់បាយ អត់អ៉ីនធឺណិតនោះទេ អ្នកសារព័ត៌មានមកពីគ្រប់ទិសទីបាន ផ្សព្វផ្សាយយ៉ាងទូលំទូលាយ ។

សម្តេចបានបន្តថាខ្ញុំសូមចែករំលែកនូវជោគជ័យនេះចំពោះអ្នកសារព័ត៌មានទាំងអស់ដែលបានចូលរួមនៅក្នុងការផ្សព្វផ្សាយព័ត៌មាននេះ៕/R

Post navigation