Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្ដេចតេជោអនុញ្ញាតឲ្យ កុងទ្រី ចូលជួបសំដែងការគួរសមនិងប្រគល់វត្ថុបុរាណតាមបំណង

Views: 5

ដោយៈតារារិទ្ធ(ភ្នំពេញ)ស​ម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ញាតឲ្យ កុងទ្រី និងក្រុមគ្រួសារចូលជួបសម្តែងការគួរសមតាមបំណងប្រាថ្នាចង់ជួបសម្តេចដោ យផ្ទាល់និងប្រគល់វត្ថុបុរាណជាប៉ាន់តែបុរា ណមានអាយុកាលជិត ៣០០ ឆ្នាំផងដែរ។

ជំនួបនេះត្រូវបានធ្វើឡើងនៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្រ្តីនាព្រឹកថ្ងៃទី៨ខែកុម្ភៈ ២០២៣ ។

គួររំលឹកជីនថាកាលពីថ្ងៃទី២១ខែមករា ឆ្នាំ ២០២៣កន្លងទៅនេះគណនីហ្វេសប៊ុកឈ្មោះថា Sana Measបានបង្ហោះ ថា«កុង ទ្រី នៅចោមចៅជន្មាយុ៨២ឆ្នាំចង់ជួបសម្តេ ច ហ៊ុន សែន នាយករដ្ឋមន្ត្រីផ្ទាល់ដើម្បីជូនវត្ថុបុរាណមួយដែលមានអាយុកាលជិត ៣០០ ឆ្នាំដើម្បីទុកជាវត្ថុអនុស្សាវរីយ៍អរគុ ណដល់សម្តេចដែលបានលះបង់កំលាំងកាយចិត្តដើម្បីបុព្វហេតុជាតិតាំងពីបាតដៃទទេររហូតមានការរីកចម្រើនមានសុខសន្តិភា ពក្នុងប្រទេសកន្លងជាង៤០ឆ្នាំមកនេះសូម បងប្អូនជួយស៊ែរសម្រេចបំណងលោកតា ផង»។

ទោះបីមិនទាន់មានកាបញ្ជាក់ពីអ្នកជំនាញវត្ថុបុរាណតែនៅក្នុងជំនួបនោះសម្តេចតេ ជោ ហ៊ុន សែន បានទទួលយកវត្ថុបុរាណនោះពីកុងទ្រី ហើយបានប្រគល់វត្ថុនោះទៅផ្នែកជំនាញយកទៅរក្សាទុក។សម្តេចតេជោបានអរគុណចំពោះទឹកចិត្តស្រឡាញ់របស់ កុងទ្រីនិងប្រគល់ថវិកាមួយចំនួនជូនដល់ កុង ទ្រី ជាការអរគុណ ៕

Post navigation