Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សមត្ថកិច្ចចម្រុះ ចុះបង្ក្រាបទីតាំងលួចតម្លើងអង់តែន ឧបករណ៍លក់ចែកចាយ អ៊ិនធឺណេត ខុសច្បាប់ នៅព្រំដែនកម្ពុជា-ថៃ

Views: 1

ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ ដោយបានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត កម្លាំងវរ:សេនាតូចនគរបាលការពារព្រំដែនគោក៩១១ បានសហការជាមួយក្រុមការងារ អគ្គាធិការដ្ឋាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រុមការងារនៃនិយ័តករ ទូរគមនាគមន៍កម្ពុជា មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានចុះស្រាវជ្រាវ និងបានបង្ក្រាបបទល្មើសបច្ចេកវិទ្យា ១ករណី


នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

មន្ត្រីនគរបាល បានឱ្យដឹងថាៈ ប្រតិបត្តិការបង្ក្រាបនេះ ដឹកនាំដោយ លោក ង៉ាន់ ដានី អគ្គាធិការដ្ឋាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រុមការងារនៃនិយ័តករ ទូរគមនាគមន៍កម្ពុជា និងក្រុមការងារ អាជ្ញាធរពាក់ព័ន្ធ ដោយមានការសម្របសម្រួល នីតិវិធី ដោយលោក លឹម ប៊ុនសុភ័ក្ត្រ ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តបន្ទាយមានជ័យ។

មន្ត្រីដដែល បានបន្តថាៈ ជាលទ្ធផល ក្រុមសមត្ថកិច្ចចម្រុះ បានដកហូតវត្ថុតាង ឧបករណ៍ បរិក្ខារទូរគមនាគមន៍កែច្នៃ ដែលជនល្មើស សម្រាប់តម្លើងអង់តែន ដើម្បីទាញយកសេវា ទូរសព្ទ និងអ៊ិនធើណេត ពីប្រទេសថៃ មកប្រើប្រាស់ និងលក់ចែកចាយ នៅតំបន់ជាយដែន កម្ពុជា-ថៃ ក្រុងប៉ោយប៉ែត ដោយខុសច្បាប់ យកមករក្សាទុក ដើម្បីមានចំណាត់ការ តាមនីតិវិធី៕ V / N

Post navigation