Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សមត្ថកិច្ច បង្ក្រាបទីតាំងបើកសិប្បកម្ម ខុសច្បាប់មួយកន្លែង

Views: 2

ដោយ: សុខុម ស្ទឹងត្រែងៈ មន្ត្រីកងរាជអាវុធហត្ថស្រុកថាឡាបរិវ៉ាត់ សហការជាមួយ មន្ត្រីរដ្ឋបាលព្រៃឈើ បានចុះបង្ក្រាបទីតាំងបើកសិប្បកម្មអត់ច្បាប់មួយកន្លែង នៅក្នុងចំការស្វាយចន្ទី ភូមិស្រឡៅ ឃុំអន្លង់ជ្រៃ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក ហ៊ុន សំអឿន នាយផ្នែករដ្ឋបាលព្រៃឈើ ស្រុកថាឡាបរិវ៉ាត់ បានឱ្យដឹងថាៈ
មន្ត្រីរដ្ឋបាលព្រៃឈើ និងមន្ត្រីកងរាជអាវុធហត្ថ បានចុះបង្ក្រាបទីតាំងរោងកែច្នៃ ផល-អនុផលព្រៃឈើ គ្មានលិខិតអនុញ្ញាត ពីរដ្ឋបាលព្រៃឈើ។

ក្រុមការងារ បានរឹបអូសឈើអារ ប្រភេទលេខ១(ផ្ចឹក) ចំនួន ៩៤ សន្លឹក ស្មើនឹង ១.៥២៦ ម៉ែត្រត្រីគុណ និងតាបឈូសឈើ ចំនួន ១ គ្រឿង ប្រព្រឹត្តឡើងដោយជន សង្ស័យឈ្មោះ តែម គីម ភេទប្រុស អាយុ៤២ឆ្នាំ នៅស្រុកស្វាយលើ ខេត្តសៀមរាប៕/V-PC

Post navigation