Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ស្ដាប់នាយបេសកកម្មស៊ីហ្គេម នៃបណ្ដាប្រទេសអាស៊ាន សរសើរកម្ពុជា

Views: 7

ដោយៈ សុវណ្ណកុម្ភ: / ភ្នំពេញ: កិច្ចប្រជុំលើកទី១ នាយបេសកកម្មស៊ីហ្គេម នៃបណ្ដាប្រទេសអាស៊ាន បានបញ្ចប់ បន្ទាប់ពីប្រតិភូទាំង ១១ ប្រទេស បានទស្សនាទីលានប្រកួត នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ មកនោះ។

លោក Lexyndo Hakim នាយបេសកកម្មឥណ្ឌូណេស៊ី បានបង្ហាញពីការទន្ទឹងរង់ចាំ ការមកដល់នៃស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះលើកដំបូង។

លោក បានរំពឹងទុកថាៈ ពលរដ្ឋឥណ្ឌូណេស៊ី នឹងមកចូលរួមគាំទ្រ ច្រើនជាមិនខាន។ ទីលានប្រកួត ភូមិកីឡា និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត បង្ហាញថា កម្ពុជា បានត្រៀមលក្ខណៈសម្បត្តិ បានយ៉ាងល្អ។ លោកសង្ឃឹមថា កម្ពុជា គឺជាម្ចាស់ផ្ទះដ៏ល្អ ក្នុងការធ្វើម្ចាស់ផ្ទះស៊ីហ្គេម។

លោក Lexyndo Hakim បានអះអាងថាៈក្នុងនាមជានាយបេសកកម្ម លោកនឹងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋលោក ពិសេសអ្នកគាំទ្រប្រភេទកីឡានីមួយៗ មកចូលរួមទស្សនាស៊ីហ្គេម នៅកម្ពុជា ឲ្យបានច្រើន។

ដោយឡែក អ្នកស្រី Supits Samahito នាយបេសកកម្មរង និងជាអនុប្រធានគណ:កម្មាធិការជាតិអូឡាំពិកថៃ ក៏បានកោតសរសើរ ពីការត្រៀមខ្លួនដ៏ល្អរបស់កម្ពុជាដែរ។

អ្នកស្រី បាននិយាយថាៈ ថៃ រៀនសូត្រពីកម្ពុជាបានច្រើន សម្រាប់ជាបទពិសោធន៍ នៅពេលថៃត្រៀមធ្វើម្ចាស់ផ្ឋះស៊ីហ្គេម បន្តវេនពីកម្ពុជា គឺស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥។

អ្នកស្រី បានបន្តទៀតថាៈ ពិធីរត់ភ្លើងគប់ទៅកាន់ប្រទេសអាស៊ានទាំងអស់ គឺជាការពញ្ញាក់អារម្មណ៍មួយ ដែលថៃ គួរតែធ្វើអ្វីមួយឲ្យស្រដៀងគ្នានេះ។

ចំពោះ ប្រមុខបេសកកម្មព្រុយណេ អ្នកស្រី Umi Kalthum Haji Karim បានបញ្ជាក់ថាៈប្រជាជនកម្ពុជា រួសរាយរាក់ទាក់ណាស់។ នេះមិនមែនជាលើកទីមួយទេ រាល់ពេលដែលអ្នកស្រី មកកម្ពុជា គឺកម្ពុជាមានបដិសណ្ឋារកិច្ចល្អ ស្នាក់នៅ ហូបចុកល្អ និងប្រកបដោយអនាម័យ។

សូមបញ្ជាក់ថា នាយបេសកកម្មស៊ីហ្គេម នៃប្រទេសផ្សេងៗទៀត សុទ្ធតែបញ្ចេញអារម្មណ៍ដូចគ្នាបែបនេះ៕/V/R

Post navigation