Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សញ្ញា​ផ្ទុយគ្នា​អំពី​ការ​ដែល​ថា រុស្ស៊ី​ត្រៀម​ប្រើ​សព្វាវុធ​នុយក្លេអ៊ែរ​ឆាប់ៗ​ដែរ​ឬ​អត់​

Views: 2

​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​,​ដេល្លី​ម៉េល​)៖ សហរដ្ឋ​អាម៉េរិក​មិន​សង្កេត​ឃើញ​សញ្ញា​ណា​ដែល​បញ្ជាក់ថា​រុស្ស៊ី​កំពុង​ត្រៀម​ប្រើ​សព្វាវុធ​នុយក្លេអ៊ែរ​ទេ ទោះ​ជា​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បានចេញ​​ការព្រមាន​ដដែលៗ​បែប​នេះ​ក្តី នេះ​បើ​តាម​លេខា​ព័ត៌មាន​សេត​វិមាន​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​៤​តុលា​។​

​សូមបញ្ជាក់​ថា លោកពូ​ទីន បាន​បង្កើន​សង្គ្រាម​ចំណាស់​ប្រាំពីរ​ខែ​របស់​លោក​នៅ​អ៊ុយ​ករែ​ន​ជាមួយនឹង​ការប្រកាស​កំណែន​ទ័ព កាត់​យក​ទឹកដី​អ៊ុយ​ក្រែន​មួយ​ផ្នែក​បញ្ចូល​ក្នុង​រុស្ស៊ី​និង​គំរាម​ប្រើ​នុយក្លេអ៊ែរ​​ដើម្បី​ការពារ​ទឹកដី​រុស្ស៊ី​។​

​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ព្រមាន​ប្រើ​នុយក្លេអ៊ែរ​ដើម្បី​ការពារ​ទឹកដី​រុស្ស៊ី រួម​ទាំង​ទឹកដី​អ៊ុយ​ក្រែន​ដែល​លោក​ទើប​ដាក់​ជា​ឧបសម្ពន្ធ​របស់​រុស្ស៊ី​កាលពី​ពេល​ថ្មីៗ​

​លោ​ខា​ព័ត៌មាន​ការី​ន ហ្សង់​ព្យែរ​( Karine Jean-Pierre)​បាន​និយាយថា​«​យើង​យកចិត្តទុកដាក់​អំពី​ការ​គំរាម​នុយក្លេអ៊ែរ​ខ្លាំងណាស់ តែ​ខ្ញុំ​ចង់​និយាយ​ថា​…​យើង​មិន​បាន​សង្កេតឃើញ​ហេតុផល​​អ្វី​ដែល​ត្រូវ​កែសម្រួល​ស្ថានភាព​នុយក្លេអ៊ែ​យុទ្ធសាស្ត្រ​របស់​យើង​ទេ​។​យើង​ក៏​មិនឃើញ​មាន​សញ្ញា​ណាមួយ​ដែល​ថា​រុស្ស៊ី​កំពុង​ត្រៀម​ប្រើ​សព្វាវុធ​នុយក្លេអ៊ែរ​ក្នុងពេល​ឆាប់ៗ​ដែរ​»​។​

​តែ​បើ​តាម​ការផ្សាយ​របស់​សារព័ត៌មាន​ដេ​ល្លី​ម៉េល​របស់​អង់គ្លេស រថភ្លើង​ដឹក​ជំនិញ​ដ៏​វែង​ជាមួយ​នឹង​គ្រឿង​បរិក្ខារ​យោធា​ពិសេស រួម​ជាមួយ​កងពល​នុយក្លេអ៊ែរ​របស់​រុស្ស៊ី ត្រូវបាន​គេ​ឃើញ​កំពុង​ចល័ត​ទី​​ដោយ​បង្ក​អោយ​មាន​ការសង្ស័យ​អំពី​សង្គ្រាម​កាន់តែ​ធ្ងន់ធ្ងរ​ទៅមួយ​។​

​រថពាសដែក​និង​យានយន្ត​យោធា​រុស្ស៊ី​ត្រូវ​បាន​ឃើញ​ដឹក​តាម​រថភ្លើង​នៅ​រុស្ស៊ី​ភាគ​កណ្តាល​កាលពីដើម​សប្តាហ៍​

​ដេល្លី​ម៉េល​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​៣​តុលា​ថា រថពាសដែក​BPM-97​និង​យានយន្ត​យោធា​ដទៃទៀត​ត្រូវ​បាន​ឃើញ​ធ្វើ​ដំណើរ​កាត់​រុស្ស៊ី​ភាគ​កណ្តាល​។​រថ​ពាស​ដែល​ទាំងនោះ​ជា​របស់​កងពល​ពិសេស​​របស់​ក្រសួងការពារជាតិ​រុស្ស៊ី ដែល​មាន​ភារកិច្ច​ស្តុក​ទុក ថែរក្សា​និង​ផ្តល់​សព្វាវុធ​ទៅកាន់​កងកម្លាំង​រ៉ុក្កែត​យុទ្ធសាស្ត្រ ដែល​គ្រប់គ្រង​កាំជ្រួច​នុយក្លេអ៊ែរ​ផងដែរ​។​

​អ្នកវិភាគ​យោធា​លោក ខុនរ៉ាត មូ​ស៊ីកា​(Konrad Musyka)​បាន​អះអាង​ថា ការបញ្ជូន​កង​ឯកភាព​ទ័ព​ដូច្នេះ​អាច​ជា​សញ្ញា​នៃ​ការបង្កើន​ជម្លោះ​ដែល​នឹង​ចូលមក​ដល់​ឆាប់ៗ​មួយ​ពី​ប្រធានាធិបតីនិយម​​សង្គ្រាម​ពូ​ទីន ឬ​ជា​សញ្ញា​នៃ​សមយុទ្ធ​នុយក្លេអ៊ែរ​ទ្រង់ទ្រាយ​ធំ​។​

​ការ​ចល័ត​យុទ្ធោបករណ៍​ពិសេស​នេះ​កើតឡើង​ចំ​ពេល​អង្គការ​ណា​តូ​បាន​ព្រមាន​រដ្ឋ​ជា​សមាជិក​ថា នាវាមុជទឹក​បំពាក់​គ្រាប់​នុយក្លេអ៊ែ​រ​Belgorod របស់​រុស្ស៊ី​បាន​ចាកចេញ​ពី​មូលដ្ឋាន​នៅ​សមុទ្រ​ស របស់​វា​​នៅពេល​សម្ពន្ធមិត្ត​ដ៏​សំខាន់​របស់​ពូ​ទីន​លោក រ៉ា​មហ្សា​ន់ កា​ឌី​រ៉ូវ​(Ramzan Kadyrov)​បាន​និយាយថា យោធា​រុស្ស៊ី​គួរប្រើ​គ្រាប់បែកនុយក្លេអ៊ែរ​កំលាំង​ខ្សោយ​ដើម្បី​កែប្រែ​សភាពការណ៍​លើ​សមរភូមិ​អ៊ុយ​​ក្រែន​៕

​សម្ពន្ធមិត្ត​ដ៏​សំខាន់​របស់​ពូ​ទី​ន​បាន​និយាយថា យោធា​រុស្ស៊ី​គួរប្រើ​គ្រាប់បែកនុយក្លេអ៊ែរ​កំលាំង​ខ្សោយ​ដើម្បី​កែប្រែ​សភាពការណ៍​លើ​សមរភូមិ​អ៊ុ​យក្រែន​

Post navigation