Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ថៃ​កាន់ទុក្ខ​ក្រោយ​៣៨​នាក់​ស្លាប់​ក្នុង​ការបាញ់ប្រហារ​និងចាក់សម្លាប់នៅ​មណ្ឌល​ថែទាំ​កុមារ​មួយ​

Views: 13

​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ បណ្តា​អាគារ​រដ្ឋាភិបាល​ថៃ​ត្រូវបាន​បង្ហូតទង់​ពាក់កណ្តាល​ដង​នៅ​ថ្ងៃ​សុក្រ​ទី​៧​តុលា​ដើម្បី​កាន់ទុក្ខ​អ្នកស្លាប់​យ៉ាងតិច​៣៨​នាក់ រួម​មាន​កុមារ​២២​នាក់ បន្ទាប់​ពី​អតីត​ប៉ូលិស​​ម្នាក់​បាន​សំរុកចូល​មណ្ឌល​មើលថែ​កុមារ​មួយ​ជាមួយ​នឹង​កាំបិត​និង​កាំភ្លើង​និង​បាន​ចាក់-បាញ់​សម្លាប់​មនុស្ស​មិន​រើសមុខ​នៅក្នុង​ខេត្ត​ណង បួ​រ ឡាំ​ភូ​(Nong Bua Lam Phu) ដែល​បណ្តាលអោយមាន​​ការស្រឡាំងកាំង​មួយ​ប្រទេស​កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​។​

​ព្រះមហាក្សត្រ មហា វេជ្ជ​រ៉ា​ឡុងកន និង​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់ អូ​ចា ត្រូវយាងនិងធ្វើ​ដំណើរ​ទៅកាន់​ខេត្ត​ភាគ​ឦសាន​ប្រទេស​នេះ​នៅ​ថ្ងៃ​សុក្រ​ដើម្បី​សួរ​សុខទុក្ខ​អ្នក​នៅ​មាន​ជីវិត នេះ​បើ​តាម​អ្នកនាំពាក្យ​រដ្ឋា​​ភិ​បាល​។​

​ប៉ូលិស​បាន​និយាយថា ក្មេង​ដែល​ស្លាប់​ភាគច្រើន​នៅ​មណ្ឌល​ថែទាំ​ពេល​ថ្ងៃ​នៅ​ទីប្រជុំជន អ៊ុត​ថៃ សា​វ៉ាន​(Uthai Sawan)​ចម្ងាយ​៥០០​គីឡូម៉ែត្រ​ពី​ក្រុង​បាងកក កាលពី​ថ្ងៃ​ព្រហស្បតិ៍ ត្រូវ​បាន​ចាក់​សម្លាប់​​ដោយ​ធ្វើអោយ​វា​ក្លាយជា​ការសម្លាប់​ក្មេង​យ៉ាង​រង្គាល​តែ​មួយ​លើក​ដ៏​អាក្រក់​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ថ្មីៗ​នេះ​។​ក្មេង​ដែល​ស្លាប់មាន​អាយុ​ចាប់ពី​ពីរ​ឆ្នាំ​ដល់​ប្រាំ​ឆ្នាំ​។​

​ប៉ូលិស​បាន​និយាយថា ជន​វាយប្រហារ​ជា​អតីត​សមាជិក​ក្នុង​កងកម្លាំង​ប៉ូលីស​ដែល​ទើប​ត្រូវ​បណ្តេញចេញ​កាលពី​ឆ្នាំមុន​ដោយសារ​ប្រើប្រាស់​ថ្នាំញៀន និង​កំពុងប្រឈម​ការកាត់ទោស​ពី​បទល្មើស​ថ្នាំញៀន​។​

​ក្រោយ​ការវាយប្រហារ ជន​ល្មើ​សបាន​ភៀសខ្លួន​ទៅ​ផ្ទះ​និង​បាញ់​សម្លាប់​ប្រពន្ធ​និង​កូន​ម្នាក់​មុន​បាញ់​សម្លាប់​ខ្លួន​ឯង​តាម​ក្រោយ​។​

​បុគ្គលិក​ជួយសង្គ្រោះ​រៀបចំ​មឈូស​ដាក់​សព​ជនរងគ្រោះ​នៅក្នុង​ខេត្ត​ណង បួ​រ ឡាំ​ភូ កាលពី​ថ្ងៃ​៧​តុលា

សាកសព​ជនល្មើស ប៉ាន់យ៉ា ខាំ​រ៉ាប នៅ​មន្ទីរពេទ្យ​ណា​ក្លាង​នៅក្នុង​ទីប្រជុំជន​អ៊ូ​ថៃ សា​វ៉ាន កាលពី​ថ្ងៃ​៦​តុលា​

​ក្រោយ​ការវាយប្រហារ ជន​ល្មើ​សបាន​ភៀសខ្លួន​ទៅ​ផ្ទះ​និង​បាញ់​សម្លាប់​ប្រពន្ធ​និង​កូន​ម្នាក់​មុន​បាញ់​សម្លាប់​ខ្លួន​ឯង​តាម​ក្រោយ​

​ម្តាយ​របស់​ក្មេង​រងគ្រោះ​​យំ​នៅក្រៅ​មជ្ឈមណ្ឌល​ថែ​ទាំង​កុមារ​នៅ​អ៊ុត​ថៃ សា​វ៉ាន​

​អ្នកនាំពាក្យ​ប៉ូលិស​បាន​ប្រាប់​សារព័ត៌មាន​ថៃ​ថា​«​អតីត​ប៉ូលិស​រូប​នេះ​បាន​ឡើង​តុលាការ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ និង​បន្ទាប់មក​បាន​ទៅកាន់​មណ្ឌលកុមារ​ដើម្បី​ទៅ​យក​កូន​។​ពេល​អត់​ឃើញ​កូន ជននេះ​បាន​​សម្លាប់​មនុស្ស​មិន​រើសមុខ​។​វា​បាន​ចាប់ផ្តើម​បាញ់ ចាក់​សម្លាប់​ក្មេង​​។​​សរុប​មនុស្ស​៣៨​នាក់ ត្រូវបាន​សម្លាប់​ដោយ​អតីត​ប៉ូលិស​ប៉ាន់យ៉ា ខាំ​រ៉ាប​(Panya Khamrap)​។​ជនល្មើស​បាន​សំរុកចូល​ក្នុង​បន្ទប់​ចាក់សោរ​មួយ​នៅពេល​ក្មេង​កំពុង​ដេក​។​ក្មេងប្រុស​បីនាក់​និង​ស្រី​ម្នាក់​​បាន​នៅ​មាន​ជីវិត​ពី​ការវាយប្រហារ​និង​កំពុង​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​»។​

​សូមបញ្ជាក់​ថា វា​ជា​ការសម្លាប់​រង្គាល​លើ​កុមារ​ដ៏​អាក្រក់​បំផុត​មួយ​លើ​លោក​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​មនុស្ស​តែ​ម្នាក់​។​កាលពី​ឆ្នាំ​២០១១​នៅ​ន័​រវ៉េ​ស អ៊ែន​ឌឺ​ស ប្រ៊ី​វិក​(Anders Breivik )​បានសម្លាប់​ក្មេង​​ជំទង់​៦៩​នាក់ នៅ​ជំរំ​រដូវក្តៅ​មួយ​៕

Post navigation