Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សង្វៀនThai Fight៖ ព្រំ សំណាង ផ្ដួលអ្នកប្រដាល់អង់គ្លេស មិនដល់ ២ នាទី នៅក្នុងទឹកទី១

Views: 5

ដោយៈ សុវណ្ណកុម្ភៈ / ភ្នំពេញៈ អ្នកប្រដាល់ជើងខ្លាំងជនជាតិអង់គ្លេស Thomas Carpenter ត្រូវអ្នកប្រដាល់គុនខ្មែរ ព្រំ សំណាង ផ្ដួលបាននៅក្នុងទឹកទី១ ដោយប្រើ ពេលស្ទើរតែមិនដល់ ២ នាទីផង ។ ការប្រកួតនាយប់ថ្ងៃទី៥ កុម្ភៈ ២០២៣ លើសង្វៀន Thai Fight នាប្រទេសថៃ ដោយប្រកួតក្នុងប្រភេទទម្ងន់ ៧៨ គីឡូក្រាម សំណាង វ៉ៃបានល្អឥតខ្ចោះ ទោះបីនេះជាការប្រកួតក្រៅទឹកដី ក៏ដោយ។

ខ្លាចាស់ ព្រំ សំណាង ជាអ្នកប្រដាល់មួយរូប ដែលតែងតែប្រើជង្គង់ ឬ កែង ដើម្បីផ្ដួលគូ ប្រកួត។ ក្នុងការប្រកួត យប់មិញនេះ ម្ចាស់មេដាយសំរិទ្ធស៊ីហ្គេមរូបនេះ ប្រើជង្គង់ អុកចំ ចុងដង្ហើម Thomas Carpenter ឲ្យសន្លប់មុនស្នូរជួងបញ្ចប់ទឹកទី១ តែម្ដង។

សូមបញ្ជាក់ថា អ្នកប្រដាល់អង់គ្លេស Thomas រូបនេះ អាយុក្មេងជាង ព្រំ សំណាង ១០​ ឆ្នាំ ឯណោះ គេធ្លាប់ដណ្ដើមបានខ្សែក្រវាត់ ក្នុងព្រឹត្តិការណ៍អន្តរជាតិធំៗ ជាច្រើន ដូចជា IBF និង MAX Muay Thai ជាដើម។

នេះជាអ្នកប្រដាល់កម្ពុជា ទី២ ហើយ ដែលបានសាងកេរ្តិ៍ឈ្មោះ លើសង្វៀន Thai Fight ដែលជើងខ្លាំងដំបូងគេ គឺ ធឿន ធារ៉ា ផ្ដួលកំពូលអ្នកប្រដាល់ថៃ Saiyok Pumphanmuang នៅមុនស្នូរជួង បញ្ចប់ទឹកទី១ ដូចគ្នា៕/V/R

Post navigation