Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ស្វែងយល់ពីប្រវត្តិកិច្ចប្រជុំ អភិបាលរាជធានី និងរដ្ឋធានីអាស៊ាន និងវេទិកាអភិបាល ក្រុងអាស៊ាន រយៈពេល ១០ ឆ្នាំកន្លងមក

Views: 5

ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ គិតត្រឹមឆ្នាំ២០២២ នេះ គឺមានរយៈពេល ១០ ឆ្នាំមកហើយ ក្នុងការរៀបចំព្រឹត្តិការណ៍ កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC) និងវេទិកាអភិបាលក្រុងអាស៊ាន (AMF) ដោយបានពិភាក្សា និងផ្លាស់ប្តូរទស្សនៈ លើការអភិវឌ្ឍទីក្រុង បញ្ហាប្រឈម និងការអនុវត្តល្អៗ នាពេលកន្លងមក។

វេទិកា AMF និងកិច្ចប្រជុំ MGMAC ឆ្នាំ២០២២ នេះ បានប្រព្រឹត្តិទៅ នៅរាជធានី ភ្នំពេញ ដោយមានរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០២២ នេះ ដោយមានតំណាងទីក្រុង និងខេត្ត ចូលរួមប្រមាណ ៨០ ទីក្រុង ក្នុងតំបន់អាស៊ាន និងក្រៅអាស៊ាន មានជាង ៣០ ទីក្រុងធំៗ ចូលរួម។ ខណៈពិធីបើកព្រឹត្តិការណ៍ទំាង ២ នេះ បានធ្វើឡើង នៅព្រឹកថ្ងៃទី២ ខែធ្នូ នេះ ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ប្រធានបទនៃវេទិកា និងកិច្ចប្រជុំទាំងពីរ ខាងលើ ត្រូវបានជ្រើសរើសឡើង ស្របតាមមូលបទ ប្រចាំឆ្នាំរបស់អាស៊ាន ដែលព្រះ រាជាណាចក្រកម្ពុជា ជាម្ចាស់ផ្ទះ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» (ASEAN A.C.T. Addres sing Challenges Together)​​ និងស្របទៅតាមបរិបទការងារ របស់ទីក្រុង ដែលក្នុងនោះ វេទិកាអភិបាលក្រុងអាស៊ាន (ASEAN Mayors Forum)៖ ធ្វើឡើងក្រោមប្រធានបទ «ការពង្រឹងកិច្ចសហការអាស៊ាន តាមរយៈ ការជំរុញការកសាងទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព ប្រកបដោយបរិវត្តកម្ម និងបរិយាប័ន្ន តាមគន្លងប្រក្រតីភាពថ្មី» ។

សូមជម្រាបថា នៅរៀងរាល់ឆ្នាំ រាជធានី ឬរដ្ឋធានី នៃបណ្ដាប្រទេសដែលជាម្ចាស់ផ្ទះ អាស៊ាន តែងតែរៀបចំកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (Meeting of Governors/Mayors of ASEAN Capitals ហៅកាត់ថា MGMAC)។

គួរបញ្ជាក់ថា MGMSC ត្រូវបានប្រារព្ធឡើង ជាលើកដំបូង នៅទីក្រហ្សាការតា ប្រទេសឥណ្ទូណេស៊ី នៅឆ្នាំ២០១២ ក្រោមប្រធានបទ «អាស៊ាននៅកម្រិតមូលដ្ឋាន៖ ការរួមចំណែកដល់ សហគមន៌អាស៊ាន ឆ្នាំ២០១៥(ASEAN goes local.contributing to the ASEAN community២០១៥។

កិច្ចប្រជុំនេះ ត្រូវបានប្រារព្ធធ្វើឡើង ជាលើកចុងក្រោយ នៅទីក្រុងបាងកក ប្រទេសថៃ នៅឆ្នាំ២០១៩ បន្ទាប់មកទៀត កិច្ចប្រជុំនេះ ត្រូវបានខកខាន មិនបានរៀបចំ នៅប្រទេស វៀតណាម និងប្រទេសព្រុយណេ ដោយគ្រាន់តែចេញសេចក្តីថ្លែងការណ៍ ពីចំងាយ ដោយសារមូលហេតុ នៃការឆ្លងរីករាលដាលជំងឺកូវីដ ១៩ ។ នៅឆ្នាំ២០២២ នេះ ដោយប្រទេសកម្ពុជា គឺជាប្រធានប្តូរវេនរបស់អាស៊ាន រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំនេះ ដោយផ្ទាល់ឡើងវិញ។

