Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

តេ​ក្វាន់​ដូ WT និង​ប៉េតង់​កម្ពុជា បន្ត​ឈ្នះ​មេដាយមាស និង​ប្រាក់ នៃ​ការប្រកួត​កីឡា សាកលវិទ្យាល័យ​អាស៊ាន​

Views: 2

​ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ នៅ​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២២ ម្សិលមិញ​នេះ ប្រភេទ​កីឡា​តេ​ក្វាន់​ដូ WT(World Taekwondo) និង​កីឡា​ប៉េតង់ បន្ត​ឈ្នះ​មេដាយមាស ១ គ្រឿង និង​មេដាយប្រាក់ ២ គ្រឿង បន្ថែមទៀត ជូន​កម្ពុជា នៅក្នុង​ព្រឹត្តិការណ៍ ការប្រកួត​កីឡា សាកលវិទ្យាល័យ​អាស៊ាន លើក​ទី​២០ (20th ASEAN University GAMES) នៅ​ប្រទេស​ថៃ​។ ជាមួយនឹង​ការ​ប្រជែង​បាន មេដាយ​បន្ថែម​នេះ ធ្វើឱ្យ​កម្ពុជា ទទួលបាន​មេដាយ សរុប​ចំនួន ១៧ គ្រឿង ជា​បណ្ដោះអាសន្ន ហើយ​។​

​មន្ត្រី​ទទួលបន្ទុក​ព័ត៌មាន លោក មាស សារ៉េត បាន​ប្រាប់​ឲ្យ​ដឹង​ពី​ប្រទេស​ថៃ​មក​ថាៈ ប្រកួត​កីឡា​និស្សិត សាកលវិទ្យាល័យ លើក​ទី​២០ នៅ​ខេត្ត​អូ​៊​ប៊ុន ប្រទេស​ថៃ សម្រាប់​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២២ ក្រុមកីឡា​កម្ពុជា ទទួលបាន​មេដាយមាស ១​គ្រឿង និង​មេដាយប្រាក់ ២ គ្រឿង ថែមទៀត គឺ​ប្រភេទ​កីឡា​ប៉េតង់ វិញ្ញាសា ៣​នាក់​ទល់​៣​នាក់​បុរស ឈ្នះ​មេដាយមាស ដែលមាន​កីឡាករ ស៊ីន វង់ កីឡាករ ឃួន លី​ហ័​រ កីឡាករ ភាព វ៉ា​ឃីម និង​កីឡាករ អំ ពិសិដ្ឋ (​កីឡាករ​បម្រុង​មួយរូប​) ។​

​លោក​បាន​បន្តថាៈ វិញ្ញាសា ៣​នាក់​ទល់​៣​នាក់​នារី ទទួលបាន​មេដាយប្រាក់ គឺ​កីឡាការិនី ស្រ៊ាង សុរ៉ា​ឃីម កីឡា​រិ​នី ឃួន យ៉ា​រី កីឡាការិនី ហៀ​ង វិ​ជ្ជ​នី និង​កីឡាការិនី ផាត វិច្ឆិកា​ (​កីឡាការិនី​បម្រុង​មួយរូប​)​។ ចំណែក​ប្រភេទ​កីឡា​តេ​ក្វាន់​ដូ វិញ្ញាសា​ប្រយុទ្ធ​នារី ប្រភេទ​ទម្ងន់ ៥៧ គីឡូ​ក្រោម កីឡាការិនី ស្រួយ បូរី​ទទួលបាន មេដាយប្រាក់ ។​

​ការប្រកួត​នេះ សហព័ន្ធ​កីឡា​សិស្ស និស្សិត​កម្ពុជា បាន​បញ្ជូន ៥ ប្រភេទ​កីឡា រួមមាន កីឡា​ប៉េតង់ គ្រូបង្វឹក​២ រូប កីឡាករ ៦ រូប និង​កីឡាការិនី ៦ រូប សរុប​ចំនួន ១៤ រូប តេ​ក្វាន់​ដូ WT ។​

​ការប្រកួត​ខាងលើនេះ ក្រោម​ការដឹកនាំ​ដោយ​លោក ស សុខា រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា ប្រធាន​សហព័ន្ធ​កីឡា​សិស្ស និស្សិត​កម្ពុជា​៕/V

Post navigation