Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ស្នងការនគរបាលរាជធានីភ្នំពេញ ណែនាំឲ្យមន្ត្រីរបស់ខ្លួន ចុះធ្វើអត្តសញ្ញាណបណ្ណ សញ្ជាតិខ្មែរ តាមភូមិ និង តាមខ្នងផ្ទះ ប្រជាពលរដ្ឋ

Views: 8

ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញ បានផ្តល់ការណែនាំ ដល់ការិយាល័យអត្តសញ្ញាណបណ្ណ សញ្ជាតិខ្មែរ អធិការដ្ឋាននគរបាលខណ្ឌ ទាំង១៤ ប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង១០៥ ចាប់ផ្តើមរៀបចំចុះធ្វើ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដល់តាមភូមិ និងតាមខ្នងផ្ទះ ប្រជាពលរដ្ឋ។

ការណែនាំនេះ បានធ្វើនៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យ និងជំរុញបន្ថែម ក្នុងការផ្សព្វផ្សាយ ដើម្បីពន្លឿនក្នុងការធ្វើអត្តសញ្ញាណ បណ្ណសញ្ជាតិខ្មែរ ប្រភេទថ្មី ជូនដល់ប្រជាពលរដ្ឋ ទាំង ២ ភេទ ដែលគ្រប់អាយុ ១៥ឆ្នាំ និងសម្រាប់ប្រពលរដ្ឋ ដែលមានអត្តសញ្ញាណបណ្ណ ហួសសុពលភាព និងសល់សុពលភាព ត្រឹម ៩០ ថ្ងៃ ហួសសុពលភាព។

ជាកិច្ចចាប់ផ្តេីមនៃកិច្ចប្រជុំនេះ លោកស្នងការរង ទទួលផែនការងារ អត្តសញ្ញាណកម្ម និងលោកនាយការិយាល័យ អត្តសញ្ញាណកម្មសញ្ជាតិខ្មែរ បានរាយការណ៍ អំពីលទ្ធផល ការងារ ដែលអនុវត្តបាន នាពេលកន្លង បញ្ហាប្រឈម ដំណោះស្រាយ និងទិសដៅ សម្រាប់អនុវត្តបន្ត ដេីម្បីសម្រេចការងារតាមផែនការដែលបានកំណត់ ។ ជាមួយនោះដែរ ក៏មានការចូលរួមយោបល់ ពីលោកស្នងការរង លោកអធិការ និងអធិការរង ទទួលលេី ការងារស្ថិតិ ផងដែរ។

ជាមួយនោះដែរ លោកឧត្តមសេនីយ៍ឯក ស ថេត បានថ្លែងកោតសរសេីរ ដល់មន្ត្រីទាំងអស់ ដែលបានខិតខំបំពេញ តួនាទីភារកិច្ចកន្លងមក ក្នុងការបម្រេី និងផ្តល់សេវាសាធារណៈ ចំបាច់ផ្សេងៗដល់ ប្រជាពលរដ្ឋបានយ៉ាងល្អ ជាពិសេស លោកស្នងការ បានផ្តល់ការណែនាំ ដល់មន្ត្រីទទួលការងារអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទាំងអស់ ត្រូវរៀបចំធ្វេីជាតារាងផែនការ ពេលវេលា ទីកន្លែង ឲ្យច្បាស់លាស់ ដោយចាប់ផ្តេីមធ្វេីយុទ្ធនាការ ចុះធ្វេីអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ ដល់តាមភូមិ និងតាមខ្នងផ្ទះប្រជាពលរដ្ឋ ក្នុងករណីមាន ប្រជាពលរដ្ឋ សួរនាំផ្សេងៗ មន្ត្រីពាក់ព័ន្ធ ត្រូវមានការបញ្ជាក់ហេតុផល ឲ្យបានច្បាស់លាស់ និងសមរម្យជាមួយប្រជាពលរដ្ឋ មន្ត្រីត្រូវណែនាំប្រជាពលរដ្ឋ ឲ្យបានយល់ច្បាស់ នៅពេលគាត់សុំកែអក្សរឡាតាំង ថ្ងៃខែឆ្នាំកំណេីត គឺត្រូវផ្តោតសំខាន់ លេីសំបុត្រកំណេីត មិនមែនកែតាមការចង់នោះទេ ។ មួយវិញទៀត ការធ្វេីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនេះ ត្រូវការពេលវេលា រយ:ពេល ៤៥ ថ្ងៃ គិតចាប់ពីថ្ងៃបំពេញឯកសារ និងថតរូប។

ជាកិច្ចបញ្ចប់ លោកស្នងការ ក៏បានដាក់បទបញ្ជា និងណែនាំដល់ការិយាល័យជំនាញ អធិការខណ្ឌ ប៉ុស្តិ៍ ពង្រឹងបន្ថែមលេីការល្បាត ដេីម្បីបង្ការទប់ស្កាត់បទល្មេីស លួច ឆក់ ប្លន់ ជាពិសេសត្រូវស្រាវជ្រាវបង្ក្រាប កំណត់មុខសញ្ញា ដែលប្រព្រឹត្តបទល្មេីស ដែលនៅសេសសល់ ឲ្យបាន ។ ម្យ៉ាងទៀត ត្រូវអនុវត្តជាប្រចាំ ក្នុងការបង្ក្រាប ក្រុមក្មេងទំនេីង ដែលតែងតែបង្កបញ្ហា ធ្វេីឲ្យប៉ះពាល់ ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណ:។

ក្នុងកិច្ចប្រជុំនេះផងដែរ លោកស្នងការ បានណែនាំដល់លោក លោកស្រី ស្នងការរង ទទួលការងារដឹកនាំ តាមបណ្តាអធិការដ្ឋានខណ្ឌ សូមជួយសហការ ចុះត្រួតពិនិត្យ របៀបរបបការងារទូទៅ ជាពិសេស ត្រូវត្រួតពិនិត្យ និងណែនាំឲ្យមន្ត្រីទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ លេីការថែទាំអគារថ្មី ដែលទេីបសាងសង់ ជាពិសេស កន្លែងធ្វេីការទាំងអស់ ត្រូវតែមានផាសុខភាព រក្សាអនាម័យ ឲ្យបានល្អ ។ មួយវិញទៀត លោកស្នងការ បានណែនាំដល់ អធិការដ្ឋាននគរបាលខណ្ឌទាំងអស់ ត្រូវចូលរួមសហការគ្នា ឲ្យបានល្អជាមួយ ការិយាល័យចរាចរណ៍ផ្លូវគោក ដេីម្បីសម្រួលចរាចរណ៍ ជូនថ្នាក់ដឹកនាំជាតិ អន្តរជាតិ ប្រជាពលរដ្ឋ ដេីម្បីកុំឲ្យមានការកកស្ទះ៕/V-PC

Post navigation