Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

តារាចម្រៀង ស៊ូ ស៊ីរីកា ចាកចេញពីផលិតកម្មថោន

Views: 1

ដោយៈ បញ្ញាសាស្រ្ត / ភ្នំពេញ ៖ តារាចម្រៀងល្បីឈ្មោះ ស៊ូ ស៊ីរីកា បានសម្រេចចិត្ត ចាកចេញពីផលិតកម្មថោន ជាផ្លូវការហើយ បន្ទាប់ពីបាននៅទ្រនំមួយនេះ អស់រយៈពេល ៨ឆ្នាំ។ នេះបើតាមការបង្ហោះសារ នៅលើបណ្តាញសង្គមរបស់នាង កាលពីពេលថ្មីៗនេះ

ការចាកចេញនេះ ស៊ូ ស៊ីរីកា បានអះអាងថាៈ ដោយសារតែនាង រវល់ការងារផ្ទាល់ខ្លួន និង កំពុងតែត្រៀមនាំយកស្នាដៃថ្មីៗ ដែលអ្នកគ្រាំទ្រ កំពុងតែរង់ចាំផងដែរ ។

តារាចម្រៀង រូបនេះ បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកថាៈ “នាងខ្ញុំ ស៊ូ ស៊ីរីកា សូមគោពរជម្រាបសួរ ពុកម៉ែ បងប្អូន អ្នកគ្រាំទ្រទាំងអស់គ្នា ឱ្យបានជ្រាបថា នាងខ្ញុំ ស៊ូ ស៊ីរីកា បានចាកចេញពីផលិតកម្មថោន ហើយ ។ នាងខ្ញុំសូមអរគុណដល់មេទាំងពីរនាក់ ដែលបានផ្ដល់ឱកាស ដល់រូបនាងខ្ញុំ និងបងៗក្រុមកាងារទាំងអស់គ្នា ដែលបានរួមកាងារ ជាមួយគ្នា រយៈពេល ៨ ឆ្នាំកន្លងមក ហើយសង្ឃឹមថា បងប្អូនទាំងអស់គ្នា សប្បាយចិត្ត នឹងការសម្រេចចិត្ត របស់នាងខ្ញុំ។ ដោយហេតុមួយរយៈនេះ នាងខ្ញុំ កំពុងតែរវល់ជាមួយ កាងារផ្ទាល់ខ្លួនខ្លះៗ ហើយក៏កំពុងតែត្រៀម នាំយកស្នាដៃថ្មីៗ ដែលអ្នកគ្រាំទ្រ កំពុងតែ រង់ចាំផងដែរ នាងខ្ញុំ ស៊ូ ស៊ីរីកា សូមផ្ញើររូបនាងខ្ញុំ ជាមួយការវិលត្រលប់មកជាថ្មី និងស្នាដៃថ្មីប្លែក សង្ឃឹមថា រឹតតែមានកាគ្រាំទ្រពីបងប្អូន ពុកម៉ែបងប្អូនជាទីស្រលាញ់ ទាំងអស់គ្នា សូមអរគុណ “។

សូមជម្រាបថា នាពេលកន្លងមកនេះ តារាចម្រៀងល្បីៗមួយចំនួន របស់ផលិតកម្មថោន បានចាកចេញពីផលិតកម្មមួយនេះ ជាបណ្តើរៗ ទៅចូលរួមជាមួយផលិតកម្មផ្សេង៕ V / N

Post navigation