Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ថ្ងៃទី៩ តុលា ខាងមុខនេះ អ្នកឈ្នះ ជួបអ្នកឈ្នះ នរណារកបាន ៣ ពិន្ទុ

Views: 5

ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ ព្រឹត្តិការណ៍​ប្រដាល់​គុន​ខ្មែរ ដណ្ដើម​ពានរង្វាន់ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ទម្ងន់ ៦០ គីឡូក្រាម លើស​ង្វៀន TV5 នៅ​ថ្ងៃទី​៩ តុលា ខាងមុខនេះ គឺជា​គូ​ដែល​គេ​អន្ទះសារ​ចង់​ទស្សនា​បំផុត​។​

​អ្នក​ប្រដាល់​ដែលមាន​រហស្សនាម​ថា កូន​រា​ហ៊ូ​មាស ឈុត សេរី​វ៉ាន់​ថង ក្លិប​រា​ហ៊ូ​កីឡា​​ខេត្ត​បាត​ដំបង ជួប​ជាមួយ វ៉ាន់ វឿន ក្លិប​ឃ្លាំងមឿង​កីឡា ។ នេះ​ជាការ​ប្រកួត​សម្រាប់​ពូ​ល B​។​
​ជា​បណ្ដោះអាសន្ន សេរី​វ៉ាន់​ថង កំពុងតែ​ស្ថិតនៅលើ​កំពូល​តារាង បន្ទាប់ពី​ការប្រកួត​លើក​ទី​១ របស់គេៗ បាន​ប្រើ​កណ្ដាប់ដៃ ផ្ដួល រិ​ន​ដេវីដ ក្លិប​នាគរាជ​ចតុមុខ ឲ្យ​សន្លប់​មុន​ស្នូរ​ជួង​
​បញ្ចប់​ទឹក​ទី​១ ។ ចំណែក វ៉ាន់​វឿន ក្នុងការ​ប្រកួត​លើក​ទី​១ របស់គេៗ​បាន​យកឈ្នះ​អ្នក​ប្រដាល់​
​សៀវ ង៉ុ​យ ក្លិប​អភិរក្ស​គុន​ខ្មែរ​រុងរឿង ដោយ​ពិន្ទុ​នោះ ។​

​រវាង​អ្នក​ប្រដាល់​ទាំង ២ រូបនេះ វ៉ាន់ វឿន មាន​ខ្សែជីវិត​លើស​ង្វៀន​ចាស់វស្សា ជាង វ៉ាន់​ថង​​តែ វ៉ាន់​ថង ដែល​កើត​ក្នុង​ត្រកូល​អ្នក​ប្រដាល់​នោះ គេ​ហាក់ដូចជា​ឆាប់​ទទួលបាន នូវ​ភាព​ល្បី​ល្បាញ បន្ទាប់ពី​គេ​បាន​ផ្ដួល អ្នក​ប្រដាល់​ចាស់វស្សា ជាច្រើនរូប​មក​នោះ ។ ពួកគេ​សុទ្ធតែ ត្រូវការ​ឈ្នះ​ដូចគ្នា តែ​នរណា​ឈ្នះ នរណា​ចាញ់ មិនអាច​ទស្ស​ទាយ​បាន​មុន​នោះឡើយ​។ តែ​សម្រាប់​គូ​នេះ​រវាង​អ្នកឈ្នះ​និង​អ្នកចាញ់​ប្រាកដជា​ទ្រមខ្លួន​ដូចគ្នា​។​

​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ អ្នក​ប្រដាល់ រិ​ន ដេវីត ក្លិប​នាគរាជ​ចតុមុខ ជួប​ជាមួយ សៀវ​ង៉ុ​យ ក្លិប​អភិរក្ស​គុន​ខ្មែរ​រុងរឿង​។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ សុទ្ធតែ​ចាញ់​ដូចគ្នា នៅក្នុង​ការប្រកួត​លើក​ទី​១ របស់គេ ហើយ​ការប្រកួត​លើក​ទី​២​នេះ ពិតជា​សំខាន់​ណាស់ សម្រាប់​ពួកគេ​ទាំង​២ ព្រោះ​ត្រូវកា​ឈ្នះ​ដើម្បី​ស្ដារ​ពិន្ទុ​មកវិញ​ដូចគ្នា​។​

​សៀវ ង៉ុ​យ ជា​អ្នក​ប្រដាល់​ចាស់វស្សា​មួយរូប ដែល​គេ​វ៉ៃ​តាំងពី​សម័យ​លោក អេ ភូ​ថង​​ឯណោះ តែ​កាលនោះ គេ​នៅ​វ័យក្មេង តែ​ពេលនេះ គេ​មាន​វ័យ​ច្រើន​ហើយ​។ ទោះបី​គេ​មាន ល្បិច​យ៉ាងណា ក៏​ទំនងជា​លំបាក​ជាមួយ រិ​ន ដេវីដ ហើយ ព្រោះ​មួយ​ជា​ខ្លា​ចាស់ ឯ​មួយទៀត ជា​ខ្លា​ស្ទាវ​៕ V / N

Post navigation