Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចតេជោផ្តល់អនុសាសន៍៨ចំណុចដល់អ្នកសារព័ត៌កម្ពុជា

Views: 2

ដោយៈតារារិទ្ធ(ភ្នំពេញ)ក្នុងឱកាសជួបសំ ណេះសំណាលជាមួយអ្នកសារព័ត៌មាន នៅល្ងាចថ្ងៃទី១៤មករា២០២៣សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្តល់អនុសាសន៍ចំនួន៨ចំណុចសម្រាប់អ្នកសារព័ត៌មានយកទៅអនុវត្ដ។

ទី១៖ក្រសួងព័ត៌មានត្រូវជំរុញឲ្យមានសេច ក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មានបានចេញនូវអាណត្ដិទី៧និងត្រៀមរៀបចំដាក់ឲ្យដំណើរការថ្នាលទូរទស្សន៍ឌីជីថលកម្ពុ ជានៅដើមឆ្នាំ២០២៣ខាងមុខនេះនិងត្រូវ បិទការផ្សាយទូរទស្សន៍អាណាឡូកនៅឆ្នាំ ២០២៥តាមផែនការដែលបានគ្រោងទុក ។ បើសិនបើអនុវត្ដមិនបានយើងនឹងត្រូវខាត បង់ច្រើនណាស់គឺយើងដើរមិនទាន់ការវិវត្ដ ន៍បច្ចេកវិទ្យានៅក្នុងតំបន់អាស៊ានដែលគេ បិទការផ្សាយទូរទស្សន៍អាណាឡូកតាំងពីឆ្នាំ២០២០ហើយអាចធ្វើឲ្យយើងខ្វះគ្រឿងបន្លាស់ដើម្បីប្រើប្រាស់ដោយគេឈប់ផលិ តនិងធ្វើឲ្យយើងឆ្លងប្រេកង់ទូរស័ព្ទជាមួយ នឹងប្រទេសជិតខាងដែលបច្ចុប្បន្នកំពុងប្រើប្រាស់បន្ទាលប្រេកង់៧០០មេហ្កាហឺតក៏មា នការខាតបង់ការអភិវឌ្ឍន៍វិស័យទូរគមនា គមន៍ផងដែរ។

ទី២៖ស្ថាប័នព័ត៌មានរដ្ឋនិងឯកជនត្រូវចូលរួមថែរក្សាសន្ដិភាពស្ថេរភាពនយោបាយសន្ដិសុខសណ្ដាប់ធ្នាប់សង្គមតាមរយៈភូមិ-ឃុំមានសុវត្ថិភាពដោយធ្វើការផ្សព្វផ្សាយជំរុញឲ្យអាជ្ញាធរនិងស្ថាប័នមានសមត្ថកិច្ ចទប់ស្ដាត់និងចាត់វិធានការរាល់បទល្មើសគ្រឿងញៀនល្បែងស៊ីសងគ្រប់ប្រភេទក្មេង ទំនើង ចោរប្លន់ ប្រដាប់អាវុធគ្រោះថ្នាក់ចរា ចរណ៍ជាដើមដែលកើតឡើងនៅក្នុងមូលដ្ឋា នរបស់ខ្លួនដើម្បីកសាងសង្គមកម្ពុជាមួយ ឲ្យមានសុវត្ថិភាពសណ្ដាប់ធ្នាប់ល្អនិងរក្សាកិត្ដិយសសេចក្ដីថ្លៃថ្នូរលើកមុខមាត់កម្ពុជា លើឆាកអន្ដរជាតិក្នុងនាមជាម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេមឆ្នាំ២០២២-២០២៣ជាប្រវិត្ដ សាស្ដ្រ។

ទី៣៖ថ្ងៃទី២៥ខែមករាឆ្នាំ២០២៣ ខាងមុខនេះប្រព័ន្ធផ្សព្វផ្សាយទាំងអស់សូមចូលរួមយុទ្ធនាការផ្សព្វផ្សាយការរាប់ថយក្រោយ ១០០ថ្ងៃនៃព្រឹត្ដិការណ៍ការប្រកួតស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នៅកម្ពុជាឲ្យបាន ផុលផុសដើម្បីឲ្យប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសបានដឹងនិងបំផុសស្មារតីលើកទឹកចិត្ដដល់កីឡាករ-កីឡាការិនីឲ្យខិតខំហ្វឹកហាត់ដើម្បីទទួលបានមេដៃច្រើនក្នុងការប្រ កួតនាពេលខាងមុខនិងលើកទឹកចិត្ដឲ្យយុវ ជននិងប្រជាពលរដ្ឋយើងគាំទ្រនិងស្នេហាវិស័យកីឡាក្រោមពាក្យស្លោក «កីឡារស់ នៅក្នុងសន្ដិភាព»«ប្រជាជនម្នាក់លេងកីឡាមួយមុខ»«កម្ពុជាកាត់បន្ថយគ្រោះថ្នាក់ចរា ចរណ៍» និង «កម្ពុជាស្អាត»។

