Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

តារាថៃនាង ពិតចាណាត សាខាកន ( Pitchanart Sakhakorn) បង្ហាញវត្តមាននៅកម្ពុជា

Views: 1

ដោយៈបញ្ញាសាស្រ្ត/ភ្នំពេញ៖ ALLNESS COLLAGEN ដែលជាផលិតផលខូឡាជេនលំដាប់ថ្នាក់នាំមុខនៅប្រទេសថៃ នោះបានប្រកាសសម្ពោធជាផ្លូវការហើយ កាលពីដើម ខែធ្នូ ថ្មីៗនេះ។ ការប្រកាសសម្ពោធនេះត្រូវបានធ្វើឡើងនៅផ្សារទំនើបអ៊ីអនម៉លសែនសុខ ក្រោមវត្តមានតារាល្បីឈ្មោះរបស់ព្រះរាជាណាចក្រថៃ ពិតចាណាត សាខាកន ( Pitchanart Sakhakorn) ដែលជាទូតសុឆន្ទៈរបស់ផលិតផលនេះ ថា្នក់ដឹកនាំក្រុមហ៊ុនពីប្រទេសថៃ សិល្បករ អាជីវករ ជាច្រើនកុះករចូលរួមផងដែរ។


ជាក្រុមហ៊ុន និងជាផលិតផលមានឈ្មោះបោះសំឡេងឈានមុខនៅប្រទេសថៃ ពេលនេះផលិតផល ALLNESS COLLAGEN បានបង្ហាញវត្តមាននៅកម្ពុជាជាមួយនឹងភាពជឿជាក់ខ្ពស់ថា នឹងអាចវាយលុកទីផ្សារនៅកម្ពុជាបាន។

តារាសម្តែងថៃបានស្នើឲ្យអតិថិជនអាចធ្វើការសាកល្បងក្នុងការប្រើប្រាស់ផលិតផលនេះ នោះនឹងអាចបានដឹងច្បាស់អំពីគុណតម្លៃសម្រាប់សុខភាពរូបរាងកាយ និងសម្រស់។
ពិតចាណាត សាខាកន បានលើកឡើងថា អ្នកនាងបានក្លាយជាទូតសុឆន្ទៈនៃផលិតផលនេះជាច្រើនឆ្នាំកន្លងមកហើយ ហើយក៏ជាអ្នកដែលបានប្រើប្រាស់ផលិតផលនេះនិងទទួលបានការនិយមទទួលទានច្រើននៅប្រទេសថៃផងដែរ។ អ្នកនាងបានលើកឡើងដែរថា អ្នកនាងពិតជារំភើបដែលបានធ្វើដំណើរកាន់ប្រទេសកម្ពុជា ជាថ្មី ជាមួយការប្រកាសសម្ពោធផលិតផល ALLNESS COLLAGEN ជាផ្លូវការ ហើយអ្នកនាងក៏មានគម្រោងធ្វើដំណើរមកកម្ពុជាថ្មីដើម្បីចូលរួមបំពេញការងារ និងការថតស្នាដៃសិល្បៈមួយចំនួននៅកម្ពុជាផងដែរ។


គួរបញ្ជាក់ផងដែរថា ALLNESS COLLAGEN ជាផលិតផលនាំចូលពីប្រទេសជប៉ុន
ជាផលិតផល ធ្វើឲ្យស្បែកតឹងណែន រក្សាសំណើមស្បែក ជួយឲ្យស្បែកទន់រលោង កាត់បន្ថយស្លាកស្នាមនិងការកើតមុន ធ្វើអោយស្បែក ស ភ្លឺ រលោង ក្មេងជាងវ័យ។ ALLNESS COLLAGEN គឺជាផលិតផលត្រូវមានសុវត្តិភាព ត្រូវតាមមាត្រដ្ឋានស្តង់ដារអន្តរជាតិ៕/PC

Post navigation