Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សប្បុរជនចែកអំណោយជូនពលរដ្ឋ១០០គ្រួសារក្នុងថ្ងៃខួបកំណើតនិងដាំកូនឈើជាង២០០ដើម

Views: 2

ដោយៈចាន់តូ/ភ្នំពេញ ៖ ជារៀងរាល់ឆ្នាំ លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុន ចំរើន សម្បត្តិ តែងតែយកថ្ងៃពិសេស របស់ខ្លួន នាំយកនូវអំណោយ ជាគ្រឿងឧបភោគបរិភោគ ទៅចែកជូន ប្រជាពលរដ្ឋដែលមានការខ្វះខាតក្នុងជីវភាពចំនួន១០០គ្រួសារ។ ក្រៅពីការចែករំលែកនៃក្តីស្រលាញ់នេះផងដែរ ក៏មានការចូលរួមដាំ កូនឈើប្រណិតជា២០០ដើម ក្នុងការរួមចំណែកថែរក្សាបរិស្ថាន និងបណ្តុះគំនិត យុវជនជំនាន់ក្រោយ។

នៅក្នុងថ្ងៃទី៨ ខែកុម្ភៈ គឺជាថ្ងៃពិសេសរបស់ លោក ឃិត ឈឿន។ ជាថ្ងៃដែលលោក បានប្រសូតពីផ្ទៃម្តាយដ៏ថ្លៃថ្លា ហើយលោកក៏មិន ដែលភ្លេចឡើយ នូវការចែករំលែក នៃសេចក្តី ទៅដល់ បងប្អូន ប្រជាពលរដ្ឋ ទូទៅ ឱ្យទទួលបានភាពកក់ក្តៅ និងក្តីស្រលាញ់ គ្រប់ៗគ្នា។

ក្នុងថ្ងៃនេះដែរលោកក៏បាន រៀបចំ ដាំកូនឈើចំនួន២០០ដើម មានដូចជា កូនដើមធ្នង់ កូនដើមបេង កូនដើមក្រញូង ជាដើម។

ក្នុងឱកាសនេះ លោក ឃិត ឈឿន ថ្លែងនូវការដឹងគុណ ដល់លោក អ្នកមានគុណទាំងពីរ ដែលបានកំណើតដល់រូបលោក ជាពិសេសជាងនេះ ផងដែរ លោកក៏សូមអរគុណយ៉ាងខ្លាំង ដល់ឧត្តមភរិយា ដែលបានផ្តល់ ក្តីស្រលាញ់ ពេញបេះដូង សម្រាប់រូបលោក។

លោក ឃិត ឈឿន ថ្លែងបន្តថា ក្នុងថ្ងៃនេះដែរ លោកក៏បានបើកយុទ្ធនាការ ដាំដើមដូង ហើយប្រភេទដូងដែលលោកយកមកដាំនោះ គឺជាប្រភេទដូងខ្មែរ យើងមិនយកពូជមកពីថៃទេ ព្រោះថាដូងពូជមកពីថៃ ប្រើបានតែទឹក ពេលខ្ចី ហើយពេលទុំ បានតែបណ្តុះកូនលក់ប៉ុណ្ណោះ។ ចំណែក ដូង របស់ខ្មែរយើង គឺយើងប្រើបានទាំងខ្ចី ទាំងទុំ ទាំងសម្បកដូង ទាំងដើម អាចប្រើបាន ទាំងអស់៕សរន / N

Post navigation