Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

តារា​សម្តែង​តៃវ៉ាន់​ចោទ​ប៉ូលីស​ថៃ​ពី​បទ​ពុករលួយ​និង​ជំរិត​ទារប្រាក់ តែ​ប៉ូលីស​ថៃ​ថា​មិន​ពិត​

Views: 13

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​,​បំណង (​ស្ត្រេត​ថែមស៍​) ៖ តារា​ស្រី​តៃវ៉ាន់​ម្នាក់​បាន​ល្បី​លើ​សារព័ត៌មាន​នៅក្នុង​ប្រទេស​ថៃ​ក្នុង​សប្តាហ៍​នេះ​បន្ទាប់ពី​នាង​អះអាង​ថា​នាង​ត្រូវបាន​បង្ខំ​ឱ្យ​បង់ប្រាក់​សំណូក​ដោយ​ប៉ូលីស​​ថៃ​ក្នុង​អំឡុង​ពេល​នាង​ទៅលេង​ទីក្រុង​បាងកក​កាលពីដើម​ខែ​មករា​។​

​តារា​ស្រី​រូបនេះ​បាន​ព្រមាន​អ្នកដទៃ​ឱ្យ​ប្រុងប្រយ័ត្ន​ពេល​ទៅ​លេង​ប្រទេស​នេះ​។​

​នាង អាន យូឈី​ង (An Yuqing)​ឬ ឆា​លីន អាន (Charlene An)​បាន​សរសេរ​នៅលើ​គណនី Instagram របស់​នាង​ថា តាក់ស៊ី​របស់​នាង​ត្រូវបាន​ប៉ូលីស​ឃាត់​ក្នុង​ទីក្រុង​បាងកក​ហើយ​នាង​​ត្រូវបាន​បង្ខំ​ឱ្យ​ចេញពី​ឡាន​។​

​នាង​និយាយថា ប៉ូលីស​បាន​ធ្វើ​ការឆែកឆេ​រ​រាងកាយ​នាង ហើយ​ឆែក​មើល​ហោប៉ៅ កាបូប​យួរដៃ និង​កាបូប​លុយ​មុនពេល​សួរ​អំពី​ទិដ្ឋាការ​។​

​នាង​ឆា​លី​ន​បាន​និយាយថា ទិដ្ឋាការ​របស់​នាង​គឺជា​ទិដ្ឋាការ​ពេលមកដល់ (VOA) ប៉ុន្តែ​ប៉ូលិស​បាន​និយាយថា VOA មិន​អាច​ទទួលយក​បាន​ទេ ហើយ​វា​ត្រូវតែ​បោះ​លើ​លិខិត​ឆ្លងដែន​ដែលមាន​​និមិត្តសញ្ញា​ផ្លូវការ​តែប៉ុណ្ណោះ​។​

​នាង​បាន​និយាយថា ក្រុម​របស់​នាង​បាន​ថត​វីដេអូ​នៃ​ការឆែកឆេរ ប៉ុន្តែ​មន្ត្រី​ប៉ូលីស​បាន​ប្រាប់​ពួកនាង​ឱ្យ​លុប​វា​ចោល​។​

​នាង​បាន​អង្វរ​ប៉ូលីស​ឱ្យ​ដោះលែង​ពួកនាង ហើយ​ការចរចា​បាន​ចំណាយពេល​ប្រហែល​ពីរ​ម៉ោង​មុន​នឹង​មន្ត្រី​ប៉ូលីស​ម្នាក់​បាន​យក​នាង​ទៅ​ម្ខាង ហើយ​ទាមទារ​ប្រាក់​ចំនួន ២៧.០០០ បាត​។​

​នាង​ឆា​លី​ន​បាន​និយាយថា បន្ទាប់ពី​នាង​បង់​ប្រាក់​ឱ្យ​ប៉ូលិស ពួក​មន្ត្រី​បាន​ហៅ​តាក់ស៊ី​ឱ្យ​ពួក​នាង ហើយ​ឱ្យ​ពួក​នាង​ទៅ​។​

