Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

តារា​សម្ដែង​វ័យ​ចំណាស់​កូរ៉េ​លោក អូ យឹង​ស៊ូ រង​ការចោទប្រកាន់​ពី​បទ​បៀតបៀន​ផ្លូវភេទ​

Views: 9

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ តារា​សម្ដែង​ក្នុង​រឿង Squid Game លោក អូ យឹង​ស៊ូ (O Yeong-su)​ត្រូវបាន​ចោទប្រកាន់​ពី​បទ​ប្រព្រឹត្ត​បៀតបៀន​ផ្លូវភេទ​បន្ទាប់ពី​លោក​​បាន​ស្ទាបអង្អែល​នារី​ម្នាក់​ដោយ​មិន​សមរម្យ​។​

​លោកយឹង​ស៊ូ អាយុ ៧៨ ឆ្នាំ​ត្រូវបាន​ចោទប្រកាន់​ដោយ​រដ្ឋអាជ្ញា​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន បន្ទាប់​ពី​ពាក្យបណ្តឹង​របស់​ស្ត្រី​ម្នាក់​អះអាង​ថា ម្ចាស់​ពានរង្វាន់ Golden Globe​រូបនេះ​​បាន​ស្ទាបអង្អែល​នាង​ដោយ​មិន​សមរម្យ​នៅ​ពាក់កណ្តាល​ឆ្នាំ ២០១៧​។​

​ទីភ្នាក់ងារ​ព័ត៌មាន​យ៉ុន​ហាប់​បាន​រាយការណ៍​ថា ជនរងគ្រោះ​បាន​ដាក់ពាក្យ​ប្តឹង​ទៅ​ប៉ូលិស​កាលពី​ខែ​ធ្នូ​ឆ្នាំមុន ប៉ុន្តែ​ពួកគេ​បាន​បិទ​សំណុំរឿង​នេះ​កាលពី​ខែ​មេសា​ដោយ​មិន​មាន​ការចោទប្រកាន់ប្រ​​ឆាំង​នឹង​លោកយឹង​ស៊ូ​ទេ​។​ប៉ុន្តែ​ការិយាល័យ​រដ្ឋអាជ្ញា​នៅ​ទីក្រុង​ស៊ូ​វ៉ុន (Suwon)​ភាគខាងត្បូង​នៃ​រដ្ឋធានី​សេ​អ៊ូ​ល បាន​បើក​សំណុំរឿង​នេះ​ឡើង​វិញ និង​ស៊ើបអង្កេត​ការចោទប្រកាន់​ដែល​លោកយឹង​ស៊ូ​​បាន​បដិសេធ​ជា​បន្តបន្ទាប់​។​

​តារា​សម្ដែង​រូបនេះ​ធ្លាប់បាន​និយាយ​អំពី​ការចោទប្រកាន់​នេះ ដោយ​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​កាលពី​ឆ្នាំមុន​ថា លោក​បាន “​ចាប់​ដៃ​ស្ត្រី​នោះ​ដើម្បី​បង្ហាញផ្លូវ​ជុំវិញ​បឹង​មួយ​”​។​

​លោកយឹង​ស៊ូបាន​សុំទោស​ជនរង​គ្រោះនោះ​កាលពី​ឆ្នាំមុន ប៉ុន្តែ​បាន​ទទូច​ថា​គាត់​បានធ្វើ​ដូច្នេះ​ដោយសារតែ​ស្ត្រី​នោះ​និយាយថា “​នាង​នឹង​មិន​ធ្វើឱ្យ​មាន​ភាពច្របូកច្របល់​អំពី​រឿង​នេះ​ទេ​”​ហើយ​បាន​​សង្កត់ធ្ងន់​ថា ការ​សុំទោស “​មិន​មាន​ន័យ​ថា​ខ្ញុំ​ទទួលស្គាល់​ការចោទប្រកាន់​នោះទេ​”៕

​ម្ចាស់​ពានរង្វាន់ Golden Globe​លោកយឹង​ស៊ូ​រង​ការចោទប្រកាន់​ពីបទ​ប្រព្រឹត្ត​បៀតបៀន​ផ្លូវភេទ​មិន​សមរម្យ​ឥឡូវ​កំពុង​ស្ថិត​ក្នុង​ការឃុំខ្លួន​

Post navigation