Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សប្ដាហ៍ចុងខែមករា និងដើមខែកុម្ភៈ កម្ពុជាទទួលបានទេសចរផ្ទៃ ក្នុងជាង៣០ម៉ឺននាក់

Views: 2

ដោយៈសុផល/ភ្នំពេញ៖ ចុងសប្តាហ៍ចាប់ពីថ្ងៃទី៣០ ខែមករា ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរផ្ទៃ ក្នុងសរុប​មានចំនួន៣០៣,១៤៩នាក់ ក្នុងនោះភ្ញៀវជាតិ២៥៧,១៣៧នាក់ និងភ្ញៀវ​បរទេសផ្ទៃក្នុង៤៦,០១២នាក់។ខេត្តព្រះសីហនុស្ថិតនៅលំដាប់ទីមួយ ខណៈរាជធានីភ្នំពេញនៅលំដាប់ទីពីរ។រីឯខេត្តសៀមរាបនៅលេខរៀងទីបី។នេះបើតាមប្រភព​ក្រសួង​ទេសចរណ៍។

ប្រភពដដែលបានឱ្យដឹងទៀតថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
ខេត្តព្រះសីហនុ ៨៣,៩២៨នាក់, រាជធានីភ្នំពេញ ៣៨,៣៣១នាក់
,ខេត្តសៀមរាប ៣៧,៩២៦នាក់,ខេត្តកំពត ២២,៣៥៨នាក់, ខេត្តបាត់ដំបង ១៩,៦៨៣នាក់, ខេត្តកំពង់ចាម ១៣,៨៧៤នាក់, ខេត្តកណ្តាល ១៣,៣២៦នាក់និងខេត្តពោធិ៍សាត់ ១០,៤០៤នាក់។

គួររំលឹកថា កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ កម្ពុជាបានរៀបចំព្រឹត្តិការណ៍ Angkor Ultra Trail លើកទី៦ឡើងវិញ នៅតំបន់អង្គរ ខេត្តសៀមរាប ដោយមានអ្នកចូលរួមលើសការរំពឹងទុកប្រមាណជាងមួយពាន់នាក់ មកពី៤៣ប្រទេស ភាគច្រើនមកពីអីរ៉ុប ពិសេសបារាំង។ ព្រឹត្តិការណ៍នេះ ក៏បង្ហាញពីគោលដៅសុវត្ថិភាពរបស់កម្ពុជា និងការត្រៀមរៀបចំឆ្ពោះទៅការ​ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ និងជាព្រឹត្តិការណ៍ការចូលរួមក្នុងយុទ្ធនាការ ឆ្នាំទស្សនាកម្ពុជា ២០២៣ (Visit Cambodia Year 2023) ផងដែរ។

ដោយឡែក កាលពីថ្ងៃទី៥ ខែកុម្ភៈ ដែលជាថ្ងៃប្រារព្ធពិធីបុណ្យ​មាឃបូជា ប្រជាពលរដ្ឋដែលជាពុទ្ធសាសនិកបានធ្វើដំណើរទៅប្រារព្ធ​ពិធីបុណ្យនៅ​តាមវត្តអារាមនានា ហើយខ្លះក៏បានបន្តដំណើរកម្សាន្តនៅតាម​គោលដៅ​ទេសចរណ៍នានាផងដែរ៕សរន / N

Post navigation