​នាង​បាន​និយាយថា​មាន​ស្ត្រី​កូរ៉េ​ប្រាំ​នាក់​ផ្សេង​ទៀត​ត្រូវបាន​ឃាត់​នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ដែរ ហើយ​នាង​មិន​ប្រាកដ​ទេ​ថា​តើ​ពួកគេ​នឹង​ត្រូវ​បង្ខំ​ឱ្យ​បង់លុយ​សំណូក​ដែរ​ឬ​អត់​។​

​នាង​បាន​និយាយថា “​ខ្ញុំ​នឹង​មិន​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​ទេ ហើយ​ខ្ញុំ​ចង់​ព្រមាន​ប្រជាជន​តៃវ៉ាន់​ថា ពួក​គេ​គួរតែ​ប្រយ័ត្ន​ពេល​ទៅលេង​ថៃ ហើយ​កុំ​យក​លុយ​ច្រើន​ដាក់​ក្នុង​កាបូប​”​។​

​រឿងរ៉ាវ​របស់​នាង​បាន​ល្បី​ពេញ​កោះ​តៃវ៉ាន់ និង​បាន​ផ្ទុះ​ពេញ​ព័ត៌មាន​ក្នុងប្រទេស​ថៃ​ក្នុង​សប្តាហ៍​នេះ​។​

​នាង ឆា​លីន អាន សរសេរ​រៀបរាប់​រឿង​ដែល​ប៉ូលីស​ថៃ​ជំរិត​ទារប្រាក់​ពី​នាង​នៅ​បាងកក បង្ហោះ​លើ Instagram

​ទោះជា​យ៉ាងណា សារព័ត៌មាន​បាងកក​ប៉ុស្តិ៍​ចុះផ្សាយ​នៅ​ថ្ងៃ​សៅរ៍​នេះ​បាន​អះអាង​ថា កាម៉េរ៉ា​សុវត្ថិភាព​បីបួន​នៅ​កន្លែងកើតហេតុ​បានប​ង្ហាះ​ទិដ្ឋភាព​ផ្សេង​ខុសពី​ការអះអាង​របស់​តារា​រូបនេះ គឺថា​អត់​​មាន​ឃើញ​សកម្មភាព​ប៉ូលីស​ទារ​ឬ​ទទួល​ប្រាក់​ពី​នាង​ទេ​។​

​អ្នកនាំពាក្យ​ប៉ូលីស​បាន​អះអាងថា រូប​ក្នុង​ការម៉េរ៉ា​បានបង្ហាញ​នាង អាន យូឈី​ង​និង​បុរស​បី​នាក់​ទៀត​ឈរ​និយាយ​ជាមួយ​ប៉ូលីស​ដ៏​យូរ មុន​តាក់ស៊ី​ពណ៌​ក្រហម​មួយ​ចូល​មក​និង​នាំ​ពួកគេ​ចេញទៅ​។​

​ឥឡូវ ប៉ូលីស​ថៃ​បាន​ទាក់ទង​ទៅ​ប៉ូលីស​តៃវ៉ាន់​អោយ​ស៊ើបអង្កេត​រឿង​នេះ​ថា​ការអះអាង​របស់​នាង​ជា​ការពិត​ឬ​ជាការ​បំភ្លៃ​។​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ប៉ូលីស​ប្រាំពីរ​នាក់​ដែល​ជាប់ចោទ​ថា​ជំរិត​ទារប្រាក់​ពី​នាង​​ក៏​ត្រូវ​បាន​ហៅ​ទៅ​សួរនាំ​ហើយ​ពួកគេ​បាន​បដិសេធ​ថា​មិន​បាន​ធ្វើ​ដូច​ការចោទប្រកាន់​ទេ​៕

Post navigation