Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ស្ត្រីសម្រាលកូនភ្លោះបីនាក់នៅក្នុងស្រុកបរិបូណ៌ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្ត

Views: 2

ដោយៈទេពកង្រី/កំពង់ឆ្នាំង៖ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ លោកស្រី ប៊ន សុភី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា រួមដំណើរដោយលោក ប្រាក់ សោភ័ណ្ឌ នាយកប្រតិបត្តិសាខា កញ្ញា ចាន់ ម៉ូល្លី នាយិការងសាខានិងមន្ត្រីប្រតិបត្តិសាខា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌សាខា ចែកជូនដល់គ្រួសារសម្រាលបានកូនភ្លោះបីនាក់ (ស្រី ២នាក់ ប្រុស ១នាក់) នៅភូមិមេលំ ឃុំមេលំ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង

ក្នុងឱកាសចុះសាកសួរសុខទុក្ខនោះដែរលោកស្រី ប៊នសុភី បានពាំនាំនូវការសួសុខទុក្ខ ពីសំណាក់ លោកប្រធានគណៈកម្មាធិការសាខា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់គ្នា គ្រប់ទីកន្លែង។

អំណោយដែលបាននាំយកទៅប្រគល់ជូនមាន អង្ករ,មី ,ត្រីខ ,ឃីត(មុង ១ ភួយ ១ ក្រមា ១ សារុង ១),ទឹកដោះគោឆៅ ,ស្រោមដៃទារក,ស្រោមជើងទារក,កន្សែងពោះគោ,មុងសម្រាប់ទារក,ខោអាវទារក,មួកទារកនិងថវិកា ៤០ម៉ឺនរៀល៕សរន / N

Post navigation