Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ដេញកាប់មនុស្សរត់ឆ្លងថ្នល់ត្រូវរថយន្តបុកនិងកិនស្លាប់ដាច់សាកសព

Views: 14

ដោយៈ គង់ហេង/ ត្បូងឃ្មុំ៖ ដោយសារតែភ្លើងប្រច័ណ្ឌបណ្តាលឱ្យស្រ្តីវ័យ ៣០ ឆ្នាំម្នាក់ បានដេញកាប់ស្រ្តីជាម្តាយ និងកូនប្រុសរងរបួសរត់ឆ្លងថ្នល់ ប៉ុន្តែចៃដន្យអ្នកដេញកាប់គេតាមពីខាងក្រោយ ត្រូវរថយន្តធុនធំបុកស្លាប់ ដាច់សាកសពចេញពីខ្លួន យ៉ាងអាណោចអាធ័ម កាលម៉ាងជាង៧ ព្រឹកថ្ងៃទី ១៤ មករានេះ។

ហេតុការណ៍ដេញកាប់គ្នាត្រូវរថយន្តបុកស្លាប់នេះ នៅលើកំណាត់ផ្លូវជាតិលេខ ៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០៧-២០៨ ស្ថិតក្នុងភូមិសង្គមមានជ័យចាស់ ឃុំ-ស្រុក មេមត់។ ប្រភពពីមន្រ្តីនគរបាលស្រុកមេមត់បានឱ្យដឹងថាៈ ស្រ្តីជាអ្នកស្លាប់ឈ្មោះ ប៉ូ សុខគា អាយុ ៣០ ឆ្នាំមានទីលំនៅភូមិមេមត់ផ្សារ ឃុំ-ស្រុកមេមត់។ ចំណែកខាងអ្នកបើកបររថយន្តម៉ាក់ ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខកំពង់ចាម3B-0007 សណ្តោងរ៉ឺមកពណ៌ខៀវ លេខកំពង់ចាម4A-1177 ជាបុរសឈ្មោះ ជា ជាតិ អាយុ ២៧ ឆ្នាំ រស់នៅភូមិស្វាយព្រៃ ឃុំទ័ពមាន ស្រុកថ្កង ខេត្តកំពង់ស្ពឺ។

ប្រភពដដែលបានបន្តថាៈ នៅមុនកើតហេតុស្រ្តីឈ្មោះ ប៉ូ សុខគា បានធ្វើសកម្មភាពកាប់លើម្តាយ និងកូនប្រុស រងរបួស ធ្វើឱ្យភ័យខ្លាចម្តាយ និងកូនក៏រត់ឆ្លងថ្នល់ទៅម្ខាង ហើយស្រ្តីនោះនៅតែដេញកាប់បន្តទៀត ប៉ុន្តែចៃដន្យពេលកំពុងរត់ឆ្លងដេញកាប់ត្រូវរថយន្តខាងលើបុក និងកិនពេញទំហឹង បណ្តាលដាច់ដៃម្ខាង ស្លាប់នៅនឹងកន្លែង។

ជុំវិញករណីនេះលោកវរសេនីយ៍ឯក ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់ បានប្រាប់ថាៈ បញ្ហានេះផ្តើមចេញពីការប្រច័ណ្ឌ តែខាងលោកមិនទាន់ស៊ីជម្រៅលើករណីនេះទេ គឺខាងជំនាញព្រហ្មទណ្ឌកំពុងធ្វើការស៊ើបអង្កេត លទ្ធផលយ៉ាងណានឹងជម្រាបជូនតាមក្រោយ៕/R

Post navigation