Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ស្រុកកំពង់ស្វាយ រងការខូចខាត់ហេដ្ឋារចនាសម័្ពន្ពជាច្រើន លិចផ្ទះចំនូនជាហបីពាន់ខ្នងផ្ទះ

Views: 5

ដោយៈ ភ្នំសន្ទុក/ កំពង់ធំ៖ លោកអ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយបានអោយរស្មីកម្ពុជា ដឹងថ្ងៃទី២ខែតុលា ឆ្នាំ២០២២នេះថា ហេដ្ឋារចនាសម័្ពន្ធក្នុងស្រុកបានរងការខូចខាតអស់ជាច្រើនកន្លែង រួមទាំងផលដំណាំស្រូវស្រែប្រជាពរដ្ឋជាច្រើនហិកតា និងផ្ទះជាង៣ ០០០ខ្នង។

លោកអភិបាលស្រុកកំពង់ស្វាយបានបន្តថា គិតត្រឹមថ្ងៃទី១ខែតុលានេះថា ទន្និន័យស្តីពីគ្រោះមហន្តរាយតាមបណ្តាលឃុំ ក្នុងស្រុកកំពង់ស្វាយ រួមមាន៖ កម្ពស់ទឹក ១៣,៤៧ម៉ែត្រ ជម្លៀសប្រជាពលរដ្ឋចំនួន ២៤ខ្នងផ្ទះ, ជម្លៀសសត្វពាហនៈចំនួន ២១៣ក្បាល, ប៉ពាល់ស្រូវចំនួន ៦,៣៨១ហិកតា ខូចខាតស្រូវទាំងស្រុងចំនួន ៤,៥៤៤ហិកតា, លិចដីផ្ទះសម្បែងពលរដ្ឋចំនូន ៣,៨៤០ខ្នងផ្ទះ, លិចផ្លូវកៅស៊ូប្រវែង ៧៥០ម៉ែត្រ, លិចផ្លូវគ្រួសក្រហមប្រវែង ៥,១៥០ម៉ែត្រ, លិចផ្លូវដី ៥៥៣ម៉ែត្រ និងខូចខាតស្ពាន ២កន្លែងផងដែរ ។

លោកអភិបាលស្រុកកំពង់ស្វាយបានបញ្ជាក់ថា ប្រជាពលរដ្ឋនៅតាមតំបន់រងគ្រោះទាំងនោះ ជាពិសេសប្រជាពលរដ្ឋក្រីក្រនិងជនងាយរងគ្រោះរួមមានចាស់ជរា ជនពិការ និងកុមារទទួលរងផលប៉ះពាល់ផ្ទាល់ខ្លាំងជាងគេ។ ផ្ទះសម្បែង សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់និងប្រព័ន្ធគមនាគមន៍ត្រូវរអាក់រអួលក្នុងអំឡុងពេលជំនន់ទឹកភ្លៀង។ជីវភាពរស់នៅប្រចាំថ្ងៃ ការរកចំណូលចិញ្ចឹមគ្រួសារ សុខមាលភាពប្រជាពលរដ្ឋ ការស្វែងរកសេវាសាធារណ: សាលារៀន មន្ទីរពេទ្យ សាលាឃុំ។ល។ ត្រូវបានរំខាន៕សរន / N

Post navigation