ទន្ទឹមគ្នានឹងការរៀបចំកិច្ចប្រជុំ ខាងលើ សមាគមទីក្រុង និងរដ្ឋបាលមូលដ្ឋាន ប្រចាំតំបន់ អាស៊ី និងប៉ាស៊ីហ្វិក (United Cities and Local Governments Asia-Pacific ហៅកាត់ថា UCLG ASPAC) តែងតែរៀបចំវេទិកាអភិបាល ក្រុងអាស៊ាន ASEAN Mayors Forum ហៅកាត់ថា AMF) ជារៀងរាល់ឆ្នាំ នៅតាមរាជធានី ឬរដ្ឋធានីនៃប្រទេស ជាម្ចាស់ផ្ទះអាស៊ានផងដែរ។ ជាមួយគ្នានេះ សមាគម UCLG ASPAC ក៏បានស្នើសុំមកកាន់ រដ្ឋបាលរាជធានីភ្នំពេញ ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ វេទិកាអភិបាលក្រុងអាស៊ាននេះផងដែរ។ បន្ទាប់ពីបានពិភាក្សាជាមួយ លេខាធិការដ្ឋានសមាគម UCLGASPAC រួចមក រដ្ឋបាលរាជធានីភ្នំពេញ និងសមាគម យល់ឃើញថា វេទិកាទាំងពីរ អាចនឹងរៀបចំនៅ រាជធានីភ្នំពេញ ក្នុងពេលដំណាលគ្នា។

វេទិកា AMF និងកិច្ចប្រជុំ MGMAC នេះ មានសារសំខាន់ក្នុងការអនុញ្ញាតឲ្យបណ្ដា រដ្ឋបាលថ្នាក់ក្រោមជាតិ ទាំងនៅថ្នាក់រាជធានី ឬរដ្ឋធានី ខេត្ត ក៏ដូចជា ក្រុង ស្រុក របស់ប្រទេសជាសមាជិកអាស៊ាន អាចជួបប្រជុំគ្នា ជជែកលើបញ្ហាប្រឈម ក៏ដូចជា ចែករំលែកបទពិសោធន៍ល្អៗ ដែលខ្លួនមាន ដែលជាដំណោះស្រាយ អាចយកអនុវត្តបាន ជាពិសេសក្នុងកាលៈទេសៈ នៃការស្តារឡើងវិញរបស់ទីក្រុងនីមួយៗ នៅក្រោយវិបត្តិជំងឺ កូវីដ ១៩។

វេទិកា និងកិច្ចប្រជុំ ខាងលើនេះ គឺបានចូលរួមជំរុញកិច្ចសហប្រតិបត្តិការ សន្តិភាព សាមគ្គីភាព និងសុខដុមនីយកម្ម រវាងរដ្ឋបាលមូលដ្ឋានរបស់ ប្រទេសជាសមាជិកអាស៊ាន ជាមួយនឹងរដ្ឋបាលមូលដ្ឋាន នៃបណ្ដាប្រទេស ជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន។ ចំពោះរាជធានីភ្នំពេញ និងរដ្ឋបាលថ្នាក់ក្រោមជាតិកម្ពុជាវិញ វេទិកា​ និងកិច្ចប្រជុំទាំងពីរ​ខាងលើ គឺផ្ដល់ឱកាសដល់រដ្ឋបាលរាជធានីភ្នំពេញ និងបណ្ដាទីក្រុង និងខេត្តរបស់កម្ពុជា ក្នុងការបង្កើនទំនាក់ទំនង ជាមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ជាមួយបណ្តា រាជធានី រដ្ឋធានី និងខេត្ត ក្រុងនៃប្រទេស ជាសមាជិកអាស៊ាន។

វេទិកា និងកិច្ចប្រជុំទាំងពីរ ខាងលើនេះ បានក្លាយជាកិច្ចប្រជុំដោយផ្ទាល់ លើកដំបូង បន្ទាប់ពីការមានវត្តមាន នៃជំងឺកូវីដ១៩ និងការអាក់ខានរៀបចំកិច្ចប្រជុំ នៅឆ្នាំ២០២០ និងឆ្នាំ២០២១ ៕/V

Post navigation