Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ចាប់ផ្ដើមរាប់ថយក្រោយសម្រាប់ការមកដល់នៃ ព្រឹត្តិការណ៍ស៊ីហ្គេម

Views: 5

ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការរៀបចំការប្រកួតកីឡា SEA GAMES 2023 (CAMSOC)បានមានប្រសាសន៍ថ្ងៃទី២៥មករាឆ្នាំ២០២៣គឺជាថ្ងៃដែលត្រូវរាប់ថយក្រោយ(Count-Down)សម្រាប់ការមកដល់នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ទោះបីថ្ងៃទី២៥មករាជាថ្ងៃរាប់ថយក្រោយ១០០ថ្ងៃក៏ពិតមែនតែការងារតែនឹងចាប់ផ្តើមនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ដោយគណៈកម្មការទំាងអស់ចាប់ផ្តើមប្រមូលផ្តុំគ្នាធ្វើការនៅក្នុងមជ្ឈមណ្ឌលប្រតិបតិ្តការបញ្ជាការរួម។ ជាមួយគ្នានេះក៏ត្រូវពិនិត្យឡើងវិញនូវអ្វីដែលធ្វើ និងអ្វីដែលមិនទាន់បានធ្វើ ចំពោះអ្វីដែលធ្វើហើយ យើងត្រូវជំរុញធ្វើថែមទៀត។

ការរាប់ថយក្រោយ១០០ថ្ងៃនេះកម្ពុជានឹងបង្ហាញនូវសក្តានុពលការត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយរួចរាល់អស់ហើយសម្រាប់ទទួលស្វាគមន៍ភ្ញៀវ១០ប្រទេសដែមកចូលរួម។
កម្ពុជាបានចុះបញ្ជីកីឡាចំនួន៣៩ប្រភេទនិងកីឡាសម្ដែងមួយប្រភេទសម្រាប់ព្រឹត្តិ
ការណ៍ប្រកួតកីឡាកម្រិតតំបន់ដែលធ្វើរៀងរាល់ឆ្នាំសេសក្នុងរយៈពេល២ឆ្នាំម្ដងនេះ ។ជាមួយគ្នានឹងបាវចនា”កីឡារស់ក្នុងសន្ដិភាព”(Sports Live in Peace)កីឡសចំនួន៣៩ប្រភេទនិងមួយប្រភេទកីឡាម្ដែងសម្រាប់ព្រឹត្តិការណ៍នេះ ៕សរន

Post navigation