ទី៤៖ ស្ថាប័នព័ត៌មានត្រូវបង្កើតភាពជាដៃគូជាមួយរាជរដ្ឋភិបាលដោយត្រូវបំពេញតួនា ទីជាស្ពានចម្លងផ្សារភ្ជាប់ទំនាក់ទំនងពីស្ថាប័ នរដ្ឋទៅប្រជាជននិងពីប្រជាជនមកស្ថាប័នរដ្ឋវិញទាំងកម្មវិធីនយោបាយរបស់រាជរដ្ឋា ភិបាលទាំងការអនុវត្ដជាក់ស្ដែងដែលតម្រូវឲ្យអ្នកសារព័ត៌មានចូលរួមកាន់តែសកម្មថែ មទៀតដើម្បីថែរក្សាសុខសន្ដិភាពនិងការអ ភិវឌ្ឍន៍ប្រទេសជាតិ។

ទី៥៖បន្ដចូលរួមយុទ្ធនាការប្រយុទ្ធជាមួយ នឹងភាពអសកម្មភាពមិនប្រក្រតីអំពើពុករលួយនិងភាពអយុត្ដិធម៌នៅក្នុងសង្គមដើ ម្បីកសាងកម្ពុជាជាសង្គមមួយដែលស្អាតស្អំ មានតម្លាភាពនិងសូមឲ្យអ្នកសារព័ត៌មានចូលរួមជាមួយនឹងរាជរដ្ឋាភិបាលក្នុងខណៈដែលរាជរដ្ឋាភិបាលកំពុងតែជំរុញកែទម្រង់រដ្ឋ ដើម្បីឲ្យមានតម្លាភាពដែលទាមទារឲ្យអ្នកសារព័ត៌មានបំពេញតួនាទីតាមវិជ្ជាជីវៈមានសមត្ថភាពនិងសិក្សាបញ្ហាដ៏ស៊ីជម្រៅហ៊ានបញ្ចេញនូវការពិតមិនខ្លាចមិនក្លែងបន្លំ បំផ្លីការពិតនិងត្រូវបន្ដបំផ្លាញចោលពួកឱកា សនិយមដែលស្វែងរកផលប្រយោជន៍ផ្ទា ល់ខ្លួនជ្រកក្រោមផ្លាកសារព័ត៌មានធ្វើឲ្យប៉ះ ពាល់ដល់តម្លៃរបស់អ្នកសារព័ត៌មានទូទៅនិងស្ថាប័នសារព័ត៌មាន។

ទី៦៖ បន្ដចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានមិនពិតនិងព័ត៌មានក្លែងក្លាយទាំងក្នុងក្របខណ្ឌជាតិនិងអន្ដរជាតិដែលបច្ចុប្បន្នតំណាងសា រព័ត៌មានរបស់យើងក៏មានក្នុងក្របខណ្ឌស្ថាប័នជាតិអាស៊ានដែលតម្រូវឲ្យស្ថាប័នព័ត៌មានរបស់យើងធ្វើការប្រយុទ្ធប្រឆាំងព័ត៌មានមិនពិតនិងព័ត៌មានក្លែងក្លាយឲ្យកាន់តែសកម្មថែមទៀតព្រោះព័ត៌មានមិនពិតនិងព័ត៌មានក្លែងក្លាយជាផ្នែកចិត្ដសាស្ដ្រដែលធ្វើឲ្យសង្គមមានភាពចលាចលអស្ថេរភាពនយោបាយ អសន្ដិសុខសង្គមនិងកើតមានអរីភាពជាមួយនឹងបរទេស។

ទី៧៖ សមាគមអ្នកសារព័ត៌មានត្រូវបន្ដសហការជាមួយនឹងស្ថាប័នពាក់ព័ន្ធធ្វើការបណ្ដុះបណ្ដាលវិជ្ជាជីវៈសមត្ថភាពជំនាញដល់បុគ្គលិកនិងភ្នាក់ងាររបស់ខ្លួនឲ្យដើរទាន់ការវិវត្ដន៍បច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថលដែលអាចជួយបំ ពេញការងារបានរហ័សនិងទាន់សភាពការនិងត្រូវបង្កើតឡើងនូវកាលានុវត្ដភាពថ្មីសម្រាប់ទប់ទល់នូវបញ្ហាប្រឈមដែលអាចកើតឡើងនាពេ លអនាគតដែលយើងមិនអាចប៉ាន់ស្មានបាន។

ទី៨៖ចូលរួមធ្វើការផ្សព្វផ្សាយព័ត៌មានអប់រំឲ្យប្រជាពលរដ្ឋចាក់វ៉ាក់សាំងការពារជំងឺកូវី ដ-១៩និងអនុវត្ដវិធានការរបស់រាជរដ្ឋាភិបា លនិងក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ។កូវីដ-១៩នៅមិនទាន់ដល់ទីបញ្ចប់របស់វាទេដូច្នេះសូមស្នើឲ្យគ្រប់បណ្ដាសារព័ត៌មាន បន្ដការយកចិត្ដទុកដាក់តទៅទៀតទៅលើ ការជួយឲ្យប្រជាពលរដ្ឋអនុវត្ដវិធានការសុខាភិបាលហើយការទទួលយកវ៉ាក់សាំងជាកិច្ចការដែលយើងត្រូវបន្ដព្រោះថាយើងមិនដឹងថាជំងឺកូវីដ-១៩ វាវិវត្ដទៅដល់ណានោះទេ៕

Post navigation