Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ស្អែកនេះខេត្តកណ្ដាលបើកការប្រកួតកីឡាដើម្បីទាំងអស់គ្នា

Views: 8

ដោយៈសុវណ្ណកុម្ភៈ/ភ្នំពេញ៖ ថ្ងៃទី៦ខែតុលាស្អែកនេះព្រឹត្តិការណ៍កីឡាដើម្បីទាំងអស់គ្នាឆ្នាំ២០២២នឹងប្រារព្ធ នៅខេត្តកណ្ដាលក្រោមប្រធានបទ“ប្រជាពលរដ្ឋម្នាក់ត្រូវចេះលេងកីឡាឲ្យបានមួយប្រភេទយ៉ាងតិច” ។

ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តិទៅរយៈពេលប្រាំពីរថ្ងៃ។នៅថ្ងៃទី៥ ខែតុលាការិយាល័យអប់រំកាយនិងកីឡានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បើកកិច្ចប្រជុំបច្ចេកទេស និងចាប់ឆ្នោតកីឡា៣ប្រភេទ។

លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយនិងកីឡាបាននិយាយថាព្រឹត្តិការណ៍ការប្រកួតកីឡាដើម្បីទំាងអស់គ្នាខេត្តកណ្តាលប្រចាំឆ្នាំ២០២២ក្រោមប្រធានបទ“ប្រជាពលរដ្ឋម្នាក់ត្រូវចេះលេងកីឡាឲ្យបានមួយប្រភេទយ៉ាងតិច”ក្នុងគោលបំណងផ្សព្វផ្សាយប្រជាពលរដ្ឋទាំងអស់គ្នាឲ្យចូលរួមលេងកីឡាដើម្បីសុខមាលភាពឲ្យជៀសផុតពីជំងឺផ្សេងៗនិងក្នុងន័យបំផុសវិស័យកីឡានៅខេត្តកណ្តាលឲ្យកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត ។

កីឡាទាំងបីប្រភេទនោះមាន៖ កីឡាបាល់ទាត់ បាល់ទះ និង បាល់បោះ ។ បាល់ទាត់មាន១៩ក្រុម,បាល់ទាត់បុរស មាន១៥ក្រុម, បាល់ទាត់នារី៤ក្រុម បាល់ទះបុរស មាន៤ក្រុម នារី៣ក្រុម និង បាល់បោះមាន៤ក្រុម នារី៣ក្រុម៕ សរន / N

Post navigation